តារា​កូរ៉េ​ទាំង ៧ ដួង​ ជា​ម្ចាស់​អចល​ទ្រព្យ​ថ្លៃៗ​

ពីមួយថ្ងៃទៅមួយថ្ងៃ តារាៗជាច្រើនអាចរកប្រាក់ចំណូលបានមិនតិចនោះទេ ជាក់ស្តែងពួកគេអាចរកប្រាក់ទិញអចលទ្រព្យថ្លៃៗបានជាច្រើនថែមទៀត ។ ខាងក្រោមនេះជាតារាកូរ៉េ ៧ រូបដែលមានប្រាក់ច្រើនអាចទិញអចលទ្រព្យថ្លៃៗបាន ៖

៧/ នាង Goo Hara ៖ តារាចម្រៀងស្រីវ័យ ២៥ ឆ្នាំបានទិញផ្ទះនៅ Chungdamdong ដែលមានតម្លៃដ៏ទៅ ១,២ លានដុល្លារ ។

Image may contain: 1 person, closeup

៦/ សមាជិកក្រុម Big Bang លោក T.O.P ៖ តារាចម្រៀងប្រុសរូបនេះបានទិញវីឡាតម្លៃ ២,៩ លានដុល្លារ នៅ Hannam-dong ។

Image may contain: 1 person, closeup

៥/ តារាសម្តែង Kim Hyun Joong ៖ តារាសម្តែងកូរ៉េសម្បូររឿងអាស្រូវរូបនេះ ក៏ជាម្ចាស់កម្មសិទ្ធិវីឡាបែបអឺរ៉ុបនៅ Apgujung-dong ដែលមានតម្លៃប្រមាណ ២,៩ លានដុល្លារ ។

Image may contain: 1 person, child and closeup

៤/ សមាជិកក្រុម JYJ លោក Jaejoong ៖ គេបានដឹងថា លោក Jaejoong ជាម្ចាស់កម្មសិទ្ធិអចលទ្រព្យដែលមានតម្លៃដល់ទៅ ២,៩ លានដុល្លារ ។

Image may contain: 1 person, closeup

៣/ តារាសម្តែង Lee Seung Gi ៖ ប្រុសស្អាតរូបនេះកំពុងតែរស់នៅក្នុងវីឡាដែលស្ថិតក្នុងទីក្រុងសេអ៊ូលដែលមានតម្លៃ ៣,១ លានដុល្លារ ។

Image may contain: 1 person, closeup

២/ តារាសម្តែង Jang Geun Suk ៖ តារាប្រុសរូបនេះមានម្ចាស់កម្មវិធីវីឡាមួយកន្លែងដែលមានតម្លៃ ៣,៩ លានដុល្លារ ហើយកាលពីឆ្នាំ ២០១១ លោកក៏បានទិញអគារ ៦ ជាន់ដែលមានតម្លៃ ១០ លានដុល្លារ និង ថែមទាំងទិញអគារមួយទៀតនៅប្រទេសជប៉ុននៅឆ្នាំ ២០១២ តែមិនត្រូវបានគេដឹងតម្លៃ ។

Image may contain: 1 person, closeup

១/ លោក Junsu ៖ លោកមានទេពកោសល្យជាច្រើនដែលរួមមានចម្រៀង សម្តែង និង និពន្ធ ហើយលោកជាម្ចាស់កម្មសិទ្ធិផ្ទះមួយកន្លែងនៅ Samseong-dong ដែលមានតម្លៃប្រមាណ ២,៥ លានដុល្លារ, ផ្ទះនៅ Paju តម្លៃ ១,៨ លានដុល្លារ និង ផ្ទះលម្ហែកាយនៅ Jeju-do ដែលមានតម្លៃប្រមាណដ៏ទៅ ១៤,៦ លានដុល្លារ ៕

ថាវរិទ្ធ (ប្រភព ៖ យូធូប)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច