ការប្រកួតមិត្តភាពជិតមកដល់ តែ ឈិន ឈឿន បែរជាមានជំងឺធ្ងន់

​ខ្សែបម្រើ​ស្លាប​ល្បឿន​លឿន​របស់​ក្រុម​ក្រសួងការពារជាតិ កីឡាករ ឈិន ឈឿន បាន​បង្ហោះ​រូបភាព​ក្នុង​បណ្ដា​យ​សង្គម​ហ្វេ​ស​បុក ដោយបាន​រៀបរាប់ថា ខ្លួន​កំពុង​តែមាន​ជម្ងឺ​គ្រុន ដោយ​ ៤ – ៥ ​ថៃ្ង​ហើយ នៅ​មិនទាន់​ជា​ទៀត ហើយ​បាន​បន្ថែមថា មិនដឹងថា​អាច​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​បាន​ឬ​អត់​នោះទេ​ ។​

Image may contain: one or more people, people sitting and indoor

​កត្ដា​នេះហើយ​ទើប ឈិន ឈឿន ព្រួយបារម្ភ​យ៉ាងខ្លាំង​ថា រូបគេ​ប្រហែលជា​មិន​អាចជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុងជំនួប​មិត្តភាព​ទល់នឹង​ក្រុម​ម៉ាឡេស៊ី Melaka United នៅ​ថ្ងៃអាទិត្យ ទី​០៨ ខែមករា នេះ និង ជាពិសេស​ទល់នឹង​ក្រុម​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត នៅ​ថ្ងៃទី​ ១៤ ខែមករា​ ។

Image may contain: 1 person, playing a sport and outdoor

​ដោយឡែក ឈិន ឈឿន បានបង្ហាញ​ខ្លួន​នៅ​វគ្គ​ទី​២ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ដែល​ក្រសួងការពារជាតិ បាន​យកឈ្នះ Melaka United ៣​ទល់នឹង​១ ៕ អត្ថបទ​៖ សុគន្ធ​តារា​

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច