លោក Mourinho ថាទោះក្លឹបនៅចិនឲ្យប្រាក់ច្រើនក៏ដោយ ក៏លោកចង់បន្ដនៅ Man Utd ដែរ

​អ្នក​ចាត់​សញ្ជាតិ​ព័រ​ទុ​ហ្គា​ល់ លោក Jose Mourinho បាន​និយាយថា លោក​នឹង​ចុះ​កុងត្រា​ថ្មី​បន្ថែម​លើ​កុងត្រា​ចាស់​របស់លោក​សម្រាប់​ក្លឹប​បិសាច​ក្រហម Manchester United ដោយ​ពុំមាន​គិត​អ្វី​ឡើយ ទោះ​ក្លឹប​មួយចំនួន​នៅ​ចិន​បោះ​លុយ​ច្រើនជាង​នឹង ដោយ​ចង់បាន​លោក​មក​ដឹកនាំ​ក្លឹប​របស់​ពួកគេ​ក៏ដោយ ។

Image may contain: 1 person, text

​កាលពី​ខែតុលា​បុរស​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ធ្លាប់​ត្អូញត្អែរ​ពី​ជីវិត​នៅ​ទីក្រុង Manchester ដោយសារ​ត្រូវ​រស់នៅក្នុង​បន្ទប់​សណ្ឋាគារ និង ឆ្ងាយ​ប្រពន្ធ​កូន​ជាដើម ។ យ៉ាងណាក៏ដោយ​ពេលនេះ​លោក​បាន​សារភាព​ចង់​នៅ​ជាមួយ​ក្លឹប​ច្រើន​ឆ្នាំ​ទៀត​តាមរយៈ​ការនិយាយ​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ “​បើសិន​ថ្ងៃ​ណាមួយ​ក្លឹប​ចង់​បន្ត​កុងត្រា​ថ្មី​ឲ្យ នោះ​ខ្ញុំ​នឹង​ចុះហត្ថលេខា​ភ្លាម​ដោយ​ពុំ​គិត​អ្វី​ឡើយ​” ។​

Image may contain: 1 person, standing and text

​អ្នកចាត់ការ​វ័យ ៥៣ ឆ្នាំ​ចូលរួម​ជាមួយ Man Utd កាលពី​ខែកក្កដា ដោយ​ដឹកនាំ​ក្រុម​ឈរ​លេខ ៦ ក្រោយពី​ប្រកួត​អស់ ១៧ ស​ប្ដា​ហ៏​កន្លងមកនេះ ។ គួរបញ្ជាក់​ផងដែរ​ថា លោក Mourinho កំពុងតែ​តាម​ប្រមាញ់​ខ្សែការពារ​របស់​ក្លឹប Benfica កីឡាករ Victor Lindelof ខណៈ​តម្លៃ​របស់​កីឡាករ​ដែល​មកពី​ក្លឹប​របស់​លី​គ​កំពូល​ព័រ​ទុយ​ហ្គា​ល់​គឺ​តម្លៃ ៣៨ លាន​ផោន ៕ តារា​ (ប្រភព​៖ Skysport​)

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច