Leicester កាន់តែយ៉ាប់ ក្រោយចាញ់ Everton ក្នុងដីយប់មិញ (មានវីដេអូ)

ការប្រកួត​បាល់ទាត់​ក្របខណ្ឌ Premier League របស់​អង់គ្លេស​កាលពី​យប់មិញ​នេះ ឃើញថា​ក្រុម​ខ្លាំងៗ​ដូចជា Chelsea, Man Utd, Arsenal, Man City គឺ​ឈ្នះ​ទាំងអស់ លើកលែងតែ​ក្រុម​ម្ចាស់​ជើងឯក​ចាស់ Leiester City ទេ ដែល​ភ្លាត់​ចាញ់​ក្រុម​ភ្ញៀវ Everton ក្នុង​លទ្ធផល ២-០ ​។​

២​គ្រាប់​របស់​ក្រុម​ភ្ញៀវ​រកបាន​ដោយ​កីឡាករ Kevin Mirallas នៅ​នាទី​ ៥១ ខណៈដែល​ ១ ​គ្រាប់​ទៀត​រកបាន​ដោយ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​បែ​ល​ហ្សិ​ក Romelu Lukaku នៅ​នាទី​ ៩០​ ។

Image may contain: 1 person, playing a sport and outdoor

គួរបញ្ជាក់​ផងដែរ​ថា​ការប្រកួត​យប់មិញ​នេះ គឺ​ពុំមាន​វត្ដ​មាន​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស Jamie Vardy ឡើយ ដោយសារ​រូបគេ​ត្រូវ​ជាប់​ពិន័យ ៣​ ប្រកួត កាលពី​ប្រកួត​ស​ប្ដា​ហ៏​មុន​ទល់នឹង Stoke ដែល​រូបគេ​ទទួលបាន​កាត​ក្រហម ។

Image may contain: 2 people, people playing sports and outdoor
​ ​
​លទ្ធផល​ការប្រកួត​ផ្សេងទៀត​កាលពី​យប់មិញ​៖No automatic alt text available.
​អត្ថបទ​៖ តារា​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច