បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ត្រៀមប៉ះអារ៉ាប៊ីសាអ៊ូឌីត ចេញហើយ ខណៈកីឡាករសំខាន់ៗមួយចំនួនពុំមានឈ្មោះចូលប្រកួត

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹងធ្វើ​ការប្រកួត​មិត្ត​ភាពជា​មួយក្រុម​អារ៉ាប៊ីសាអ៊ូឌីត​ដែលមាន​កម្រិត​លេង​ស្ដង់ដារ​ខ្ពស់ នៅ​ថ្ងៃទី​ ១៤ ​ខែមករា ​ឆ្នាំ ​២០១៦​ នេះ នៅ Abu Dhabi ។​

Image may contain: 14 people, people standing and outdoor

​បញ្ជី​ឈ្មោះ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រៀម​ប៉ះ​ជាមួយ​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត នៅ​ថ្ងៃទី​១៤​ខាងមុខនេះ បានចេញ​ជា​ផ្លូវការ​ហើយ ដោយ​មិនមាន​វត្តមាន​របស់​អ្នកចាំទី ស៊ូ យ៉ា​ទី និង​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ពុំមាន​ឈ្មោះ​ចូល​លេង​ក្នុងការ​ប្រ​កូត​មិ​ត្ដ​ភាព​នេះ​ផងដែរ​ ។

Image may contain: one or more people and text

​អារ៉ាប៊ីសាអ៊ូឌីត គឺជា​ក្រុម​ដ៏​ខ្លាំង​មួយ​ប្រចាំ​ទ្វីបអាស៊ី​ដោយ​បច្ចុប្បន្ន​ឈរ​ចំណាត់ថ្នាក់ លេខ​៥៤​នៅ FIFA Ranking ខណៈ​កម្ពុជា​ឈរ​នៅ​លេខ ១៧៣​។ ក្រុម​ជម្រើសជាតិ​ដែលមាន​រហស្សនាម​ថា ស្ទាំង​បៃតង (Green Falcon) ធ្លាប់​បង្ហាញខ្លួន​នៅ World Cup ជុំ​ផ្ដាច់ព្រ័ត្រ​ចំនួន​៤​ដង និង​ឈ្នះ​ពាន​បាល់ទាត់​ជើងឯក​អាស៊ី (Asian Cup) ចំនួន​៣​ដង ​៕ ​តារា​៖ ប្រភព​៖ FB សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច