គីរីវង់សុខសែនជ័យ គ្រងជើងឯក ខេមបូឌានលីក ២ ឆ្នាំ ២០១៦

​ពិធី​បិទ​ការប្រកួត​កាលពី​ម្សិលមិញ​ក្នុង​ពានរង្វាន់​ជើងឯក​ខេ​ម​បូ​ឌា​ន​លី​ក ​២ ឆ្នាំ ​២០១៦ កាលពី​យប់មិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោយ​ប្រកួត​សន្សំ​ពិន្ទុ​អស់​រយះពេល​ជាច្រើន​ស​ប្ដា​ហ៏​រួចមក ជើងឯក​បាន​ទៅលើ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ខណៈដែល​ចំណាត់ថ្នាក់​លេខ ​២ បាន​ទៅលើ​ក្រុមបាល់ទាត់​អគ្គីសនី​កម្ពុជា​, ចំណាត់ថ្នាក់​លេខ​ ៣ បាន​ទៅលើ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ស្រប​ពេលដែល​ចំណាត់ថ្នាក់​លេខ​ ៤ បាន​ទៅលើ​ក្រុម​សៀមរាប​អែ​ហ្វ​ស៊ី ។

Image may contain: 9 people, people smiling, people standing

​ប្រាក់រង្វាន់​សម្រាប់​ពាន​ខេ​ម​បូ​ឌា​ន​លី​ក ២ ឆ្នាំ ២០១៦ មានដូចជា ជើងឯក​ទទួលបាន​ពាន​ ១ មេដាយមាស និង​ប្រាក់រង្វាន់​ចំនួន ២០ លាន​រៀល​, ចំណាត់ថ្នាក់​លេខ ២ ទទួលបាន​មេដាយប្រាក់ និង​ប្រាក់រង្វាន់​ចំនួន ១៥ លាន​រៀល​, ចំណាត់ថ្នាក់​លេខ ៣ ទទួលបាន​មេដាយសំរិទ្ធ និង​ប្រាក់រង្វាន់​ចំនួន ១០ លាន​រៀល ខណៈដែល​លេខ ៤ ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៥ លាន​រៀល ។

Image may contain: 27 people, people smiling, people standing and outdoor

​គួរបញ្ជាក់​ផងដែរ​ថា ការប្រកួត​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​ក​២​នេះ គឺជា​ការរៀបចំ​លើកដំបូង​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា ក្នុងឆ្នាំនេះ ក្នុងន័យ​អភិវឌ្ឍ​បាល់ទាត់​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន នឹងមាន​ការប្រកួតប្រជែង​គ្នា​បាន​កាន់តែខ្លាំង​ថែមទៀត បន្ទាប់ពី​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្ដេច​តេ​ជោរ​ហ៊ុនសែន ។

Image may contain: 17 people, people standing

​ជើងឯក​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​ក ២ ពោលគឺ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នឹងត្រូវ​លេង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នា​រដូវ​កាល​ក្រោយនេះ ៕ សុគន្ធ​តារា (រូបភាព​៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា​)

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច