សម្រាប់កុមារឆាប់ធំមុនអាយុ ឪពុកម្តាយគួរតែ…

តាម​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ទារក​ដែល​ធំ​មុន​អាយុ​មាន​សមត្ថភាព​ខាង​ភាសា​ពេល​ឈានដល់​វ័យ ១៨​ខែ​បាន​រហ័ស​ជាង​ក្មេង​ទូទៅ ហើយ​ក្មេង​ទាំងនោះ​ត្រូវការ​ការនិយាយ​ជាមួយ​មនុស្ស​ធំ​អោយបាន​ច្រើន ។​ កាលពីមុន​កុមារ​ដែល​ធំ​មុន​វ័យ​លូតលាស់​របស់​ពួកគេ តែង​ត្រូវបាន​ឪពុកម្តាយ​មិនសូវ​ជា​យកចិត្តទុកដាក់​ច្រើន នោះទេ ហេតុដូច្នេះ​ហើយ​ទើប​កុមារ​ខ្លះ​មាន​កង្វះ​នូវ​ភាព​រីកចំរើន​ខាង​ភាសា​និយាយ ។ ហេតុដូច្នេះ​ហើយ​បានជា​អ្នកស្រាវជ្រាវ​មួយក្រុម​បានធ្វើការ​សិក្សា​ឡើងវិញ​ទៅលើ​ទារក​ដែលមាន​អាយុ​ចន្លោះ​ពី​១​ឆ្នាំ​ឡើងទៅ ថា​តើ​មាន​ភាពខុសគ្នា​ដែរ​ឫ​ទេ ។

​តាម​ការសិក្សា​ដែល​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ Journal Pediatrics ដឹកនាំ​ស្រាវជ្រាវ​ដោយ​លោក​វេជ្ជបណ្ឌិត Dr. Betty Vohr នៅ​សាលា​ពេទ្យ Warren Alpert Medical school នៃ​សាកលវិទ្យាល័យ Brown University បាន​បកស្រាយ​ថា ទារក​ដែល​ទទួល​ការតាមដាន​សុខភាព​ទាំង​នៅក្នុង​ពោះ ដោយ​ម្តាយ​របស់​ពួកគេ​តែង​ទៅធ្វើ​ការពិនិត្យ ឆ្លុះ​អេកូ​ច្រើន​ដងនោះ ទារក​ទាំងនោះ​បានទទួល​ដឹង​នូវ​សំលេង​ផ្សេងៗ​ពី​សំលេង​ម៉ា​សី​ុ​ន ចាប់តាំងពី​ពេល​នៅក្នុង​ពោះ​មកម្ល៉េះ ។


ការសិក្សា​នេះ បាន​អនុវត្ត​ទៅលើ​ទារក​ចំនួន ៣៦ ទាំង​នៅមុន​ពេល​សម្រាល ដោយ​អ្នកស្រាវជ្រាវ​បាន​ថត​សំលេង​ជា ច្រើន​ក្នុង​រយៈពេល ១៦​ម៉ោង និង​សំលេង​សន្ទនា​របស់​មនុស្ស​ដែល​នៅក្នុង​មជ្ឈដ្ឋាន និង​សំលេង​នៅ​ជុំវិញ​នោះ ។ ហើយ​ការថត​សំលេង​នេះ​ត្រូវបាន​ធ្វើឡើង​នៅពេល​ទារក​មាន​អាយុ ៣២​សប្តាហ៍ និង​ថត​ម្តងទៀត​នៅពេល ទារក​ឈានដល់​សប្តាហ៍​ទី​៣៦ ដើម្បី​ធ្វើកា​ប្រៀបធៀប ។ ក្រោយមក​នៅពេល​គេ​យក​ទារក​ទៅធ្វើ​តេស្ត​ក្រោយ​រយៈពេល ៧​ទៅ ១៨​ខែក្រោយ​កើត អ្នកស្រាវជ្រាវ​រកឃើញ​ថា ទារក​ទាំងនោះ​អាច​សម្រប​ខ្លួន​នឹង​ការនិយាយស្តី​ឫ​សន្ទនា​របស់​មនុស្ស​ធំ​បាន​ច្រើន គឺ​បាន​១០០​ពាក្យ​បន្ថែម​ក្នុង​មួយ​ម៉ោង គឺ​ប្រសើរ​ជាង​ក្មេង​ទូទៅ​។ ដូច្នេះ​បើតាម​លទ្ធផល​នេះ​កុមារ​ត្រូវការ​ការនិយាយស្តី​ច្រើន និង​មាន​ភាព​រីកចម្រើន​ជាង​ក្មេង​ដទៃ ។​

Image may contain: 1 person, baby and closeup

​បើ​យោងទៅតាម​លទ្ធផល​ចុះផ្សាយ​ពី American Academy of Pediatrics បានអោយដឹង​ដែរ​ថា កុមារ​មានការ​រីកចម្រើន ២​ពិន្ទុ នៅក្នុង​អាយុ ១៨​ខែ និង​កើន​បាន ០,៥​ពិន្ទុ​ក្នុង​កម្រិត​នៃ​ការសន្ទនា ប្រៀបធៀប​ទៅនឹង​ក្មេង​ទូទៅ ។
​ហេតុ​ដូច្នេះហើយ​បើទោះជា​អ្នក​អាច​យល់​ឫ​មិនសូវ​ជា​យល់ដឹង​ច្រើន​ពី​ការស្រាវជ្រាវ​និង​ការបកស្រាយ​ខាងលើ ឳ​ពុក​ម្តាយ​គ្រាន់តែ​ចងចាំ​ថា ត្រូវ​រក​ពេលវេលា​លើកទឹកចិត្ត​ទារក និង​និយាយ​អោយបាន​ច្រើន ទាំង​នៅពេល​ទារក​ស្ថិត​ក្នុងពេល​ពរ​ពោះ​និង​ក្រោយពេល​កើត នេះ​គឺ​ដើម្បី​បង្កើន​កម្រិតយល់ដឹង​ផ្នែក​ភាសា​អោយបាន​រហ័ស​នៅពេល​កុមារ​ធំ​ដឹងក្តី ។ ​ក្រៅពី​ការសន្ទនា សូម្បីតែ​ការ​ច្រៀង​និង​សំលេង​អ្វីមួយ​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ក៏​កុមារ​ត្រូវការ​ស្វែងយល់ និង​ឆ្លើយតប​ទៅវិញ​ខ្លះៗ​ដែរ ។

Image may contain: one or more people and baby

​លោក វេជ្ជបណ្ឌិត Dr. Vohr បាន​បន្ថែមថា កុមារ​ដែល​ធំ​មុន​អាយុ​អាចឆ្លើយតប​នឹង​សំលេង និង​វត្តមាន​មនុស្ស​ជុំវិញ​បាន​យល់ដឹង​ច្រើនជាង​ក្មេង​ធម្មតា ។ ដូច្នេះ​ម្តាយ​ត្រូវបង្កើត​ទំនាក់ទំនង​អោយបាន​ជិតស្និទ្ធ​ជាមួយ​កុមារ ដោយ​ត្រូវ​និយាយ​លេង​ជាមួយ​ពួកគេ​អោយបាន​ច្រើន​និង​បង្ហាត់​កុមារ​អោយ​និយាយ ពាក្យ​បន្ថែម​មួយចំនួន ថ្មីៗ​តាមតែ​អាចធ្វើ​ទៅបាន ។ ​ពិតណាស់ ឳ​ពុក​ម្តាយ​ក្នុងសម័យ​បច្ចុប្បន្ន​មិនសូវ​ជាមាន​ពេលវេលា​ច្រើន​ចំពោះ​រឿងនេះ ប៉ុន្តែ​អ្នក​ក៏​មិនត្រូវ ព្រងើយ​នោះដែរ​។ អ្នក​ត្រូវខិតខំ​និង​យកចិត្តទុកដាក់​បន្តិច​ដើម្បី​កូន​របស់​អ្នក ៕ សុផល​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច