Spur លត់ Southampton ដល់ផ្ទះ ៤-១ ប្រជែងយកលេខ៤ ជាមួយ Arsenal (មានវីដេអូ)

​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​បន្ដ​ការបណ្ដេញ​ពិន្ទុ​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal សម្រាប់​ដំណែង​លេខ​៤ ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ Southampton ៤-១ ថ្ងៃ Boxing Day សប្ដាហ៍​ទី​ ១៨​ ។​

Image may contain: 3 people, people playing sports and outdoor

​ការប្រកួត​នៅ​ទឹកដី St Mary’s ម្ចាស់ផ្ទះ​មានឱកាស​នាំមុខ តាំងតែ​នាទី ទី​២ ដោយ​ខ្សែការពារ van Dijk លោត​តែ​តបាល់ Free kick បញ្ចូល​ទី ប៉ុន្តែ​ខ្សែបម្រើ​វ័យក្មេង​អង់គ្លេស Alli រក​គ្រាប់​តាម​ស្មើ​បាន​វិញ​។ ចូលដល់​វគ្គ​ទី​២​បាន ៧​នាទី​ពោលគឺ​នាទី​៥៧ Harry Kane លោត​តែ​ត​ឲ្យ Spurs នាំមុខ​ពី​ការលើក​បាល់​ជ្រុង​ ។

Image may contain: 2 people, stadium and outdoor

​ស្ថានភាព​ហាក់​អំណោយផល​ដល់ Spurs ក្រោយ​អាជ្ញាកណ្ដាល Mike Dean ផ្ដល់​បាល់​ប៉េ​ណា​ល់​ទី និង​ពិន័យ​កាត​ក្រហម​លើ Redmond របស់ Southampton នៅ​នាទី ៥២ ដោយសារ​គេ​បង្កកំហុស​លើ Alli ប៉ុន្តែ Kane ទាត់​មិនបាន​សម្រេច​ ។

Image may contain: 3 people, people playing sports and outdoor

បន្ទាប់ពី​គូប្រជែង​សល់​គ្នា​ត្រឹមតែ​១០​នាក់ Spurs បាន​វាយ​សម្រុក​យ៉ាងខ្លាំង ហើយ​ធ្វើបាន​២​គ្រាប់​បន្ថែម ដោយ​កីឡាករ​អាស៊ី Heung-Min Son និង Alli ដដែល​នៅ​នាទី ៨៥ និង ៨៧ ៕ ​អត្ថបទ​៖ តារា

Image may contain: 4 people, people playing sports, stadium and outdoorImage may contain: one or more people, people playing sports and outdoor

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច