ស៊ន សៀវម៉ី មិនពេញចិត្តការដែលគេផ្គូផ្គងនាងជាមួយដេវីត…

ថ្មីៗ​នេះ​កញ្ញា ស៊ន សៀវ​ម៉ី ដែលជា​អត្ត​ព​លិ​ក​ឆ្នើម​ម្នាក់​នៃ​កីឡា​តេ​ក្វាន់​ដូ បានបង្ហាញ​អារម្មណ៍ មិន​សប្បាយចិត្ត​ចំពោះ​ព័ត៌មាន​មួយចំនួន​ដែល​បាន​ចុះផ្សាយ​ជា​សំនួ​រថា​តើក​ញ្ញា​ស៊ន សៀវ​ម៉ី​និង​លោក ងួន ចាន់​ដេវីត ដែលជា​តារាចំរៀង​ល្បីឈ្មោះ​មួយរូប​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ពិតជា​កំពុង​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយគ្នា​រឺ​យ៉ាងណា ? ។​

Image may contain: 1 person, standing

​សរសេរ​សារ​បង្ហោះ​ក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក ស៊ន សៀវ​ម៉ី បាន​សរសេរ​សារ ខ្លី​តែមាន​ន័យ​គ្រប់គ្រាន់​ថា​៖​ឈប់​បាន​ឈប់​ទៅ​បើ​មិនដឹង​រឿង​កុំ​ចេះតែ​ចុះ កុំ​ដោយសារតែ​ប្រយោជន៍ផ្ទាល់​ខ្លួនឯង​ជាន់​គេ​ឡើង​ចឹ​ង​មិនល្អ​ទេ ។​

Image may contain: 1 person, standing

​សម្រាប់​អ្នកដឹង​រឿង​គឺ​គេ​យល់ថា​ធ្វើ​ឲ្យ ស៊ន សៀវ​ម៉ី បែកបាក់​ជាមួយ​គូស្នេហ៍​នាង​ព្រោះ​នាង មាន​គូស្នេហ៍​រួចទៅហើយ​ដោយ​កន្លងទៅ​នា​ង​ក៏​ធ្លាប់​ប្រកាស​ពី​រឿងនេះ​ហើយ​ដែរ ។​

Image may contain: 2 people

​ជុំវិញ​ការ​បង្ហើប​ឲ្យ​ដឹង​ពី​រឿង​មាន​គូស្នេហ៍​នេះ ស៊ន សៀវ​ម៉ី បាន​រៀបរាប់ថា នាង ​និង​ បុរស ជា​គូស្នេហ៍​បាន​ស្វែង​យល់ចិត្ត​គ្នា​រយៈពេល​ប្រមាណ​ជា ៥ ឆ្នាំ​ហើយដោយ​មាន​ឪពុកម្តាយ​ និង ​ចាស់ទុំ​សងខាង​ដឹងឮ​ផងដែរ​គ្រាន់តែ​មិនទាន់​ឈាន​ដល់ពេល​ភ្ជាប់ពាក្យ​និង​ចូល​រោងការ​នៅឡើយ​ក្នុងនោះ​សំខាន់​ គឺ​នាង​យកចិត្តទុកដាក់​ខ្លាំង​លើ​ការងារ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ដើម្បី​យក​មេដាយ​និង​ពាន​ជូន​ប្រទេស ជាតិ​មាតុភូមិ ។​

Image may contain: 2 people, sunglasses and closeup

​បុរស​ដែលជា​គូស្នេហ៍​នាង​ឈ្មោះ ណៃ គឺជា​មន្ត្រីរាជការ​មួយរូប ។ គាត់​ចង់​ឲ្យ​នាង ឈប់​ប្រឡូកក្នុង​វិស័យ​កីឡា​តេ​ក្វាន់​ដូ​បន្តទៀត​តែ​ចំពោះ​រូបនាង​ផ្ទាល់​ គឺ​ស្រឡាញ់​ចូលចិត្ត​និង​ចង់​បន្ត​ប្រឡូក​ក្នុងវិស័យនេះ​ទៀត ។​ ​ ​ ​ ​

Image may contain: 2 people, selfie and closeup​ ​ ​ ​ ​ ​ ​

​ស៊ន សៀវ​ម៉ី​បាន​ក្លាយជា​កីឡាការិនី​តែ​ម្នាក់​គត់​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី Asian Games លើក​ទី ​១៧ ឆ្នាំ​២០១៤ និង​ ក្លាយជា​វិ​រ​នារី​កម្ពុជា​ដែល​បាន​បំបែក​កំណត់ត្រា​មិន​ស្គាល់​មេដាយ​របស់​កម្ពុជា​នៅ Asian Games រយៈពេល​៤៤​ឆ្នាំ​ចុង​ក្រោយនេះ ៕ ដេវីត​

Image may contain: 1 personImage may contain: 1 person, closeupImage may contain: 4 people, people standing, night and concertImage may contain: 4 people, text

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច