លេចរូបថត Ronaldo សាសងជាមួយមិត្ដស្រីថ្មី

​កំពូល​កីឡាករ​ដែលជា​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​អធិរាជ​ស Real Madrid កីឡាករ Cristiano Ronaldo និង​មិត្តស្រី​ថ្មី Georgina Rodriguez បាន​ដឹក​ដៃ​គ្នា​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច ក្នុង​កាយវិការ​ល្អូកល្អិន ក្នុង​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ​កាលពីពេល​ថ្មីៗ​។​

Image may contain: 1 person, standing and shoes

​កីឡាករ​វ័យ ៣១ ត្រូវបាន​គេ​ប្រទះឃើញ​ថើប​គ្នា​យ៉ាង​ផ្អែមល្ហែម​ក្នុង​ភោជនីយដ្ឋាន​ទំនើប​មួយ និង​បន្ត​នៅ​ជាមួយគ្នា​ក្នុង​ទីក្រុង Madrid​។ ផឹកស្រា​អស់ ២ – ៣ កែវ គូស្នេហ៍​ថ្មោងថ្មី​ដែល​ទើប​ប្រកាស​ទំនាក់ទំនង​នេះ​កាលពី​ខែ​មុន បាន​សម្លឹង​មើលគ្នា​មិន​ដាក់​ភ្នែក ព្រមទាំង​និយាយ​សើច​ជាមួយគ្នា​យ៉ាង​សប្បាយ​ពេល​កំពុង​ញ៉ាំ​អាហារ ។​

Image may contain: one or more people

​ក្នុង​ទំនាក់ទំនង​ជាមួយ Ronaldo នាង Georgina Rodriguez បាន​បាត់បង់​ការងារ ដោយ​ក្រុម​អ្នក​លួច​ប្រមាញ់​រូប​តាម​លួច​ថត​នាង​ច្រើនពេក​នៅ​កន្លែងធ្វើការ​។ យ៉ាងណាក្ដី ក្នុងនាម​ជា​មិត្ត​ប្រុស ម្ចាស់​ពាន Ballon d’Or ២០១៦​នេះ ក៏បាន​រក​ការងារ​ថ្មី​ឲ្យ​មិត្តស្រី​នៅ​ហាង​ដ៏​ល្បី​របស់​អ៊ីតាលី Prada ៕ DaRa (ប្រភព​៖ Dailymail​)

Image may contain: 1 person, sitting and indoorImage may contain: 1 person, indoor and text

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច