កប់! ក្លឹបមួយនៅចិន ហ៊ានដេញថៃ្ល CR7 ដល់ទៅ …

​លោក Jorge Mendes ដែលជា​ភ្នាក់ងារ​បាល់ទាត់​ (Fooball Agent) របស់​កំពូល​តារា​ឆ្នើម Cristiano Ronaldo បាន​បង្ហើប​ថា​មាន​ក្លិប​នៅ​ប្រទេស​ចិន​មួយ បាន​ដេញថ្លៃ​ទិញ Ronaldo ដោយ​ហ៊ាន​បោះ​លុយ​រហូតដល់​ទៅ ៣០០​ លាន​អឺរ៉ូ ប៉ុន្តែ​មិនបាន​សម្រេច​ឡើយ​ ។​

Image may contain: 1 person, smiling

​ប្រភព​ដដែល​ឲ្យ​ដឹងថា បន្ថែម​ពី​តម្លៃ​ខ្លួន​ផ្ទេរ​ក្លឹប​អ្នកមាន​ចិន​ក៏​ផ្ដល់ប្រាក់​ពលកម្ម​ប្រមាណ ៨៥​លាន​ផោន​ក្នុង​១​ឆ្នាំ​ដល់ Ronaldo ប៉ុន្តែ​កីឡាករ​វ័យ​៣១​ឆ្នាំ​មិនបាន​ចាប់អារម្មណ៍​លើ​សំណើ​នោះទេ​ ។ “​ក្លឹប​ចិន​បាន​ឲ្យ ៣០០​លាន​អឺរ៉ូ (២៥០​ លាន​ផោន​) ទៅ Real Madrid និង ជិត ​១០០​ លាន​ក្នុង​ ១ ​ឆ្នាំ​ដល់ Ronaldo ប៉ុន្តែ​លុយ​មិនមែនជា​អ្វី​គ្រប់យ៉ាង​ទេ​”​។ Mendes បាន​ប្រាប់ Sky Italia ដូច្នេះ ​។​

Image may contain: 27 people

​បុរស​វ័យ​៥០​ឆ្នាំ​បន្តថា ទីផ្សារ​នៅ​ចិន​គឺ ជាទី​ផ្សារ​ថ្មី​ដូច្នេះ​ពួកគេ​មិន​ញញើត​នឹង​ការចំណាយ​ឡើយ ប៉ុន្តែ​វា​មិន​ទៅរួច​សម្រាប់ Ronaldo ដែលជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ព្រោះ​ការ​តាម​ទិញ​នានា​លើ​រូបគេ​គឺជា​រឿង​ធម្មតា​ទៅហើយ​។ ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ធ្លាប់បាន​និយាយថា នឹង​លេង​បាល់ ​១០ ​ឆ្នាំ​ទៀត ក្រោយពេល​ចុះ​កុងត្រា​ថ្មី​ជាមួយ Real Madrid ដល់​ឆ្នាំ ២០២១ ៕ តារា​៖ ប្រភព​៖ Goal​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច