បះ Man City អាទិត្រនេះ Klopp ថា Coutinho មិនអាចលេងប្រកួតបានទេ

​ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ហង្ស​ក្រហម Philippe Coutinho មិនទាន់​អាច​ចូល​លេង​ប្រកួត​ទល់នឹង Manchester City បានឡើយ​ក្រោយ​ជា​ពីរ​បួស កជើង​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកចាត់ការ​ទូទៅ Jurgen Klopp ។​

Image may contain: 2 people, people standing and outdoor

​កីឡាករ​អ្នក​នាំ​លេង​ក្នុង​ក្រុម​សញ្ជាតិ​ប្រេ​ស៊ី​ល​បាន​រងរបួស ជើង​ធ្ងន់ធ្ងរ​ពេល​ប៉ះទង្គិច​ក្នុងការ​ប្រកួត​យកឈ្នះ Sunderland កាលពី​ខែវិច្ឆិកា ធ្វើ​ឲ្យ​រូបគេ​អវត្តមាន​ប្រកួត​របស់ Liverpool ៦​សប្ដាហ៍​មកហើយ ។​ “​ការចូល​លេង​ទល់ Man City គឺ​ហាក់​លឿន​ពេក​សម្រាប់ Coutinho ហើយ​ប្រកួត​ប៉ះ Sunderland ក៏​មិនមាន​រូបគេ​ដែរ​។ ប្រកួត​សប្ដាហ៍​នេះ​គឺជា​ប្រកួត​ដ៏​ធំ​។ ក្រុម​ទាំង​៦​គឺ​កំពុង​ប្រជែង​យក​តំណែង​កំពូល​៤​ក្រុម ដូច្នេះ គ្រប់​ប្រកួត​ហាក់ដូចជា​ការលេង​វគ្គ​ផ្ដាច់ព្រ័ត្រ​អញ្ចឹង​” ។ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បញ្ជាក់​ដូច្នេះ ។​

Image may contain: one or more people, people playing sports and outdoor

Liverpool នឹងត្រូវ​បើកទ្វារ​កីឡដ្ឋាន Anfield ស្វាគមន៍​គូប្រជែង Man City ក្នុង​សប្ដាហ៍​ទី​១៩ នៅ​យប់​ថ្ងៃ​សៅរ៍ ឈានចូល​ថ្ងៃអាទិត្យ​វេលា​ម៉ោង ១២ និង ៣០ នាទី​រំលង​អា​ធ្រា​ត្រ ៕ តារា​៖ ប្រភព​៖ BBC​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច