តារាឯកប្រុសស្រីក្នុងរឿង «Descendants of the Sun» ត្រូវមហាជនសង្ឃឹមថា…

តារា​សម្តែង​កូរ៉េ​ល្បីឈ្មោះ Song Joong-Ki និង នាង Song Hye-Kyo ត្រូវបាន​មហាជន និង អ្នកគាំទ្រ​ជាច្រើន​ចង់​ឲ្យ​អ្នក​ទាំងពីរ​ទាក់ទង​គ្នា​ក្នុង​ជីវិត​ពិត ក្រោយពី​បានឃើញ​ការសម្តែង​យ៉ាង​យល់ចិត្ត​គ្នា​ទៅវិញទៅមក​ក្នុង​រឿង «Descendant of the Sun» ។​

Image may contain: one or more people, people sitting and text
​ ​
​យោងតាម​សារព័ត៌មាន គេ​បានដឹងថា មាន​ការចុះ​ស្ទង់​មតិ​ទៅលើ​នារី និង បុរស​ចន្លោះ​អាយុ ២០ ទៅ ៦០ ឆ្នាំ​ប្រមាណ ២,០០០ នាក់ ដោយ​សួរថា ក្នុងចំណោម​តារា​កូរ៉េ​តួ​ឯ​ឝ​ក្នុង​រឿង​ភាគ​ជាច្រើន តើ​ពួកគេ​ចង់ឃើញ​ទំនាក់ទំនង​តារា​ឯក​ប្រុស​ស្រី​ក្នុង​រឿង​មួយ​ណ ក្លាយជា​គូ​ស្នេហា​ក្នុង​ជីវិត​ពិត ។ ក្រោយមក គេ​បាន​រកឃើញថា តារា​ឯក​ប្រុស​ស្រី​ក្នុង​រឿង «Descendant of the Sun» បានទទួល​មតិ​ពី​មហាជន​ច្រើនជាងគេ​ដោយ​ប្រមាណ ១៦,៤ % នៃ​មតិ​ត​សរុប ។ ក្នុងនោះ គេ​ក៏បាន​រកឃើញ​ដែរ​ថា អ្នក​ជាប់​លេខ​បន្ទាប់​គឺ​ដៃគូ​ស្នេហា​ក្នុង​រឿង «Laure Tree Tailors» លោក Hyun Woo និង នាង Lee Se-Young និង បន្ទាប់​ទៀត​គឺ ដៃគូ​ស្នេហា​រវាង​លោក Park Bo-gum និង នាង Kim Yoo Jung ដែល​សម្តែង​ក្នុង​រឿង «Moonlight Drawn by Clouds» ជាមួយគ្នា ។

Image may contain: 2 people
​ ​
​គួរ​បញ្ជាក់ដែរថា រឿង Descendants of the Sun ជា​រឿង​ភាគ​កូរ៉េ​មួយ​ដែល​និយាយ​ពី​ស្នេហា​រវាង​ទាហាន​មួយរូប និង គ្រូពេទ្យ​ស្រី​ម្នាក់ ហើយ​តួអង្គ​ទាំងពីរ​នេះ​ត្រូវ​លោក Song Joong Ki និង នាង Song Hye Kyo ដើរតួ​សម្តែង​យ៉ាង​ល្អឥតខ្ចោះ ៕

Image may contain: 2 people, people sittingImage may contain: 1 person, sitting

​រិទ្ធី (​ប្រភព ៖ ឡប​លី​ផ​ប​)

Loading...

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច