តើការងារបច្ចុប្បន្នរបស់អ្នក ពិតជាស័ក្តសមនឹងអ្នកដែរឬទេ?

កន្លែងធ្វើការ ជា​កន្លែង​ដែល​យើង​ចំណាយ​ពេលវេលា​ច្រើន​ជាមួយ​ជាង​នៅផ្ទះ និង​កន្លែង​ដទៃទៀត ហេតុនេះ ចាំបាច់​ណាស់​យើង​ត្រូវតែ​យកចិត្តទុកដាក់​ថា​តើ​ការងារ​សព្វថ្ងៃ​ពិត​ស័​ក្ត​សម​នឹង​យើង​ដែរ​ឬ​យ៉ាងណា​? អ្នក​ប្រាកដជា​ធ្លាប់​សួរ​ចិត្ត​ខ្លួនឯង​ហើយ​ថា តើ​គួរ​បន្តការងារ​នេះ ឬ​ប្តូរ​ទៅធ្វើ​ការងារ​អ្វី​វិញ ហើយ​តើ​ជម្រើស​មួយណា​ល្អ​ជាង​? ការធ្វើការងារ​ដដែលៗ​ជា​រៀងរាល់ថ្ងៃ ហាក់ដូចជា​ខ្សែជីវិត​ជាប់គាំង អត់​មាន​អ្វី​ថ្មី ប៉ុន្តែ​យើង​ក៏​មិន​ច្បាស់​ខ្លួនឯង​ដែរ​ថា​ការងារ​នេះ​ជាការ​ងារ​ស័​ក្ត​សម្រាប់​យើង​ឬ​យ៉ាងណា​។ បើ​ដូច្នេះ អ្នក​គួរ​ពិនិត្យ​លើ​ចំណុច​ខាងក្រោម ហើយ​ពិចារណា​ឡើងវិញ​ថា​តើ​គួរ​ផ្លាស់ប្តូរ​ការងារ ឬ​បន្ត​ធ្វើឱ្យ​កាន់តែ​ទទួលបាន​ផ្លែផ្កា​ទៅមុខទៀត​៖

១. ពេលវេលា​ដើរ​លឿន​
​អ្នកមាន​អារម្មណ៍​ថា​ពេលធ្វើការ ពេលវេលា​ដើរ​លឿន​ខុសពី​ធម្មតា នេះ​ពុំ​មានន័យថា អ្នកធ្វើការងារ​ដេញ​មិនទាន់​ពេលវេលា​ទេ ផ្ទុយទៅវិញ​អ្នកធ្វើការងារ​ចប់សព្វគ្រប់​ល្មម​។ បើ​បែបនេះ​មែន មានន័យថា​អ្នក​ពិតជា​អាច​គ្រប់គ្រង​ការងារ​បានល្អ​ណាស់ ហើយ​អ្នក​ចូលចិត្ត​ការងារ​បច្ចុប្បន្ន​រហូតដល់​ភ្លេច​គិតពី​ពេលវេលា ដូច​ពាក្យ​ថា “​ពេល​សប្បាយ​ពិតជា​ខ្លី​”​។

Image may contain: 1 person, sitting

២. ចេះ​ប្រជែង​ខ្លួនឯង និង​ហ៊ាន​ប្រថុយ​
​អ្នកមាន​លទ្ធភាព​ជំរុញ​ផលិតភាព​ការងារ​ខ្លួនឯង មាន​អារម្មណ៍​ស្រួលខ្លួន​មិន​បារម្ភ​ពី​កិច្ចការ​ប្រចាំថ្ងៃ ហើយ​កន្លែងធ្វើការ​មាន​បរិស្ថាន​អំណោយផល​មិន​ចាំតែ​ចាប់កំហុស​តូចតាច ជួយ​លើកទឹកចិត្ត​បុគ្គលិក និង​ផ្តល់ឱកាស​ប្រកួតប្រជែង​យក​តំណែង​។ បើ​ដូចនេះ​មែន អ្នក​កំពុង​ស្ថិតក្នុង​បរិយាកាស​ការងារ​ដ៏​ល្អ​មួយ មិនគួរ​នឹង​បោះបង់​ឡើយ​ ។​

Image may contain: 2 people, people sitting

៣. អ្នក​មិន​ត្រូវការ​កាហ្វេ​រាល់ថ្ងៃ​ពេក​ទេ​
​មានន័យថា អ្នក​មិនចាំបាច់​ប្រើ​កាហ្វេ​មក​ទប់​ភាព​ងងុយ និង​ខ្ជិលច្រអូស​របស់ខ្លួន​ឯង​នៅ​កន្លែងធ្វើការ ក៏​អាចបំពេញ​ការងារ​ដោយ​រលូន​ដែរ​។ ហេតុអ្វី​? ព្រោះថា​អ្នកមាន​ចិត្ត​ចង់​ធ្វើការ ហើយ​ត្រៀមខ្លួន​រួចជាស្រេច​ថា​ថ្ងៃនេះ​ត្រូវធ្វើ​អ្វី ​។​

Image may contain: 2 people

៤. ថ្នាក់ដឹកនាំ​ជំរុញ​
​ថ្នាក់ដឹកនាំ​ល្អ គឺជា​ថ្នាក់ដឹកនាំ​ដែល​ចិត្តល្អ​? មិន​ប្រាកដ​នោះទេ​! ថ្នាក់ដឹកនាំ​ល្អ​ដឹងថា​ត្រូវ​គាំទ្រ និង​ជំរុញ​បុគ្គលិក​របស់ខ្លួន​ឱ្យ​ចេះ​អភិវឌ្ឍ​ខ្លួន នឹងធ្វើ​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។ ប្រសិនបើ​ចៅហ្វាយនាយ​ជំរុញ​ឱ្យ​អ្នកធ្វើការងារ ហើយ​ដាក់​ការងារ​កាន់តែ​លំបាក​ជាង​មុន នោះ​មានន័យថា​គាត់​កំពុង​បង្រៀន​អ្នក​ឱ្យ​ចេះ​គ្រប់គ្រង និង​ធ្វើ​ការងារ​បានល្អ​ជាង​មុន​។​

Image may contain: 1 person, sitting

៥. អ្នក​រួម​ការងារ​ប្រៀបដូចជា​មិត្ត​ល្អ​របស់​អ្នក​
​បរិស្ថាន​ការងារ ជះឥទ្ធិពល​ខ្លាំង​ដល់​ការងារ ដូចគ្នា​ដែរ​អ្នក​រួមការ​ងារ​ជា​ចំណែក​ធំ​មួយ​។ ជាក់ស្តែង កន្លែងធ្វើការ​ត្រូវការ​ប្រជែង​គ្នា និង​ជំរុញ​គ្នា​ទៅវិញទៅមក ដូច្នេះ បើ​ការ​ប្រជែង​ជាមួយ​អ្នក​រួម​ការងារ អាច​ប្រព្រឹត្តិទៅបាន ដោយ​រក្សា​មិត្តភាព​ដដែល​នោះ គឺ​កាន់តែ​ប្រសើរ​ ។ ប្រសិនបើ​អ្នក​រួម​ការងារ ប្រៀបដូចជា​មិត្តភក្តិ​របស់​អ្នកនោះ មានន័យថា​ការងារ​បច្ចុប្បន្ន​ជាការ​ងារ​ល្អ​សម្រាប់​អ្នក​ហើយ​ ។​

Image may contain: 3 people

៦. មាន​ពេលវេលា​ផ្ទាល់ខ្លួន​
​ការងារ​ល្អ មិន​ធ្វើឱ្យប៉ះពាល់​ដល់ពេល​វេលា​ផ្ទាល់ខ្លួន សុខភាព និង​ទំនាក់ទំនង​ស្នេហា និយាយ​រួម​គឺ មាន​តុល្យភាព​រវាង​ការងារ និង​ជីវិត​ ។ ការងារ​ស័​ក្ត​សម​មួយ នឹង​ផ្តល់ឱកាស​ឱ្យ​អ្នក​ឈានទៅរក​ភាពជោគជ័យ និង​មិន​ប៉ះពាល់​ដល់​ជីវិត​ឯកជន​របស់​អ្នក​ឡើយ​ ។​

Image may contain: 1 person, sitting, laptop and indoor

៧. អារម្មណ៍​នា​ល្ងាច​ថ្ងៃអាទិត្យ និង​ព្រឹក​ថ្ងៃ​ច័ន្ទ​
​អ្នក​ស្រលាញ់​ការងារ​អាច​នឹង​រីករាយ​ថ្ងៃ​ឈប់សម្រាក​ដូច​ធម្មតា ដោយ​មិន​គិត​ខ្ជិល​មិន​ចង់​ទៅធ្វើ​ការងារ​នៅ​ថ្ងៃ​ច័ន្ទ រហូតដល់​ខូច​អារម្មណ៍​តាំងពី​ថ្ងៃអាទិត្យ​ទៅ​ទេ ថែមទាំង​អាច​ភ្ញាក់​ពី​ព្រលឹម រៀបចំខ្លួន​ទៅធ្វើ​ការ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ជាមួយនឹង​អារម្មណ៍​ស្រស់ស្រាយ និង​កម្លាំងចិត្ត​បំពេញការងារ​ទៀតផង​ ។​

Image may contain: one or more people and people sitting

៨. និយាយ​ពី​កន្លែង​ការងារ​
​តើ​អ្នកមាន​ចំណាំ​មើល​ខ្លួនឯង​ថា​ធ្លាប់​រៀបរាប់ ឬ​និយាយ​រឿង​ល្អៗ​នៅ​កន្លែងធ្វើការ​ដែរឬទេ ឬ​ចែករំលែក​បទពិសោធន៍ និង​គំនិត​យោបល់​ដល់​កន្លែងធ្វើការ​? បែបនេះ​មានន័យថា​អ្នក​ចាត់ទុក​កន្លែងធ្វើកា​រ​ជា​ចំណែក​វិជ្ជមាន​មួយ​នៃ​ជីវិត​របស់​អ្នក​។​

Image may contain: 3 people, people sitting

៩. កន្លែង​ធ្វើ​ការវិវត្ត​ទៅមុខ​
​កត្តា​នេះ​គួរឱ្យ​ចាប់អារម្មណ៍​ដែរ​! ថា​ទៅ​មើល​តើ​កន្លែង​ការងារ​របស់​អ្នកនឹង​រីកចម្រើន​ទៅមុខ​ដែរ​ទេ នៅពេល​អនាគត​ទាំង​គោលដៅ​រយៈពេល​ខ្លី និង​វែង​? តើ​អ្នក​មានឱកាស​អភិវឌ្ឍ​ខ្លួន​វែងឆ្ងាយ ឬ យ៉ាងណា​? ចម្លើយ​នឹង​អាច​បញ្ជាក់បាន​ថា​តើ​អ្នក​គួរ​ទៅ ឬ​នៅ​ហើយ​!

Image may contain: 3 people, people smiling, people standing

១០. មិន​សាញ​នឹង​កិច្ចការ​មមាញឹក​
​នៅពេល​ការងារ​រវល់​វក់វី​ម្តងៗ តើ​អ្នក​ពិតជា​ធុញ​ស្អប់​រហូតដល់​ប្រើ​វិធី​គេចវេស ឬ​មិន​រាថយ ហើយ​អាច​គ្រប់គ្រង​ការងារ​បាន​ដោយ​រលូន​? ជាក់ស្តែង​គ្មាន​អ្នកណា​ចូលចិត្ត​រវល់​ពេក​ទេ ប៉ុន្តែ​បើ​អ្នកមាន​សមត្ថភាព និង​ស្មារតី​ធ្វើការ​បានល្អ អាច​ចាត់ចែង​ទាំង​ការងារ​ស្នូល និង​ការងារ​ប្រញាប់ និង​រៀបចំ​លំដាប់​អាទិភាព​នៃ​ការងារ​បាន​នោះ មានន័យថា​អ្នក​ពិតជា​ចូលចិត្ត​ការងារ និង​មាន​ជំនាញ និង​ភាព​ប៉ិនប្រសប់​នឹង​ការងារ​បច្ចុប្បន្ននេះ​ណាស់ ​។​

Image may contain: 1 person, standing

១១. លុយកាក់​មិនមែនជា​បញ្ហា​ធំ​
​ប្រាក់ខែ ជា​បញ្ហា​ក្តៅគគុក ជាពិសេស បើសិនជា​អ្នក​ដឹងថា​អ្នកទទួលបាន​ប្រាក់ខែ​មិន​សមរម្យ បើ​ប្រៀប​ជាមួយ​មិត្ត​រួមការ​ងារ​។ ប្រសិនបើ​អ្នក​គិតថា ប្រាក់ខែ​មិនមែនជា​រឿង​សំខាន់ កន្លែងធ្វើការ​ផ្តល់​ការ​តបស្នង​សម​នឹង​តម្លៃ​ដែល​អ្នកធ្វើការ​ហើយ​នោះ ដោយ​មិន​ច្រណែន​នឹង​អ្នកដទៃ នោះ​មានន័យថា អ្នក​ពេញ​ចិត្តនឹង​ការងារ​អ្នកខ្លាំង​។​

Image may contain: 1 person, smiling, sitting

១២. ចង់​កាន់តំណែង​ថ្នាក់ដឹកនាំ​
​ការចង់​ធ្វើជា​មេ ពុំមែន​ជា​គំនិត​អវិជ្ជមាន​ទេ​! នេះ​អាច​មានន័យថា អ្នក​ដឹងថា​ខ្លួនឯង​មាន​សមត្ថភាព​បំពេញការងារ​នោះបាន ហើយ​អ្នក​នឹងមាន​កម្លាំងចិត្ត​បំពេញការងារ​បានល្អ រហូត​បាន​តំណែង​ជា​ថ្នាក់ដឹកនាំ​។​
​លក្ខិណា​

Image may contain: 2 people, people sitting

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច