ថេណា ត្រឡប់មកវិញជាមួយស្ទីលថ្មី ខណៈកម្មវិធីស៊ីអារម្មណ៍ទទួលបានការគាំទ្រខ្លាំង

​តារាចម្រៀង​វ័យក្មេង និង កំពុងស្ថិត​ក្នុង​ចិត្ត​មិត្តៗ​យុវវ័យ គឺ​លោក ថេ​ណា បានបង្ហាញ​ខ្លួន​ម្តងទៀត​ក្នុង​កម្មវិធី «​ស៊ី​អារម្មណ៍​» របស់​ភី​អិន​អិន ដោយ​បង្ហាញ​ស្ទីល​ថ្មី ប្លែក និង រឹតតែ​គួរឱ្យចាប់អារម្មណ៍​ជាង​មុន​កាន់តែខ្លាំង ។​

Image may contain: 3 people, people sitting

​ការបង្ហាញ​ខ្លួន​ជា​លើក​ទី​ពីរ​នេះ ថេ​ណា បាន​នាំយក​នូវ​បទ​ចំរៀង​ដែលជា​ការនិពន្ធ​ថ្មី​ចំនួន​ពីរ​បទ បទ​ទីមួយ​មាន​ចំណងជើង​ថា «​មនុស្ស​ល្អ​» ក្នុង​បទ​ចម្រៀង​មួយ​បទ​នេះ មាន​លក្ខណៈពិសេស​ដោយ​មាន​បញ្ចូល​ជាមួយ​ល្ខោនខោល​ខ្មែរ​ដែល​ចង់បង្ហាញ​ឱ្យប្រិយមិត្ត​បាន​ស្គាល់​ពី​ទម្រង់​ល្ខោនខោល​របស់​ខ្មែរ​យើង និង បទ​ទី​ពីរ​មាន​ចំណងជើង​ថា «​កង់​សា​គួរ​»​ដែលមាន​បញ្ចូល​ជាមួយ​ការលេង​ព្យា​ណូ ធ្វើឱ្យ​បទ​ចំរៀង​មួយ​បទ​នេះ​រឹតតែ​ពីរោះ​រណ្តំ​ចិត្ត ។​

Image may contain: 1 person, shoes and concert

​កម្មវិធី​«​ស៊ី​អារម្មណ៍​» គឺជា​កម្មវិធី​មួយ​ដែល​ទទួលបាន​ការសរសើ​រ និង ទស្សនា​ច្រើន​ពី​សំណាក់​ទស្សនិកជន ដោយ​ត្រឹមតែ​រយៈពេល​មួយឆ្នាំ​កម្មវិធី​កម្សាន្ត​ដ៏​មាន​ប្រជាប្រិយ​មួយ​នេះ​ទទួលបាន​ការ​ចុច​ចូល​ទស្សនា​ក្នុង​គេហទំព័រ PNN TV Cambodia រហូតដល់​ទៅជា​ង​ដប់​លាន​ដង ទាំងនេះ​គឺជា​កម្លាំងចិត្ត​មួយ​ដើម្បីឱ្យ​ភី​អិន​អិនអាចបង្កើត​កម្មវិធី​ល្អៗ​បន្ថែមទៀត សម្រាប់​បម្រើ​អារម្មណ៍​ទស្សនិកជន ។​

Image may contain: 5 people, people standing

​សូមបញ្ជាក់​ផងដែរ​ថា កម្មវិធី «​ស៊ី​អារម្មណ៍​» របស់​ភី​អិន​អិន បាន​ផ្លាស់ប្តូរ​ការផ្សាយពី​រៀងរាល់​រាត្រី​ថ្ងៃ​ច័ន្ទ មកចាក់​ផ្សាយ​នៅ​ម៉ោង ១១ និង ០០ នាទី ដល់ ម៉ោង ១១ និង ៣០ នាទីព្រឹក ​ថ្ងៃអាទិត្យ​វិញ ៕

Image may contain: 6 people, people standing

​តោះ ! ទៅ​ទស្សនា​វីដេអូ​ទាំងអស់គ្នា ៖

https://www.facebook.com/PNNTVCambodia/videos/1337193869685665/

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច