ណាហ្គាវើលពង្រឹងខ្លួនត្រៀមពានរង្វាន់លីគ ដោយចុះកុងត្រាយកខ្សែការពារម្នាក់ធ្លាប់លេងឱ្យជម្រើសជាតិជប៉ុន

​ក្លឹប​បាល់ទាត់​ណាហ្គា​វើ​ល​បាន​ចុះ​កុងត្រា​ជាមួយ​ខ្សែការពារ​សញ្ជាតិ​ជប៉ុន វ័យ ២៤​ ឆ្នាំ Fujihara Kento ក្នុង​រយៈពេល​ ១ ​ឆ្នាំ​នា​ព្រឹក​នេះ ដើម្បី​មកជួយ​ក្រុម​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​នៅ​រដូវ​កាល​ថ្មី​ ។​ ​កីឡាករ Fujihara រូបនេះ​ធ្លាប់បាន​បង្ហាញខ្លួន​ឱ្យ​ជម្រើសជាតិ​សា​ម៉ូ​រ៉ៃ​ជប៉ុន​ក្នុង​ឈុត U16, U17, U18 និង U19 ផងដែរ​ ។

Image may contain: 3 people, people standing and text

មិន​ត្រឹមតែ​ប៉ុណ្ណោះ កីឡាករ​ដែលមាន​កម្ពស់​១,៨០ ម៉ែត្រ​រូបនេះ​ក៏បាន​ជួយ​ឱ្យ​ក្រុម Albirex Niigata Singapore ឈ្នះ​លី​គ​កំពូល​របស់​ប្រទេស សិង្ហបូរី ព្រមទាំង​បានឈ្នះ​ពានរង្វាន់ Community Shield, League Cup និង Singapore Cup ក្នុង​រយៈពេល​៣​ឆ្នាំ​ដែល​រួមរស់​ជាមួយ Albirex Niigata Singapore ៕ DaRa (​ប្រភព​៖ Facebook Nagaworld)​

Image may contain: 2 people, people sitting

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច