ចង់ដឹងអត់ថា នៅក្នុងទូរស័ព្ទដៃក្មេងខ្មែរ មានរូបភាពអ្វីខ្លះបន្ទាប់ពីថតស្ពតពាណិជ្ជកម្មចប់ ?

ក្រុមការងារ​ម៉េ​ក​ណូ​លា គីង​កុ ភ្លឹ​ស ទទួលបាន​រូបថត​អនុស្សាវរីយ​ល្អៗ​ជាច្រើន​ដែល​បាន​បន្សល់ទុក​នៅក្នុង​ទូរស័ព្ទដៃ​របស់​សុជាតិ ក្នុងអំឡុងពេល​ថត​ស្ព​ត​ពាណិជ្ជកម្ម​នៅ​ប្រទេស​ថៃ ។​

​រូប​ទាំងអស់នោះ គឺជា​សកម្មភាព​ផ្សេងៗ​នៃ​ការថត ដែល​បាន​ស្តែង​ឲ្យ​ឃើញ​នូវ​ភាព​អត់ធ្មត់​ខ្ពស់ និង​អត្ត​ចរិតល្អ របស់​គូរ​ចម្រៀង ពន្លឺ និង​សុជាតិ ដែល​ធ្វើ​ឲ្យ​ក្រុមការងារ​មិន​ស្ងើចសរសើរ​មិនបាន និង​សហការគ្នា​ដល់ទី​បញ្ចប់ ផ្តល់នូវ​ស្ព​ត​ពាណិជ្ជកម្ម​មួយ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ចង់​ទស្សនា ។​

​ផុស​ចេញពី​ការយកចិត្តទុកដាក់​លើ​ការងារ​ដែល​ខ្លួន​ស្រឡាញ់ ការជំរុញ​ទឹកចិត្ត តាំងចិត្ត​ខ្ពស់ និង ការ​ខំប្រឹង​ដោយ​មិន​ត្អូញត្អែរ ទោះជា​ក្រុមការងារ​តម្រូវ​ឲ្យ​ថត​សំឡេង​ច្រើនដង ឲ្យ​សម្តែង​ម្តង​ហើយ​ម្តងទៀត​យ៉ាងណា ក៏​តារា​ទាំងពីរ​នៅតែ​ញញឹម​ធ្វើការ​យ៉ាង​ស្និទ្ធស្នាល និង​ព្រមទាំង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ។​

​នៅក្នុង​រយៈពេល ៣ ថ្ងៃ​នៅ​ចុងឆ្នាំ ២០១៦ នៃ​ការថត​ស្ព​ត​ពាណិជ្ជកម្ម​របស់ ក្មេង​ខ្មែរ តារាចម្រៀង​និពន្ធ​បទ​ភ្លេង Original និង ជា​អ្នកតំណាង​ផលិតផល ទឹកដោះគោឆៅ ម៉េ​ក​ណូ​លា គីង​កុ ភ្លឹ​ស បាន​ប្រមូលផ្តុំ​អនុស្សាវរីយ៍​នៅ​ពីក្រោយ​ឆាក តាមរយៈ​រូបថត​មួយចំនួន​ដែល​រក្សាទុក​នៅក្នុង​ទូរស័ព្ទដៃ ។ នេះ​ធ្វើ​ឲ្យ​អ្នកទស្សនា​មួយចំនួនធំ​ចង់ដឹង ចង់ឃើញ បន្ទាប់ពី​ពួកគេ​បាន​មើល​ស្ព​ត​ពាណិជ្ជកម្ម​គីង​កុ ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ដើមឆ្នាំ ២០១៧ រួចមកហើយ​នេះ ។​

​តោះ​យើង​មើល​ទាំងអស់គ្នា ខាងក្រោម​នេះ​ជា​រូបភាព​នៅ​ពីក្រោយ​ឆាក​នៃ​សកម្មភាព​ថត​ស្ព​ត​ពាណិជ្ជកម្ម ទឹកដោះគោឆៅ​ម៉េ​ក​ណូ​លា គីង​កុ ភ្លឹ​ស ។​

​នេះ​គឺជា​រូបភាព​ជ្រើសរើស​មួយចំនួន​ដែល​បានមកពី ក្រុម​ក្មេង​ខ្មែរ ៖

Image may contain: 2 people
​ក្រុមការងារ​ថត​កំពុង​ពន្យល់​បន្ថែម ក្រោយពី​សុជាតិ​សម្តែង​លើ​ឆាក ថត​ខុស​រាប់សិប​ដង

Image may contain: 2 people, people standing
ពន្លឺ កំពុង​ត្រូវបាន​អ្នកដឹកនាំ​ថត ឲ្យ​លើកដៃ​ចាប់ ដែល​ហាក់បីដូចជា​ចាប់យក​កំប៉ុង​ទឹកដោះគោ គីង​កុ មក​ញ៉ាំ ប៉ុន្តែ ទម្រាំ​ថត​ត្រូវ ពន្លឺ​ត្រូវ​ប្រឹង​ធ្វើ​ម្តង​ហើយ​ម្តងទៀត 

Image may contain: 6 people, people sitting and indoor
ពន្លឺ និង​ សុជាតិ កំពុង​ទទួលយក​យោបល់​កែសម្រួល​អត្ថបទ​ស្ព​ត​ទូរទស្សន៍​គីង​កុ ឲ្យ​ស៊ីសង្វាក់​ជាមួយ​សាច់ភ្លេង ដែល​គ្រានោះ​មាន​ទាំង​អ្នកដឹកនាំ ផលិតករ ព្រមទាំងក្រុមការងារ​ទាំង​ជនជាតិខ្មែរ និង​ ជនជាតិ​ថៃ​ផងដែរ​

Image may contain: 3 people, people sitting
​ក្មេង​ខ្មែរ កំពុង​យកចិត្តទុកដាក់​ថត​សំឡេង​សាកល្បង​នៅក្នុង​ស្ទី​ឌី​យូ 

Image may contain: 2 people, indoor
​ក្មេង​ខ្មែរ កំពុង​មើល​ការសម្តែង​របស់ខ្លួន​ដែល​ទើបតែ​ថត​រួច និង រង់ចាំ​ការកែលម្អ​ពី​ក្រុមការងារ ថា​ត្រូវ​ថត​ម្តងទៀត ឬ ដូរ​ប្លង់​ថត​ថ្មី 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច