ទឹម រដ្ឋា ផ្ញើសារជូនពរអ្វីនៅឱកាសឆ្នាំថ្មី?

​ក្នុងឱកាស​ចូលដល់​ឆ្នាំ​សាកល ២០១៧ ភ្លាម​គេ​ឃើញ ទឹម រដ្ឋា បាន​ផ្ញើ​សារ​បង្ហោះ​ក្នុង​បណ្តាញ ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើការ​ជូនពរ​ដល់​ក្រុមគ្រួសារ​នាង​និង​អ្នក​ទាំងអស់គ្នា​ឲ្យ​បាន​សុខ​សប្បាយ ។​

Image may contain: 1 person, standing

​សារ​ដែល​ទឹមរ​ដ្ខា​បាន​សរសេរ​បង្ហោះ​មាន​ខ្លឹមសារ​ថា​៖​សូម​ទេវតា​ឆ្នាំ​ថ្មី​ជួយ​ថែរក្សា​គ្រួសារ​របស់ខ្ញុំ​បាន​សុខ​សប្បាយ​និង​បានសម្រេច​រាល់​អ្វីដែល​ប៉ង​បាន​ដូច​បំណង​ហើយ​និង​តាម​ថែរក្សា​អ្នក​ទាំងអស់គ្នា ផងដែរ ។​

Image may contain: 1 person, sky and outdoor

​ទឹម រដ្ឋា​ដែលជា​តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល​ល្បីឈ្មោះ​ដែល​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ បាន​ជួប ទុក្ខ​ធំ ដោយសារតែ​ជីដូន​បង្កើត​របស់​នាង​បានទទួល​មរណៈភាព​កាលពី​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៦ ដោយ​រោគាពាធ ។​

Image may contain: ocean, sky, outdoor and water

​ដើម្បី​រំសាយ​ពី​ភាព​ទុក្ខសោក​ទាំងឡាយ​ដែលមាន​កាលពីពេល​ថ្មីៗ​នេះ​និង​រឿង​ផ្សេងៗ​ទៀត ទឹម រដ្ឋា ក៏បាន​ធ្វើដំណើរ​កម្សាន្ដ​ទៅលេង​ខេត្ត​សៀម​រាម​ហើយ​មិនតែប៉ុណ្ណោះ​តារា​ម៉ូ​ដែល​ស្រី​ល្បីឈ្មោះ ម្នាក់នេះ​មិន​ភ្លេច​នូវ​ពាក្យ​ជូនពរ​អោយដល់​បងប្អូន​ខ្មែរ​យើង​នោះទេ ។​

Image may contain: 2 people, people standing

​គេ​សង្កេតឃើញថា​រយៈពេល​បី​ឆ្នាំ​មកហើយ ដែល ទឹម រដ្ឋា មិនសូវ​ទទួល​ថត​ភាពយន្ត ព្រោះ​មានការ​ងារ​ផ្ទាល់ខ្លួន បូករួម​ជាមួយ​ការ​នឿយណាយ​អាជីព​សម្តែង​ផង​នោះ ទើប​ធ្វើ​ឲ្យ​នាង​មិនសូវ​បានបង្ហាញ​មុខ ។

Image may contain: 1 person, standing and shoes

​ប៉ុន្តែ​សម្រាប់​ឆ្នាំ ២០១៧ នេះ ទឹម រដ្ឋា បានប្រកាសថា​នាង​នឹង​ទទួល​ថត​ភាពយន្ត​គ្រប់​រឿង​មិន​ថា​ភាពយន្ត​ដុំ​ឬ​រឿង​ភាគ​នោះទេ​ហើយក៏​មិន​ដំឡើង​តម្លៃ​ខ្លួន​ខ្ពស់​ពេក​ដែរ ៕ ដេវីត​

Image may contain: 1 person, sky and outdoorImage may contain: ocean, sky, outdoor and water

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច