ការចូលរូមរបស់ក្រុមហ៊ុន Caltex ក្នុងវិស័យអប់រំ និង ថែរក្សាបរិស្ថាន

​ភ្នំពេញ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ 2016 : ក្នុង​ស្មារតី​នៃ​ការគាំទ្រ និង ការយកចិត្តទុកដាក់​ខ្ពស់​ក្នុង​វិស័យ​អប់រំ និង​ថែរក្សា បរិស្ថាន ក្រុមហ៊ុន Chevron (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត ដែល​បាន​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម​លក់រាយ លើ​យីហោ Caltex® បានរៀបចំ «​យុទ្ធនាការ​សប្តាហ៍​សប្បុ​រសធម៌​» នៅ​សាលាបឋមសិក្សា​ព្រែកលៀប​ដែលមាន​ទីតាំងនៅ​ផ្លូវជាតិ​លេខ ៦ ឃុំ​ព្រែកលៀប សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

Image may contain: 13 people, people standing

ថ្ងៃនេះ​អ្នកស្ម័គ្រចិត្ត​ក្នុង​យុទ្ធនាការ​នឹងធ្វើ​ការសម្អាត​បន្ទប់រៀន និង បរិវេណ​សាលា​នៅក្នុង​សាលាបឋមសិក្សា​ព្រែកលៀប បន្ទាប់​ពីនេះ​យើង​ក៍​មានដំណើរ​កម្សាន្ត​ទៅកាន់​មជ្ឈមណ្ឌល​ឃី​ត​ស៊ីត​ធី ដើម្បីឱ្យ​សិស្សានុសិស្ស​ស្វែងយល់​អំពី សកលលោក និង វិទ្យាសាស្ត្រ ក្នុង​មន្ទីរពិសោធន៍​អន្តរ​កម្ម​ដែល​អាចជួយ​ឱ្យ​ការគិត​របស់​សិស្ស​បាន​ធំ​ទូលាយ​និង​វែងឆ្ងាយ ។​

Image may contain: 13 people, crowd

​យុទ្ធនាការ​សហគមន៍​នេះ​គឺជា​ការផ្តួចផ្តើម​ដោយ​ក្រុមហ៊ុន Chevron ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​បុគ្គលិក​ក្រុមហ៊ុន​មកពី​ការិយាល័យ​កណ្តាល សាខា​ស្ថានីយ៍​ប្រេងឥន្ធនៈ Caltex និង​មន្ត្រី​អញ្ជើញ​មកពី​មន្ទីរអប់រំ​យុវជន​និង​កីឡា​ផងដែរ ។ ក្រុមហ៊ុន Chevron កម្ពុជា​ក៏បាន​ឧបត្ថម្ភ​មួកសុវត្ថិភាព​ជូន​ដល់​លោកគ្រូ អ្នកគ្រូ សម្ភារៈ​សិក្សា​ដូចជា​សៀវភៅសរសេរ ប្រអប់​ប៊ិច ខ្មៅ​ដៃ បន្តូល​ខ្មៅ​ដៃ និង បន្ទាត់​ជូន​ដល់​សិស្សានុសិស្ស ហើយ​យើង​ក៏មាន​អាវ​សុវត្ថិភាព និង សម្ភារៈ​សម្អាត​ដូចជា​ធុងសំរាម អំបោស បង្គី និង សម្ភារៈ​ផ្សេងៗ ជូនទៅ​សាលារៀន​ក្នុងអំឡុងពេល​យុទ្ធនាការ​នេះ​ផងដែរ ។​

Image may contain: 4 people, people standing and child

​លោកស្រី ហេង សុវណ្ណ នាយិកា ធនធានមនុស្ស នៃ​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត បាន​មានប្រសាសន៍ថា «​ខ្ញុំ​មាន​មោទនៈភាព​ណាស់​ដែល​បានឃើញ​អ្នក​ស្ម​គ្រ័​ចិត្ត​ទាំងអស់គ្នា​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការជួយ​លើ​កំពស់​វិស័យ​អប់រំ និង ការការពារ​បរិស្ថាន ។ ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​អ្នក​ទាំងអស់គ្នា​ដែល​បាន​ជួយ​ជ្រោមជ្រែង​ដើម្បី​ធ្វើអោយ​យុទ្ធនាការ​សប្តាហ៍​សប្បុរ​ស​ធម៌​នៅ​សាលាបឋមសិក្សា​ព្រែកលៀប​ទទួលបាន​ជោគជ័យ​» ។​

​ក្រុមហ៊ុន Chevron នឹងមាន​ការចូលរួម​បន្ត​នូវ​គម្រោង​សង្គម​ជាច្រើន​ផ្សេងទៀត ដូចជា​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍ យុទ្ធនា​ការលើក​កំពស់​ការយល់ដឹង និង បង្កើន​អត្ថប្រយោជន៍​ជូន​សង្គម​ដល់​ប្រទេស​កម្ពុជា ។​

Image may contain: one or more people, crowd and outdoor

​អំពី​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត​
​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត បានធ្វើ​ទីផ្សារ​ម៉ាក​សញ្ញា Caltex™ ដែលជា ម៉ាក សញ្ញា​នាំមុខ​របស់ ឈេ​ហ្វ​រ៉ុ​ន នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក តំបន់​ម​ជ្ឈឹ​ម​បូព៌ា និង អាហ្វ្រិក ។ ក្រុមហ៊ុន មាន​ស្ថានីយប្រេងឥន្ធនៈ Caltex ចំនួន 24 កន្លែង ផ្សារ​លក់ទំនិញ Star Mart® ចំនួន 16 កន្លែង ហាង Coffee Plus ចំនួន 8 កន្លែង​ក្នុងប្រទេស​កម្ពុជា ។ ផលិតផល​ប្រេង​មានដូចជា​ប្រេងឥន្ធនៈ Caltex ជាមួយ Techron® ប្រេងម៉ាស៊ូត Caltex ជាមួយ Techron®D និង ប្រេងរំអិល Havoline ® និង Revtex ® ដែល​មាននៅ​គ្រប់​ស្ថានីយ Caltex ទាំងអស់​របស់​យើង ។​

​ទំនាក់ទំនង​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន​
​លោកស្រី ថា​ន ចាន់​លេក​ ​ប្រធាន​ផ្នែក​ទំនាក់ទំនង និង ​ម៉ាក​សញ្ញា​
​ទូរ​ស័​ព្ទៈ 023 223 355
​ទូរ​សារៈ 023 223 599
​អ៊ីមែលៈ [email protected]

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច