តើធ្វើដូចម្តេចទើបអាចដឹងថា អ្នកអាចបានកូនប្រុស ឬ កូនស្រី?

ប្រសិនបើ​អ្នកមាន​ភាព​អន្ទះសារ​ចង់ដឹង​ពី​ភេទ​របស់​កូន​នៅពេល​ភរិយា​អ្នក​ពរ​ពោះ​នោះ អ្នក​អាចអនុវត្ត​នូវ​វិធី​មួយចំនួន​ដូចខាងក្រោម​៖

​អ្នក​អាច​នឹង​បានកូន​ប្រុស​៖
១. ប្រសិនបើ​អ្នកនឹង​ដៃគូ​អ្នក​បាន​រៀបការ​និង​រស់នៅ​ជាមួយគ្នា​ច្រើន​ឆ្នាំ​៖ តាម​ការសិក្សា​ដែល​គេ​បានធ្វើ​ទៅលើ​ស្ត្រី​ចំនួន ៤៨​លាន​នាក់​នៅ​សហរដ្ឋ​អា​មេ​រិច រកឃើញថា គូ​ស្វាមីភរិយា​ដែល​រៀបការ​យូរ​ឆ្នាំ ហើយ​មិនទាន់​បានកូន កូន​ដំបូង​របស់​ពួកគេ​អាចជា​កូនប្រុស ជាពិសេស​អ្នក​ដែល​តែងតែ​នៅ​ជាមួយគ្នា ញឹកញាប់ ជាជាង​គូ​ស្វាមី​ដែល​រស់នៅ​និង​ធ្វើការ​ឆ្ងាយ​ពីគ្នា ។
២. បើទោះជា​អ្នក​ទើប​រស់នៅ​ជាមួយគ្នា​បាន​១​ឆ្នាំ​ក្តី អោយតែ​ទំនាក់ទំនង​ស្នេហា មាន​ភាព​រីករាយ និង​រួមភេទ​ច្រើនដង និង​ញឹកញាប់​នោះ វា​នឹងធ្វើ​អោយមាន​លទ្ធភាព​ក្នុងការ​បង្ករ​កូនប្រុស​បាន ដែល​ពេលនោះ ស្ពែម៉ាតូសូអ៊ីត​រប​ស់បុ​រស​មាន​កម្លាំង​ខ្លាំង​ជាង​ពេលណា​ទាំងអស់ ដែល​អាចមាន​លទ្ធភាព បង្ករ​កំណើត​កូនប្រុស​បាន ។
៣. ពិសា​អាហារ​គ្រប់គ្រាន់​និង​ល្អ​៖ តាម​ការសិក្សា​ទៅលើ​ស្ត្រី​ជនជាតិ​អង់គ្លេស​ចំនួន ៧៤០ នាក់​ដែលមាន​កម្រិត​កាឡូរី​គ្រប់គ្រាន់ មានលទ្ធភាព​បង្កើតកូន​ប្រុស ៥៦% ជាង​ស្ត្រី​ធម្មតា ហើយ​តាម​ការសិក្សា​មួយទៀត​ដែល​គេ​សិក្សា​ទៅលើ​ស្ត្រី​ចំនួន ៦៨​លាន​នាក់ បាន​រកឃើញថា ស្ត្រី​ដែល​ឡើង​ទំងន់​ខ្លួន​ក្នុងពេល​មាន​ផ្ទៃពោះ អាច​នឹង​កើត​បានកូន​ប្រុស​ជាង​កូនស្រី ។​
៤. កូនប្រុស​ច្រើន​កើត​ក្នុង​រដូវក្តៅ​៖ កូនប្រុស​ងាយ​នឹង​ឆ្លង​មេរោគ​បាក់តេរី និង​វីរុស្ស​ផ្សេងៗ ដូច្នេះ​ស្ពែម៉ាតូសូអ៊ីត ឫ​មេជី​វិត​ឈ្មោល​អាច​នឹង​ងាយ​ឆាប់​ស្លាប់​ទៅវិញ និង​ពិបាក​ក្នុង​ការចាប់​បង្ករ​កំណើត ជាមួយ​មេជី​វិត​ញី​បាន​ណាស់​នៅ​រដូវរងា ។ ដូច្នេះ​ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​រដូវក្តៅ វា​ទំនងជា​អាច​កើត​បានកូន​ប្រុស ។
៥. អ្នក​ម្តាយ​មាន​ជំងឺ​ទឹកនោមផ្អែម​៖ ជំងឺ​ទឹកនោមផ្អែម​ដែល​កើតមាន​នៅពេល​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ប៉ះពាល់ ដល់​ការបង្ករ​កំណើត​កូនប្រុស​បាន ព្រោះ​សារធាតុ​គ្លុយកូស អាច​នឹង​បង្អាក់​ការបង្ករ​កំណើត​កូនប្រុស ។​

អ្នក​អាច​បាន​កូនស្រី​៖
១. បើ​ប្តី​ប្រពន្ធ​មាន​អាយុ​លើសពី ៣៥​ឆ្នាំ ឫ ៤០​ឆ្នាំ​ឡើងទៅ លទ្ធភាព​បង្កើតកូន​អាចជា​កូនស្រី​ច្រើនជាង នេះ​ក៏ដោយ​សារ​អ័រម៉ូន​ស្ត្រី​មានការ​ប្រែប្រួល​ទៅតាម​អាយុ ហើយ​បុរស​កាន់​តែមាន​វ័យចាស់ ការផលិត​មេជី​វិត​កាន់​តែមាន​ចំនួន​តិច
២. បើ​ស្ត្រី​មាន​អាកា​រៈ​ចាញ់កូន​ធ្ងន់ធ្ងរ អ្នក​អាច​បាន​កូនស្រី​។ តាម​ការសិក្សា​ចំនួន ១៣ កន្លងមក បានអោយដឹងថា ចំនួន​៥៥%​នៃ​លទ្ធភាព​បង្កើតកូន​គឺជា​កូនស្រី ។
៣. ប៉ុន្តែ​បើតាម​លទ្ធផល​នៃ​ការសិក្សា​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី ស្ត្រី​អាចបង្កើត​បានកូន​ស្រី ភាគច្រើន គឺ​នៅ​រដូវក្តៅ គឺ​ខុសពី​នៅ​តំបន់​ក្នុង​ទ្វីបអឺរ៉ុប ។
៤. ភាព​តានតឹង​ក្នុង​ការងារ​៖ បើ​ស្ត្រី​មាន​ភាព​តានតឹង​ក្នុង​ការងារ ក្នុងអំឡុងពេល​ពរ​ពោះ វា​អាច​នឹង​កើត​បាន កូនស្រី ។លទ្ធផល​នេះ​ត្រូវបាន​គេ​ធ្វើការ​សិក្សា​ទៅលើ​ស្ត្រី​ចំនួន ១៦​ពាន់​នាក់​នៅ​មន្ទីរពេទ្យ​មួយកន្លែង​នៅក្នុង​ប្រទេស​អង់គ្លេស​។ ជា​លទ្ធផល​ចំនួន ៥៣% កើត​បាន​កូនស្រី​ច្រើនជាង ។
៥. ស្ត្រី​ដែល​កើតកូន​បាន​២​ទៅ​៣​រួចហើយ​៖ ចំពោះ​ស្ត្រី​ដែល​ធ្លាប់​កើតកូន​ច្រើន​ហើយ​នោះ លទ្ធភាព​នៃ​ការ​មានកូន​បន្ទាប់​អាចជា​កូនស្រី​ច្រើនជាង នេះ​គឺ​ដោយសារ​កម្រិត​អ័រម៉ូន gonadotrophin និង អ័រម៉ូន clomiphene មានការ​ប្រែប្រួល ៕ សុផល​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច