Man Utd បន្ដក្ដីសង្ឃឹមប្រជែងយក Top4 ក្រោយឈ្នះ West Ham ២-០ យប់មិញ (មានវីដេអូ)

​ក្លឹប​បិសាច​ក្រហម Manchester United បាន​បន្ដ​ប្រជែង​ក្នុង​តំណែង​កំពូល​ទាំង​៤ ក្នុង​ក្របខណ្ឌ Premier League ក្រោយ​បន្ដ​ឈ្នះ West Ham ក្រៅ​ដី​យប់មិញ​ដោយ​លទ្ធផល ២-០ ក្នុង​ស​ប្ដា​ហ៏​ទី ២០ ។

Image may contain: 3 people, people playing sports, stadium and outdoor

​ក្រុម​របស់លោក Jose Mourinho ពេលនេះ​មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើយ​នៅ​១៣​ប្រកួត​ចុងក្រោយ​គិត​លើ​គ្រប់​កម្មវិធី ដែល​វា​ជា​កំណត់ត្រា​ដ៏​វែង​បំផុត​របស់​ពួកគេ​គិត​ចាប់ពី​ខែ​មិនា ឆ្នាំ ២០១៣ មក ។​

Image may contain: 1 person, playing a sport and outdoor

​ក្នុងការ​ប្រកួត​យប់មិញ ចាប់ផ្ដើម​លេង​បានតែ​១៥​នាទី អាជ្ញាកណ្ដាល​លោក Mike Dean បាន​ពិន័យ​កាត​ក្រហម​លើ Feghouli ក្រោយ​ខ្សែបម្រើ​រូបនេះ​ឈូស​ជើង Phil Jones​។ ទោះជា​សល់​គ្នា​ត្រឹម ១០ នាក់ ប៉ុន្តែ West Ham បាន​ព្យាយាម​គាបសង្កត់​យ៉ាងខ្លាំង​តែ​មិនបាន​សម្រេច ហើយ​របូត​គ្រាប់​បាល់​វិញ​នៅ​នាទី​៦៣ ដោយ Rashford បញ្ជូន​ឲ្យ Mata ស៊ុត​បញ្ចូល​ទី​បាន​យ៉ាង​ល្អ​។​

Image may contain: 3 people, people playing sports and outdoor

​ដោយឡែក​គ្រាប់​ទី​២ ធ្វើបាន​សម្រេច​ដោយ​ខ្សែប្រយុទ្ធ Ibrahimovic នៅ​នាទី​៧៨​។ ក្រោយ​បាន​៣​ពិន្ទុ​ពី​ប្រកួត​នេះ Manchester United នៅ​រក្សា​តំណែង​លេខ​៦​ដដែល ប៉ុន្តែ​បន្ថយ​គម្លាត​ពិន្ទុ ពី​លេខ ៤ ត្រឹម ១ ពិន្ទុ​ប៉ុណ្ណោះ ៕ អត្ថបទ​៖ តារា​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច