ធារី ចុះកុងត្រាលេងឲ្យក្លឹបលំដាប់ទី ២ ថៃ Krabi ជាផ្លួវការណ៏

​អតីត​ខ្សែបម្រើ​របស់​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា ៦​សម័យ ភ្នំពេញ​ក្រោ​ន នឹង​ជា​កីឡាករ​ជម្រើសជាតិ​កម្ពុជា ធា​រី ចន្ថា​បី​ន បាន​ធើ្វ​ផ្លាស់​ទៅ​ក្រុម Krabi ដែល​ស្ថិតក្នុង​លី​គ​លំដាប់​ទី​២​ថៃ ជា​ផ្លូវការ​ណ៏​ក្រោយ​ធើ្វ​តេស្ដ​សមត្ថភាព​ជាប់ នេះ​បើតាម​ការប្រកាស​តាម​បណ្ដា​យ​សង្គម​ហ្វេ​ស​បុក​ផ្លូវការ​របស់គេ​ ។

Image may contain: 1 person, standing and shoes

​គួររំលឹកថា​កាល​រស់នៅ​ប្រទេស​បារាំង ជា​រី ចន្ថា​បី​ន ធ្លាប់ជា​អតីត​សមាជិក​នៃ​ក្លិប​យុវជន RS Strasbourg បន្ទាប់មក​ទើប​ចូលរួម​ជាមួយ​ក្លិប CB Bretigny (​ក្នុង​ឆ្នាំ ២០០៨-២០០៩) ឆ្នាំ ២០១០-២០១២ បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប FC Saint Jean le Blanc មុន​បន្ត​ចូលរួម​ជាមួយ​ក្លិប FCM Aubervilliers (​ឆ្នាំ ២០១២) បន្ទាប់មក​នៅ​ឆ្នាំ ២០១២ ដដែល​រូបគេ​ផ្លាស់​មក​រស់នៅ​កម្ពុជា និង​ចូលរួម​ជាមួយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន រហូតមកដល់​ការបញ្ចប់​កិច្ចសន្យា​ជាមួយ​ក្លិប​នាពេលនេះ ពោលគឺ​រយៈពេល ៤ ឆ្នាំ និង​ធ្លាប់ជួយ​អោយ​ក្លឹប​ភ្នំពេញ​ក្រោ​ន ឈ្នះ​ជើងឯក​លី​គ​កំពូល​កម្ពុជា ២ រដូវ​កាល​ជាប់​គ្នា គឺ​នៅ​ឆ្នាំ ២០១៤ និង​នៅ​ឆ្នាំ ២០១៥ ​។​

Image may contain: 1 person

​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ជា​រី ចន្ថា​បី​ន ត្រូវបាន​កោះហៅ​អោយចូល​ក្រុម​ជម្រើសជាតិ​តាំងពី​ឆ្នាំ ២០១៤ ដោយ​បង្ហាញខ្លួន​បាន ១៩ ប្រកួត ទាត់​បាល់​បញ្ចូល​ទី​បាន ៣ គ្រាប់ ផងដែរ ៕ អត្ថបទ​៖ តារា

Image may contain: 2 people, people smiling, people standing

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច