បេក្ខជនបួនរូប ឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធី Drama KaraokeContest

​បេក្ខជន​ចំនួន​បួនរូប​បាន​ឡើងមក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Online Contest​ហើយ ក្នុងចំណោម​បេក្ខជន​ជាច្រើន​ដែល​បាន​ផ្ញើ​បទ​ចំរៀង Cover បទ «​ភរិយា​ល្អរ​បស់បង​» ក្នុង​ខ្សែភាពយន្ត «​ភរិយា​បណ្តូលចិត្ត​» មកកាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ភី​អិន​អិន PNN TV Cambodia ដើម្បី​ប្រឡង​ក្នុង​កម្មវិធី Drama Karaoke Contest ។

​បេក្ខជន​ទាំង​បួន​នាក់​នេះ​រួមមាន បេក្ខជន​ពាក់​ស្លាក​លេខ​១ មាន​ឈ្មោះថា ប៊ូ​ឡា​ម កា​ក្រៃ បេក្ខជន​ពាក់​ស្លាក​លេខ​២ មាន​ឈ្មោះថា បេឡា រ៉ា​កូ បេក្ខជន​ពាក់​ស្លាក​លេខ​ ៣ មាន​ឈ្មោះថា សែម សំណាង និង​បេក្ខជន​ពាក់​ស្លាក​លេខ​៤ មាន​ឈ្មោះថា ស៊ុន ឆាយ ។

Image may contain: 1 person, on stage, standing and concert

​សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​បេក្ខជន​ដែល​ទទួលបាន​ជយលាភី​ក្នុង​កម្មវិធី​នេះ លុះត្រា​បេក្ខជន​ទទួលបាន​ពិន្ទុ​ខ្ពស់​ពី​គណៈកម្មាការ​នៃ​ស្ថា​នី​ទូរទស្សន៍​ភី​អិន​អិន​ក្នុងការ​វិនិច្ឆ័យ​សំ​លង និង​មួយផ្នែក​ទៀត​ទទួលបាន​ការគាំទ្រ​នៅក្នុង​គេហទំព័រ Facebook PNN TV Cambodia ដោយ​ចុច Like និង share… ពី​សំណាក់​មហាជន ។​

Image may contain: 1 person, text

​អ្នកឈ្នះ នឹង​បាន​ក្លាយជា​អ្នកចំរៀង​ក្នុង​រឿង​ភាគ រួម​និង​ឱកាស​បង្ហាញ​សម្ថ​ភាព​ក្នុង​កម្មវិធី​ផ្សេងៗ​របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ។ ដូច្នេះ​ប្រសិនបើ​ចង់អោយ​បេក្ខជន​ណាមួយ​ទទួលបាន​ជយលាភី ប្រិយមិត្ត​គ្រាន់តែ​ចូលទៅ​កាន់​គេហទំព័រ PNN TV Cambodia រួចហើយ​ចុច Like និង Share ទៅលើ​វីដេអូ​ចំរៀង​របស់​បេក្ខជន ។

Image may contain: 1 person, text

​កាលបរិច្ឆេទ​ទទួល​ការ​ចុច Vote វីដេអូ​របស់​បេក្ខជន ចាប់ពី​ថ្ងៃទី ០២ ខែមករា រហូតដល់​ថ្ងៃទី ០៨ ខែមករា សម្រាប់​លទ្ធផល នឹង​ប្រកាសជូន​នៅលើ​គេហទំព័រ​ហេ្វ​ស​ប៊ុ​គ​របស់​ភី​អិន​អិន PNN TV Cambodia នៅ​ថ្ងៃទី ០៩ ខែមករា ៕

Image may contain: 1 person, standing and on stage

​ទស្សនា​វីដេអូ​ចំរៀង​របស់​បេក្ខជន​ទាំង​បួនរូប​ខាងក្រោម ៖
​ប៊ូ​ឡា​ម កា​ក្រៃ ​៖
​បេឡា រ៉ា​កូ​ ៖

​សែម សំណាង​ ៖

​ស៊ុន ឆាយ​ ៖

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច