Spur គឺជាក្រុមដែលបញ្ចប់កំណត់ត្រារបស់ Chelsea ក្រោយយកឈ្នះ ២-០ យប់មិញ (មានវីដេអូ)

​ក្រុម​កំពូល​តារាង​ក្របខណ្ឌ Premier League តោ​ខៀវ Chelsea មិនអាច​បំបែក​កំណត់ត្រា​របស់ Arsenal បាន ពោលគឺ​មិនអាច​ឈ្នះ​ការប្រកួត​១៤​ប្រកួត​ជាប់​គ្នា ក្រោយ​ត្រូវ​ក្រុម​មាន​ខ្នាយ​មាស Tottenham Hotspur ដាក់ ២-០ យប់មិញ ក្នុង​ប្រកួត​ស​ប្ដា​ហ៏​ទី ​២០ ​។

Image may contain: 2 people, people playing sports and outdoor

​ក្រុម​ម្ចាស់ផ្ទះ​មាន់​ខ្នាយ​មាស រក​គ្រាប់​នាំមុខ​នៅ​នាទី ​៤៥ + ១ ដោយ​ការ​តែ​តរបស់​ខ្សែបម្រើ Dele Alli បន្ទាប់ពី Christian Eriksen លើក​បាល់​ឲ្យ ​។ លុះដល់​តង់​ទី​ ២ នាទី ​៥៤ ខ្សែបម្រើ​ជម្រើសជាតិ​អង់គ្លេស​ដដែល បានតែ​ត​គ្រាប់​ទី​ ២ និង​ ជា​បញ្ជូន​ពី Eriksen ជា​លើក​ទី ​២​ ។​

Image may contain: one or more people, people playing sports and outdoor

​លទ្ធផល​នេះ​មានន័យថា Chelsea នៅតែ​ឈរ​កំពូល​តារាង ដោយមាន​៤៩​ពិន្ទុ នាំមុខ​ក្រុម​លេខ ​២ Liverpool ចំនួន​ ៥ ​ពិន្ទុ ខណៈដែល Spurs ហក់​ទៅ​ឈរ​នៅ​លេខ​៣ ចាញ់​ក្រុម​តោ​ខៀវ ៧ ពិន្ទុ ៕ អត្ថបទ​៖ តារា​

Image may contain: 3 people, outdoorImage may contain: 1 person, playing a sport and outdoorImage may contain: 2 people, people playing sports, stadium and outdoor

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច