ក្រុមតន្រ្តីរ៉ក់ដ៏អស្ចារ្យ ប្រជុំគ្នាឡើងវិញជាលើកចុងក្រោយនៅតំបន់អាស៊ីអាគ្នេយ៍

ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១៤ វិ​ចិ្ឆ​កា ២០១៦ – ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ និង ធំ​សម្បើម​មួយ នឹង​ធ្វើឱ្យ​កក្រើក​នៅ​ទីក្រុង​បាងកក ក្នុង​ខែកុម្ភៈ ឆ្នាំ ២០១៧ ។​

​ក្រុម​អ្នកគាំទ្រ​តន្ត្រី​រ៉ក់​ទាំងឡាយ​មិនចាំបាច់​រង់ចាំ​យូរ​ទៀត​ទេ ។ IMC LIVE យល់ព្រម​ថា Guns N’ Roses នឹង​បើក​ការប្រគំ​តន្ត្រី​ដែលមាន​ឈ្មោះថា «Not in This Lifetime Tour» នៅឯ​ពហុកីឡាដ្ឋាន SCG ក្នុង​ទីក្រុង​បាងកក នា​ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៧ ដើម្បី​ធ្វើឱ្យ​កក្រើក​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ។​

Image may contain: text

​ក្រុម​អ្នកគាំទ្រ​ទាំងអស់​អាច​នឹង​ស្គាល់​បទ​ចម្រៀង «Sweet Child O’ Mine» ដែល​ស្ថិតក្នុង​អាល់​ប៊ុ​ម​ដំបូង ហើយ​ទទួលបាន​នូវ​ភាពល្បីល្បាញ​ខ្លាំង​នៅ​ចន្លោះ​ទសវត្ស​ន៍​ឆ្នាំ​១៩៩០ ព្រមទាំង​ជាប់​នៅក្នុង​តារាង​ខ្ពស់បំផុត​ជុំវិញ​ពិភពលោក ។

​តាមរយៈ​ការពិនិត្យ​ឡើងវិញ​ចំពោះ​ការប្រគំ​តន្ត្រី​កន្លងមក​ឃើញថា ក្រុម Guns N’ Roses គឺជា​ក្រុម​តន្ត្រី​រ៉ក់ ដ៏​ពិសេស និង មាន​ភាពល្បីល្បាញ ហើយ​ពួកគេ​តែងតែ​ធ្វើបាន​ល្អជា​និច្ច ។ ជាងនេះទៀត សមាជិក​ដើម​ទាំង ៣ នាក់​នៅក្នុង​ក្រុម​បាន​ស្វែងរក​អ្វីដែល​ថ្មី​ធ្វើឱ្យ​ពិសេស​ជាង​ពេល​បង្កើត​ក្រុម​លើកដំបូង ។

Image may contain: 1 person, standing and text

​ការ​ទន្ទឹង​ចាំ​ដ៏​យូរ​នៃ​ការ​ត្រលប់​មកវិញ​របស់​ភា​ព​អស្ចារ្យ​មួយ​នេះ មេក្រុម Axl Rose ជា​អ្នកដឹកនាំ និង​ចាត់ចែង​ទៅលើ​សមាជិក​ក្រុម ចំណែក Duff McKagan គ្រប់គ្រង​លើ ហ្គី​តា និង បាស ។ ក្រុម​តន្ត្រី​ដែល​ចូលរួម​មានដូចជា Richard Fortus គ្រប់គ្រង​លើ​ច​ង្វ​ក់​ហ្គី​តា Frank Ferrer គ្រប់គ្រង​លើ​ស្គរ ចំណែក Dizzy Reed គ្រប់គ្រង​លើ​ខ្ទង់​បទ​ភ្លេង ព្រមទាំង​សមាជិក​ថ្មី Melissa Reese គ្រប់គ្រង​លើ​បច្ចេកទេស​ភ្លេង​ប្រគំ​របស់​ក្រុម ។

«Not in this Lifetime Tour» ធ្លាប់​បើក​ការប្រគំ​តន្ត្រី​លើកដំបូង​កាលពី​ថ្ងៃទី ១ មេសា នៅឯ famous Troubadour ក្នុង​រដ្ឋ Los Angeles ទីក្រុង កាលីហ្វ័រ​ញ៉ា ។ ការសម្តែង​នៅតាម​បណ្តា​ប្រទេស​នានា​តែងតែមាន​ភាពប្រសើរ​ជាង​មុន​ពីមួយ​ទៅមួយ ដូចជា​សហរដ្ឋអាមេរិក កាណាដា មិច​ស៊ី​កូ ប៉េ​រូ ឆេ​ក អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល និង​ប្រទេស​ផ្សេងទៀត ។​

Image may contain: night, concert and text

Guns N’ Roses សន្យាថា នឹង​នាំមក​នូវ​ការសម្តែង​ដ៏​អស្ចារ្យ​សម្រាប់​អ្នកគាំទ្រ​ទាំងថ្មី​ទាំងចាស់ ហើយ​សម្រាប់​អ្នកគាំទ្រ​នៅក្នុង​តំបន់​អាស៊ី មិនគួរ​រំលង​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ការប្រគំ​តន្ត្រី​រ៉ក់​នេះឡើយ ។​

​សំបុត្រ​ចូល​ទស្សនា​នឹងដាក់​លក់​ជា​សាធារណៈ​ចាប់ពី​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលា​ម៉ោង ១០ ព្រឹក ។ អ្នកគាំទ្រ​ទាំងអស់​អាចមក​ទទួល​សំបុត្រ​ពិសេស (VIP) ដើម្បី​ចូល​ទស្សនា​ពី​ភ្នាក់ងារ​លក់​ផ្តាច់មុខ ។​

No automatic alt text available.

GUNS N’ ROSES . NOT IN THIS LIFETIME TOUR . ផ្សាយ​ផ្ទា​ល់ពី​ទីក្រុង​បាងកក​
​កាល​បរិ​ចេ្ឆ​ទ : ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៧
​ម៉ោង : ៨ យប់​
​ទីតាំង : ពហុកីឡាដ្ឋាន SCG ទីក្រុង​បាងកក ប្រទេស​ថៃ​
​តម្លៃ​សំបុត្រ : អ្នក​ឈរ​ទស្សនា​: (PEN A) តម្លៃ 6,500 បាត (​ជាង ១៨០ ដុល្លារ​) / (PEN B) តម្លៃ 5,000 បាត (​ជិត ១៤០ ដុល្លារ​)
​កន្លែង​អង្គុយ​ទស្សនា : 6,000 បាត (​ជិត ១៧០ ដុល្លារ​) / 5,000 បាត (​ជិត ១៤០ ដុល្លារ​) / 4,000 បាត (​ជាង ១១០ ដុល្លារ​) / 3,500 បាត (​ជិត ១០០ ដុល្លារ​)
​ទីតាំង​លក់​សំបុត្រ ​: Thai Ticket Major ( www.thaiticketmajor.com )
​លេខ​ទំនាក់ទំនង​ : +66 2 262 3456

​សម្រាប់​ពត៌មាន​បន្ថែម​អំពី​សំបុត្រ​ចូល​ទស្សនា សូម​ចូលទៅ​កាន់​គេហទំព័រ​
https://www.facebook.com/imclivegroup/
https://www.facebook.com/vijicorp/
www.imclive-group.com

​រៀបចំ​ដោយ : IMC Live Group
​អំពី IMC Live Group
IMC Live Group គឺជា​ភ្នាក់ងារ​រៀបចំ​ការប្រគំ​តន្ត្រី និង ជា​ក្រុមហ៊ុន​រៀបចំ​កម្មវិធី ដែល​ប្រកបទៅដោយ​បទពិសោធន៍ និង ជំនាញ​ខ្ពស់ សម្រាប់​បម្រើឱ្យ​សិល្បករ អ្នកចូលរួម​ព្រមទាំង​អ្នកគាំទ្រ​ទាំងឡាយ ។ ទីស្នាក់ការ​កណ្តាល​ស្ថិតនៅ​ប្រទេស​សិង្ហ​បុរី ហើយ​មាន​បណ្តាញ​នៅ​បណ្តា​ប្រទេស​មួយចំនួនទៀត​ដូចជា ចិន តៃវ៉ាន់ បាងកក ម៉ាឡេស៊ី និង ហុងកុង ។ IMC Live Group បានទទួល​ជោគជ័យ​ចាប់តាំងពី​ឆ្នាំ ២០០៧ ។ ព័ត៌មាន​លម្អិត​សូម​ចូលទៅ​កាន់​គេហទំព័រ www.imclive-group.com ឬ ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក www.facebook.com/imclivegroup.
​ការសាកសួរ​អំពី Media

Mr Tony Tin : 012 216 1442 or email : [email protected]
Ms Suraya Amer : 012 224 4293 or email : [email protected]

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច