ឡូយ! ចាន់ វឌ្ឍនាកា ឈ្នះពាន Goal of the Cup ក្នុងព្រឹត្ដិការណ៍…

តារា​ឆ្នើម​ដែល​ត្រូវបាន​គេ​ដាក់​រហស្សនាម​ថា Messi កម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បានល្អ​ជាងគេ (Goal of The Cup) បើទោះជា​មិនអាច​ជួយ​ក្រុម​ឱ្យ​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ក៏ដោយ​ ។​

Image may contain: one or more people and text

​ប៉ុស្តិ៍ទូរ​ទស្ស​ន៍កីឡា​ដ៏​ពេញនិយម​របស់​ពិភពលោក Fox Sports បាន​បង្កើត​នូវ​ពានរង្វាន់​កិត្តិយស​ជាច្រើន​សម្រាប់​កីឡាករ​ក្នុង​ការប្រកួត​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2016 នេះ ខណៈ​ពានរង្វាន់​ទាំងអស់នោះ រួមមាន​ទាំង​កីឡាករ​ល្អ​ជាងគេ ខ្សែការពារ​ល្អ អ្នកចាំទី​ល្អ ខ្សែបម្រើ​ល្អ ខ្សែប្រយុទ្ធ​ល្អ និង​គ្រាប់​បាល់​ល្អ​ជាងគេ​ផងដែរ​ ។​

Image may contain: 1 person, outdoor

​ការបោះឆ្នោត​ស្វែងរក​ជ័យលាភី​នេះ គឺ​គេ​ធ្វើឡើង​តាមរយៈ​ការបោះឆ្នោត​នៅលើប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ដោយ​បើកចំហ​ឱ្យ​អ្នកគាំទ្រ​គ្រប់​ប្រទេស​ទាំងអស់​បោះ​បាន​ដោយ​សេរី ៕ DaRa (ប្រភព​៖ FoxSport Asia​)

Image may contain: 3 people, people playing sports and outdoor

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច