អស់ទាស់! Honda ក្លាយជាម្ចាស់ក្លឹបបាល់ទាត់មួយក្នុងប្រទេសកម្ពុជា

ខ្សែបម្រើ​របស់​ក្រុម​យក្ស​នៅ​អ៊ីតាលី AC Milan និង​ជម្រើសជាតិ​ជប៉ុន Keisuke Honda បាន​ក្លាយជា​ម្ចាស់​ក្លឹប​បាត់​ទាត់​មួយ​ក្នុងប្រទេស​កម្ពុជា គឺ​ក្លឹប​បាល់ទាត់​គី​រី​ដងរែក ខេត្ដ​សៀមរាប នេះ​បើតាម​គេហទំព័រ​របស់​ក្លឹប​បានបញ្ជាក់ ​។

Image may contain: 3 people

​តារាបាល់ទាត់​ឆ្នើម​អាស៊ី​រូបនេះ មានបំណង​ចង់​អភិវឌ្ឍ​បាល់ទាត់​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​ដូច​ទៅនឹង​ប្រទេស​ដទៃ​ក្នុង​តំបន់ ជាពិសេស​គឺ​ចង់​យុវជន​ឲ្យ​ងាក​មកលេង​កីឡា​ឲ្យ​បាន​ច្រើន ជៀសវាង​ការ​ប្រ​ព្រឹ​ត្ដិ​នូវ​ទង្វើ​អ្វី​ផ្សេងៗ​ដែល​សង្គម​ស្អប់ខ្ពើម នឹង​ដើម្បី​លើក​មុខមាត់​ប្រទេសជាតិ​ទាំងមូល​ ។

Image may contain: one or more people and outdoor

​គួរបញ្ជាក់​ផងដែរ​ថា​ Honda ក៏ត្រូវ​បាន​សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​រូបគេ​ចូលជួប​សម្ដែង​ការគួរសម នឹង​ជម្រាប​សម្ដេច​អំពី​បំណង​ចង់​មកជួយ​យុវជន​កម្ពុជា​ក្នុង​វិស័យ​កីឡាបាល់ទាត់ ។ ខណៈដែល​សម្ដេច​ក៏បាន​តប​វិញ​ដែរ​ថា លោក​ពិតជា​សប្បាយចិត្ត​ពេល​ឃើញ​កីឡាករ​ល្បីឈ្មោះ​រូបនេះ​ចង់​មកជួយ​កម្ពុជា ហើយ​លោក​រំពឹងថា Honda នឹង​ជួយ​យុវជន​កម្ពុជា​ជាច្រើន​ឱ្យមក​ស្រលាញ់​កីឡា​ផងដែរ ​។​

Image may contain: 2 people, people standing and suit

​កាលពី​ថៃ្ង​ទី ១៥ ខែវិច្ឆិកា កន្លងទៅ តារា​ឆ្នើម​ជម្រើសជាតិ​ជប៉ុន Keisuke Honda បានប្រកាស​បើក​សាលា​បាល់ទាត់​របស់ខ្លួន​នៅ​កម្ពុជា ដែលជា​ការបើក​មុនគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​សិ្ថ​ត​លើ ​២ ​ទីតាំង​ផ្សេងគ្នា គឺ ទីលាន Rooy7 Sport និង 3G Mini Football Pitch ៕ អត្ថបទ​៖ សុគន្ធ​តារា

Image may contain: 13 people, people standing, crowd and outdoor

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច