អីយ៉ា! ក្មេងខ្មែរបានក្លាយជាអ្នកតំណាងទឹកដោះគោឆ្លាតមកពីប្រទេសថៃ!

ក្មេង​ខ្មែរ​គឺជា​ក្រុម​ចម្រៀង​ដែលមាន​ភាពជោគជ័យ​លើ original song ហើយ​ពួកគេ​ក៏​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង ពី​ស្រទាប់​យុវវ័យ​ផងដែរ​។ ក្រៅពី​ការនិពន្ធ​ចម្រៀង​ដែល​ទាមទារ​ការប្រើប្រាស់​ខួរក្បាល​ច្រើន ក្មេង​ខ្មែរ​ក៏​ជា​យុវវ័យ​ដែលមាន​ភាព​វ័យឆ្លាត និង​ស្វាហាប់​ ។

Image may contain: 2 people, people smiling, text

ដោយឡែក ទឹកដោះគោឆៅ ម៉េ​ក​ណូ​លា គីង​កុ ភ្លឹ​ស គឺជា​ម៉ាក​ដែលមាន​ភាពល្បីល្បាញ​នៅ​ប្រទេស​ថៃ ហើយ​បច្ចុប្បន្ននេះ​ក៏បាន​ចរាចរណ៍​នៅតាម​ទីផ្សារ​កម្ពុជា​គួរ​ឲ្យ​កត់សម្គាល់​បំផុត​ ។ ទឹកដោះគោ ម៉េ​ក​ណូ​លា គីង​កុ ភ្លឹ​ស ផ្សំ​ឡើង​ដោយ​ស្លឹក​គីង​កុ និង វីតាមីន B12 ដែលមាន​មុខងារ​ជួយ​បំប៉ន​ខួរក្បាល និង ជំនួយ​ដល់​ការចងចាំ​បានល្អ ។​

​ដោយសារតែ​ភាព​វ័យឆ្លាត​របស់​ពួកគាត់​នេះហើយ​ដែល​ធ្វើ​ទឹកដោះគោឆៅ ម៉េ​ក​ណូ​លា គីង​កុ ភ្លឹ​ស សម្រេច​ជ្រើសរើស​ពួកគាត់​ជា​អ្នកតំណាង​ផលិតផល​ជា​ផ្លូវការ​ប្រចាំ​នៅ​កម្ពុជា ។ សេចក្តីប្រកាស​នេះ ធ្វើឡើង​ព្រម​គ្នា​អមដោយ​ការសម្ពោធ ស្ព​ត​ពាណិជ្ជកម្ម​ដ៏​ថ្មី​បំផុត​របស់​ផលិតផល​ទឹកដោះគោឆៅ ម៉េ​ក​ណូ​លា គីង​កុ ភ្លឹ​ស ដែលមាន​លក្ខណៈពិសេស​រួមគ្នា​ជាមួយនិង ក្រុម​ក្មេង​ខ្មែរ ក៏ដូចជា គុណប្រយោជន៍​របស់​ផលិតផល​ផ្ទាល់​ ។

Image may contain: 3 people, people smiling, people standing

ស្ព​ត​ពាណិជ្ជ​កម្មនេះ មិន​ត្រឹមតែ​បង្ហាញ​ពី​ទេពកោសល្យ​របស់​ពួកគេ​នោះទេ ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ប្រាជ្ញា​ឆ្លាត​វៃ និង​ការគិត​ឃើញ​រហ័ស​របស់​ពួកគេ នៅពេល​ជួបប្រទះ​បញ្ហា​ផងដែរ ។ ​ក្រៅពី​ស្ព​ត​ពាណិជ្ជ​កម្មនេះ ក្រុម​ក្មេង​ខ្មែរក៏បាន​ចូលរួម​កម្មវិធី​ផ្សេងៗ​ទៀត ដែល​បានរៀបចំដើម្បី​បង្ហាញ​ពី​ការរួមបញ្ចូល​គ្នា​ដ៏​ស័ក្តិសម​ឥតខ្ចោះ រវាង​ក្រុម ក្មេង​ខ្មែរ និង ទឹកដោះគោឆៅ ម៉េ​ក​ណូ​លា គីង​កុ ភ្លឹ​ស ។​

Image may contain: 2 people, people smiling, people standing

​សូម​ចុច​លើ​នេះ​ ដើម្បី​ទស្សនា​ស្តត​វីដេអូ​ពាណិជ្ជកម្ម :  https://www.facebook.com/Magnolia.Ginkgo.Cambodia/

​សម្រាប់​ពត៌មាន​បន្ថែម​សូម​ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ 099 211 311

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច