Evra ចងបញ្ចប់អាជីពបាល់ទាត់នៅក្លឹបចាស់ Man Utd វិញ

​កីឡាករ​ជម្រើសជាតិ​បារាំង Patrice Evra មានបំណង​ចង់​បញ្ចប់​អាជីព​បាល់ទាត់​របស់ខ្លួន នៅ​ក្លឹប​ចាស់​ដែល​រូបគេ​បាន​ចំណាយពេល​៨​ឆ្នាំ នៅ​ទីនោះ គឺ​ក្លឹប​បិសាច​ក្រហម Manchester United​ ។​

Image may contain: 1 person, text

​គួរ​ឲ្យ​ដឹងផង​ដែរ​ថា ក្រុម​បិសាច​ក្រហម​កំពុងតែ​ជួប​បញ្ហា​ខ្សែការពារ​ឆ្វេង​ក្រោយ Luke Shaw មាន​បញ្ហា​របួស ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho ខណៈដែល​លោក​ត្រូវ​ប្រើ​កីឡាករ Matteo Darmian មក​ជំនួស​កន្លែង​របស់​ទៅវិញ​ ។

Image may contain: 14 people, people smiling, text

​យោងតាម​សារ​ព័​ត៍​មាន Sports Mail បាន​ឲ្យ​ដឹងថា Evra អាច​នឹង​វិល​មកកាន់​ក្លឹប​ចាស់​របស់ខ្លួន​វិញ ក្រោយ​សមី​ខ្លួន​បង្ហើប​ថា​មានបំណង​ចង់​មក​បញ្ចប់​អាជីព​នៅ​ក្លឹប​ចាស់​របស់ខ្លួន​វិញ ខណៈដែល​រដូវ​កាល​នេះ​រូបគេ​បង្ហាញខ្លួន​ឲ្យ​ក្លឹប​យក្ស​របស់​អ៊ីតាលី Juventus បានត្រឹមតែ​៣​ប្រកួត ប៉ុណ្ណោះ ​។

Image may contain: 1 person, playing a sport and outdoor

Evra បាន​ចំណាយពេល​៨​ឆ្នាំ ក្នុង​ក្លឹប​បិសាច​ក្រហម Manchester United ដោយ​បង្ហាញខ្លួន​បាន​ចំនួន ៣៧៩​ប្រកួត ស៊ុត​ចូល​បាន​១០​គ្រាប់ នឹង​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពានរង្វាន់​ដូចជា Premier League ៥ ដង​, Champions League ១ ដង​, League Cup ៣​ដង​, FIFA Club World Cup ១​ ដង​, នឹង​ពាន Community Shield ចំនួន ​៥ ​ដង​។

Image may contain: 2 people, people smiling

​រូបគេ​បាន​ចាក​ចេញពី​ក្លឹប​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ កាលពី​៣​ឆ្នាំមុន ពោលគឺ​ក្នុង​ឆ្នាំ​២០១៤ ក្រោម​ការដឹកនាំ​របស់​លោក Louis Van Gaal ទៅ​ចួ​ល​រួមជាមួយ​ក្លឹប​សេះ​បង្គ​ង់ Juventus ៕ តារា​៖ ប្រភព​៖ Dailymail​

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច