សាមសុងឈ្នះពានរង្វានច្នៃប្រឌិតចំនួន 35 ពីកម្មវិធីពិពណ៌ផលិតផលប្រើប្រាស់អេឡិចត្រូនិកឆ្នាំ 2017 តាមរយៈផលិតផលជាច្រើនប្រភេទ

​សាម​សុង​ជា​ក្រុមហ៊ុន​សកល​នាំមុខគេ និង ជា​ក្រុមហ៊ុន​ច្នៃប្រឌិត​ឈ្នះ​ពានរង្វាន់​លើ​ការផលិត​ឧ​បក​ណ៍​ប្រើប្រាស់​អេឡិចត្រូនិក Semiconductors និង ទូរគមនាគមន៍ ឥឡូវនេះ​បានឈ្នះ​ពានរង្វាន់​ច្នៃប្រឌិត​ពី​កម្មវិធី​ពិ​ពណ៌​ផលិតផល​ប្រើប្រាស់​អេឡិចត្រូនិក (CES) 2017 អន្តរជាតិ​ដ៏​មាន​កិត្យានុភាព​ចំនួន 35 ផ្តល់ជូន​ដោយ​សមាគមន៍​បច្ចេកវិទ្យា​ផលិតផល​ប្រើប្រាស់ (Consumer Technology Association) ។

​ក្រុមហ៊ុន​សាម​សុង​បានទទួល​ពានរង្វាន់​ស​រុ​ប​ជិត 350 ក្នុង​រយៈពេល 11 ឆ្នាំ​ជាប់ៗ​គ្នា ហើយ​ពានរង្វាន់​ទាំងនេះ​បានបញ្ជាក់​ពី​សមិទ្ធិផល​ជា​ប្រវត្តិសាស្ត្រ​ដ៏​យូ​អង្វែង​របស់​សាម​សុង ក្នុងការ​អភិវឌ្ឍ​ន៍ប​ច្ចេក​វិទ្យា​ប្រកបដោយ​គំនិត​ថ្មីៗ ។​

​លោក Gregory Lee ដែលជា​ប្រធាន និង ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សាម​សុង​ប្រចាំ​ទ្វីបអាមេរិក​ខាងជើង បាន​មានប្រសាសន៍ថា «​សាម​សុង​តែងតែ​ប្រឹងប្រែង​ក្នុងការ​ធ្វើការ​ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​ដែល​យើង​ផលិត​មានគុណ​ភាពល្អប្រសើរ​ទ្បើង ។ យើង​ពិត​ជាមាន​កិត្តិយស​ណាស់​ដែល​សមាគម​ន៍​បច្ចេកវិទ្យា​ផលិតផល​ប្រើប្រាស់​និង​ឧស្សាហកម្ម​ផ្សេងៗ បានទទួល​ស្គាល់​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​យើង​លើ​ការច្នៃប្រឌិត​ក្នុង​វិស័យ​ជាច្រើន​ហើយ​យើង​រង់ចាំ​បង្ហាញ​ផលិតផល​ថ្មី​ចុងក្រោយ​បំផុត​របស់​យើង​នៅ​កម្មវិធី​ពិ​ពណ៌​ផលិតផល​ប្រើប្រាស់​អេឡិចត្រូនិក​ឆ្នាំ 2017» ។​

Image may contain: text

​ពានរង្វាន់​មួយ​ក្នុងចំណោម​ពានរង្វាន់​ដ៏​លេចធ្លោ​បំផុត​ដែល​បាន​ផ្តល់ជូន​ដោយ​សមាគមន៍​បច្ចេកវិទ្យា​ផលិតផល​ប្រើប្រាស់​រួមមាន ដូចជា ពានរង្វាន់​លើ​ការច្នៃប្រឌិត​ដ៏​ល្អ​បំផុត និង ពានរង្វាន់​ខាង​ផ្នែក​រចនា​ផលិតផល​ដោយ​យកចិត្តទុកដាក់​លើ​បរិស្ថាន ។ ក្រុមហ៊ុន​សាម​សុង​ក៏ត្រូវ​បាន​លើក​មក​និយាយ​អំពី​ការទទួលបាន​នូវ​ពានរង្វាន់​មួយចំនួន​របស​សមាគម​ន៍​បច្ចេកវិទ្យា​ផលិតផល​ប្រើប្រាស់​ដែលមាន​ចាប់ពី​ទូរទស្សន៍ ទូរស័ព្ទ និង បរិក្ខារ​ប្រើប្រាស់​ក្នុងផ្ទះ​រហូតដល់​មេម៉ូរី ហើយ​សូម្បីតែ​ឧបករណ៍​ដែល​អាច​ពាក់​ជាប់​ខ្លួន​បាន​ផងដែរ ។

Image may contain: text

​ខាងក្រោម​នេះ​ ជា​សេចក្តីលម្អិត​របស់​ផលិតផល​សាម​សុង​មួយចំនួន​ដែល​ឈ្នះ​ពានរង្វាន់ ៖
Samsung Gear VR៖ Samsung Gear VR ដំណើរការ​ដោយ​ប្រព័ន្ធ Oculus បន្ត​ដើម្បី​ជា​បទពិសោធន៍​ក្នុងការ​ទស្សនា​ទស្សនីយភាព​ចល័ត​ដ៏​ជក់ចិត្ត និង មាន​ផាសុកភាព​បំផុត ។ មាន​សាម​សុង Gear VR អ្នកប្រើប្រាស់​អាច​លេង ហ្គេម​សប្បាយ​ជក់ចិត្ត ទស្សនា​ភាពយន្ត​ហូលីវូដ​ដ៏​ល្អៗ​បំផុត​ដូច​នៅក្នុង​រោងកុន​ផ្ទាល់ខ្លួន ដែលជា បណ្តុំ​ភាពយន្ត​ពោរពេញ​ទៅដោយ​ភាព​តក់ស្លុត និង​រំភើប​ជាច្រើន និង​ទំនាក់ទំនង​បណ្តាញ​សង្គម​ជាមួយ​មិត្តភក្តិ​ថ្មី និង​ចាស់​បាន​ផងដែរ ។​

Samsung Gear 360៖ Samsung Gear 360 គឺជា​ប្រភេទ​កាមេរ៉ា​ដែលមាន Resolution ខ្ពស់ 360 ដឺ​ក្រេ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អាច​ចាប់យក​វីដេអូ និង រូបភាព 360 ដឺ​ក្រេ​។ ការបង្កើត​បរិយាកាស​ដ៏​រីករាយ​មាន​ទាំង​រូបភាព​និង​សម្លេង​នៃ​រាល់​សកម្មភាព​ថ្មី​សំខាន់ៗ​មិនដែល​បានឃើញ​ថា​ល្អ​នៅឡើយ ហើយក៏​មិន​ងាយស្រួល​ក្នុងការ​ផ្តិត​យក​រូបភាព​ដែរ​ដោយ​មិនបាន​ប្រើប្រាស់​កា​ម៉េ​រា 360 ។​

Gear S3 ៖ នា​ទ្បិ​កា​ដៃ​ឆ្លាត​វៃ Gear S3 បំពាក់​ជាមួយ​ការ​រចនា​ដ៏​ទាន់សម័យ​ជាមួយ​បច្ចេកវិទ្យា​ទូរស័ព្ទដៃ​រួមមាន​ដូចជា ប្រព័ន្ធ 4G LTE និង ការតភ្ជាប់​ប្ល៊ូ​ធូ​ស កម្មវិធី Samsung Pay មុខងារ IP68 ការពារ​ធូលី​ដី និង ធន់​នឹង​ទឹក រួមទាំង​បំពាក់​ប្រព័ន្ធ GPS ។​

​អំពី​ក្រុមហ៊ុន Samsung Electronics Co., Ltd.
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទីកន្លែង ។ តាមរយៈ​ការបង្កើត​ថ្មី និង របកគំហើញ​ឥតឈប់ឈរ​យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង​ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED ។ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ សូម​ចូល​មើល​គេហទំព័រ https://news.samsung.com/global/

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច