យោហ្គា ៦ ក្បាច់សម្រួលសាច់ដុំស្មា និង បំបាត់ស្រ្តេស

១ – ក្បាច់​ត្រី​ដុល​ហ្វី​ន ( Dolphin at Wall )

​រៀប​ឥរិយាបថ​ដូច​រួប ដោយ​ដាក់​ដៃ​ផ្កាប់​ផ្អោប​ជញ្ជាំង បត់​ចង្កេះ​ឱ្យជើង​និង​ដងខ្លួន​កែង​គ្នា រួច​ឱន​មុខ​ចុះក្រោម រក្សា​ក្បាល​ឱ្យ​ស្មើ​ដងខ្លួន ដកដង្ហើម​ចេញចូល ១០ ដង ។

Image may contain: one or more people and shoes

២ – ឈរ​ពត់​ខ្លួន​ទៅ​ម្ខាង ( Standing Side Bend )
​រក្សា​ឥរិយាបថ​ដូច​រូប ដោយ​ឈរ​ឃ្លាត​ជើង​ពីគ្នា​បន្តិច ដៃ​ម្ខាង​កាន់​ដៃ​ម្ខាង​ទៀត​លើកដៃ​ឡើងលើ ។ ចាប់ផ្តើម​ដកដង្ហើម​ចូល ស្របពេល​ព្យាយាម​ពើង​ពត់​ខ្លួន​ផ្អៀង​ទៅ​ម្ខាង រួច​ដកដង្ហើម​ចេញ​វិញ ដោយ​បន្ទន់​ចង្កេះ បង្ខិត​ស្មា​ទៅក្រោយ​ឱ្យ​ផុត​ត្រចៀក សំឡឹង​ចុះក្រោម​ឡើងលើ ហើយ​ដក​ដង្ហើមចេញ​វិញ ដោយ​អនុវត្ត ៥ ដង្ហើម រួច​ប្តូរ​ទៅធ្វើ​ម្ខាង​ទៀត ។

Image may contain: one or more people, people standing and shoes

៣ – ឈរ​បត់​ខ្លួន​ចុះក្រោម ( Standing Foreward Fold with Clasp )
​ឈរ​រក្សា​គម្លាត​ជើង​ពីគ្នា (​ដូច​រូប​) បត់​ដៃ​ទៅក្រោយ​ដោយ​ដៃ​ទាំងពីរ​ផ្គុំ​ចូលគ្នា​រួច​ដក​ដង្ហើមចូល​ឱ្យ​ពេញ​ណែន​ដើមទ្រូង ។ ស្របពេល​ដកដង្ហើម​ចេញ ព្យាយាម​បន្ទន់​ជង្គង់ និង បត់​ខ្លួន ( ដូច​រូប ) ។ ប្រសិនបើ​អាច អ្នក​គួរ​បត់​ជង្គង់​ម្តង​ម្ខាងៗ ដោយ​រក្សា​ឥរិយាបថ​នេះ​ឱ្យបាន ១០ ដង្ហើម ។​

Image may contain: one or more people and shoes

៤ – បត់​ដៃ​ជា​រាង​សត្វ​ឥន្ទ្រី ( Eagle Arms )
​អង្គុយ​ដូច​រូប ( អ្នក​អាច​អង្គុយ​លើ​កៅអី​ក៏បាន ) រួច​ដាក់​ដើមដៃ​ស្តាំ​លើ​ដើមដៃ​ឆ្វេង ព័ន្ធ​កំភួនដៃ​ចូលគ្នា និង ផ្អោប​បាត​ផ្អឹប​គ្នា ។ ព្យាយាម​លើក​ស្មា​ឡើងលើ​ឱ្យបាន​ខ្ពស់​តាម​ដែល​អាច​ធ្វើបាន រួច​រក្សា​លំនឹង​ឱ្យបាន ១០ ដង្ហើម មុននឹង​ប្តូរ​ដៃ ។​

Image may contain: one or more people

៥ – ស​ណ្តួ​ន​ខ្លួន​ផ្ងារ ( Supported Fish )
​ចាប់ផ្តើម​ដោយ​គេង​រាបស្មើ​លើ​កម្រាល រួច​ដាក់​ដៃ​ទាំងសងខាង​បត់​ទៅក្រោយ​ក្បាល​ធ្វើជា​ខ្នើយ​កល់​ក្បាល​លៃ​យ៉ាងណា​ឱ្យបាន​ស្រួលខ្លួន​សិន ។ ព្យាយាម​លើក​ខ្នង​ឱ្យ​ផុតពី​កម្រាល ( ដូច​រូប ) ហើយ​រក្សា​លំនឹង​បែបនេះ​ឱ្យបាន ១០ ដង្ហើម ។​

Image may contain: one or more people and shoes

៦ – ពត់​ខ្លួន​ជា​រៀងលេខ ៨ ( 8-Point Shoulder Opener )
​ជាដំបូង​គេង​ផ្កាប់មុខ បន្ទាប់មក​ដាក់​ដៃស្តាំ​ឱ្យ​ត្រង់​ទៅក្រោយ​ខ្នង ដោយ​ប្រើ​ដៃ​ឆ្វេង និង បន្ទន់​ជង្គង់​ឆ្វេង​ដើម្បី​ជួយ​ផ្អៀងខ្លួន​ទៅ​ម្ខាង ។ បន្ទាប់មក​ព្យាយាម​យកដៃ​ឆ្វេង​មក​ចាប់ដៃ​ស្តាំ (​ដូច​រូប​) និង បញ្ឈរជង្គង់​ស្តាំ ដើម្បី​រក្សា​លំនឹង​ខ្លួន​ដកដង្ហើម​ចេញចូល​ឱ្យបាន​ស្រួលខ្លួន សឹម​សម្រួល​ឥរិយាបថ ហើយ​ធ្វើ​ម្ខាង​ទៀត ។

Image may contain: one or more people, people sitting and shoes

វិធី​នេះ​អាច​នឹង​ពិបាក​បន្តិច ដូចនេះ ប្រសិនបើ​អ្នក​មិនអាច​ពត់​ខ្លួន​បានទេ​សូម​អនុវត្ត និង ព្យាយាម​បន្តិច​ម្តងៗ ៕ លក្ខិណា​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច