វិធីប្រើ «ខ្ទឹមបារាំង» សម្រាប់ព្យាបាលជំងឺ និង ថែរសម្រស់

ក្រៅពី​បន្លែ​បង្កប់​នូវ​រសជាតិ​ផ្អែម និង​ ក្លិន​ឆួល​ផ្ទាប់​ជាមួយ​សាច់គោ​ឡុកឡាក់​គួរឱ្យ​ចង់​ទទួលទាន ខ្ទឹមបារាំង​នៅមាន​ប្រយោជន៍​ចំពោះ​សុខភាព​មួយចំនួនទៀត ដែល​អ្នក​ប្រហែលជា​ពុំទាន់​បានដឹង​ ។ ខ្ទឹមបារាំង​មាន​សារធាតុ​ជួយ​ព្យាបាល​អា​ជំងឺ​រលាក​យ៉ាង​ក្រាស់ក្រែល អាច​ព្យាបាល​អាការ​ក្អួតចង្អោរ​រ៉ាំរ៉ៃ និង​ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហៅថា ឃ្វើ​សឺ​ទីន (Quercetin) ជួយ​កម្ទេច​ពពួក​រ៉ាឌីកាល់​សេរី គួបផ្សំ​នឹង​សារធាតុ​រ៉ែ​ស្ពាន់ធ័រ ដើរតួ​ជា​អង្គ​ប្រឆាំង​មេរោគ និង​អង់​ទី​ប្យ៉ូ​ទិ​ក​ទៀតផង​ ។

No automatic alt text available.

​អត្ថប្រយោជន៍​នៃ​ខ្ទឹមបារាំង​ចំពោះ​សុខភាព ៖
-​ ​រក្សា​កម្រិត​តុល្យភាព​នៃ​កូ​លេ​ស្តេ​រ៉ូ​ល​
-​ ​សម្រួល​សុខភាព​អ្នកជំងឺ​ទឹកនោមផ្អែម​
-​ ​ព្យាបាល​សន្លាក់​
-​ ​ព្យាបាល​ជំងឺ​សរសៃឈាម​បេះដូង​​ ។

​ក្រៅពីនេះ ខ្ទឹមបារាំង​ត្រូវបាន​ប្រើប្រាស់​ជា​ឱសថ​បូរាណ សម្រាប់​ព្យាបាល​បញ្ហា​សុខភាព​ច្រើនយ៉ាង​ទៀត ដូចខាងក្រោម ៖

១ – ព្យាបាលក្អក​
-​ ​បកសម្បក និង​ពុះ​ខ្ទឹមបារាំង​ធំ​មួយ​ជា​ពីរ​កំណាត់
-​ ​ស្ករ​ក្រហម (Brown sugar) ប្រមាណ ១​ស្លាបព្រា​បាយ​ពីលើ​ខ្ទឹម​ទាំងពីរ​កំណាត់
-​ ​ទុកចោល ១​ម៉ោង មុននឹង​យកមក​ញ៉ាំ​
-​ ​គួរ​ធ្វើបែបនេះ ២​ដង​ក្នុង​មួយថ្ងៃ ។​

២ – ក្អួតចង្អោរ​
-​ ​ឆុង​ទឹកតែ​ជីរអង្កាម ទុកឱ្យ​ត្រជាក់​
-​ ​យក​ខ្ទឹមបារាំង​ទៅ​កិន​ ឬ កៀប​យកតែ​ទឹក
-​ ​ញ៉ាំ​ទឹក​ខ្ទឹមបារាំង ប្រមាណ​ ២​ ស្លាបព្រា​កាហ្វេ
-​ ​៥ ​នាទី​ក្រោយ ញ៉ាំ​ទឹក«តែ» ២ ​ស្លាបព្រា​កាហ្វេ
-​ ​១០ ​នាទី​ក្រោយ ញ៉ាំ​បែបនេះ​សារ​ថ្មី ម្តង​ទៀត រហូត​អាការ​ក្អួត​បាត់​
-​ ​ជាទូទៅ វា​នឹង​បាត់​ក្រោយពេល ញ៉ាំ​ហើយ ២០ ​នាទី​ ។​

៣ – គ្រុណក្តៅ​
-​ ​លាយ​ប្រេងដូង​ជាមួយ​ខ្ទឹមបារាំង​ដែល​បាន​ហាន់​ជា​ចំណិតៗ​
-​ ​ប្រើ​ល្បាយ​នេះ​មក​ម៉ាស្សា​ប្រអប់ជើង​
-​ ​យក​ចំណិត​ខ្ទឹមបារាំង​មក​បិត​ជាប់​បាតជើង ហើយ​ពាក់​ស្រោមជើង​ទប់​កុំឱ្យ​របូត
-​ ​ដល់ពេល​ភ្ញាក់​ពី​គេង ចាំ​យកចេញ​ ។​

៤ – តឹងទ្រូង ពិបាក​ដកដង្ហើម​
-​ ​លាយ​ខ្ទឹមបារាំង​ជាមួយ​ប្រេងដូង ឱ្យ​បានជា​ល្បាយ​ខាប់ៗ​
-​ ​លាប​លើ​ដើមទ្រូង ដោយ​ប្រើ​កន្សែងពោះគោ ឬ កំណាត់​ក្តៅ​ឧណ្ហៗ គ្របផ្អឹប​ពីលើ​
-​ ​នៅពេល​មាន​អារម្មណ៍​ថា​ក្តៅ​ឧណ្ហៗ និង ធូរស្រាល​ហើយ សឹម​យកចេញ ជាការ​ស្រេច ។​

៥ – ឈឺ​ត្រចៀក និង ឆ្លង​មេរោគ​ក្នុង​ត្រចៀក​
-​ ​ហាន់​ខ្ទឹមបារាំង​ឱ្យ​ល្អិត ​ឬ ​ចិញ្ច្រាំ​តែម្តង ហើយ​ដាក់​ទៅក្នុង​ស្រោមជើង​
-​ ​យកមក​ស្អំ​បរិវេណ​ដែល​ឈឺ​
-​ ​ប្រើ​បង់​រុំ ឬ ​ពាក់មួក ដើម្បី​ទប់​កុំឱ្យ​ធ្លាក់ ឬ ​របូត​
-​ ​ក្រោយពី​បាន​ធូរ​ហើយ សឹម​យកចេញ​ ។

៦ – មុត ឬ ដាច់​រលាត់ស្បែក​
​គួរ​យល់ដឹង​ផងដែរ ខ្ទឹមបារាំង​មាន​សារធាតុ​កម្ចាត់​មេរោគ និង​ការពារ​ស្បែក ដូចនេះ អ្នក​អាច​ចិត​ខ្ទឹមបារាំង​បិត ភ្លាមៗ​នៅពេល​មាន​មុត ឬ រលាត់ស្បែក ។

៧ – ចុកពោះ​
​ខ្ទឹមបារាំង​អាច​បំបាត់​អាការ​ចុកពោះ​តិចតួច​របស់​កុមារ​បាន ដោយ​គ្រាន់តែ​យក​ខ្ទឹម​ទៅ​ហាន់​ជា​ចំណិតៗ ហើយ​ដាក់​ស្ងោរ ទុកឱ្យ​ត្រជាក់ រួច​ច្រោះ​យក​ទឹក សម្រាប់​ញ៉ាំ​ម្តង​១​ស្លាបព្រា​កាហ្វេ រៀងរាល់ ១ ម៉ោង​ម្តង នោះ​ក្មេង​នឹង​ឆាប់​ធូរ​មិន​ខាន​ ។​

៨ – បន្សុទ្ធ​ខ្យល់​
​ជឿ ឬ​មិន​ជឿ​? ចំណិត​ខ្ទឹមបារាំង​អាចជួយ​កម្ចាត់​មេរោគ និង​បាក់តេរី​ពី​បរិយាកាស​បាន ដោយ​គ្រាន់តែ​ហាន់​ដាក់​បរិវេណ​ដែលមាន​ក្លិន​មិន​ស្រួល នោះ​អ្នកនឹង​បានដឹង​ពី​ប្រសិទ្ធភាព​ ។

៩ – វិធី​ផ្សេងៗ​
-​ ​ម៉ាស្សា​ចំណិត​ខ្ទឹមបារាំង​ដើម្បី​បំបាត់​ស្នាម​អាចម៍រុយ​
-​ ​ត្រដុស​ចំណិត​ខ្ទឹមបារាំង​លើ​ស្បែកក្បាល ដើម្បី​ជំរុញ​ឱ្យ​សក់​ដុះ​លឿន​
-​ ​ត្រដុស​ចំណិត​ខ្ទឹមបារាំង​លើ​ស្បែក ដើម្បី​ការពារ​កុំឱ្យ​សត្វល្អិត​ទិច ឬ ខាំ​
-​ ​ខ្ចប់​ខ្ទឹមបារាំង​នឹង​កំណាត់ ព្យួរ​ចោល​ដើម្បី​បណ្តេញ​សត្វល្អិត ជាពិសេស​ខ្មូត​កាត់​ខោអាវ​
-​ ​កៀប​យក​ទឹក​សម្រាប់​ប្រើ​ជា​ថ្នាំ​កម្ចាត់​សត្វល្អិត​ដែល​បំផ្លាញ​ដំណាំ និង ដើម​ផ្កា​
-​ ​ត្រដុស​ចំណិត​ខ្ទឹមបារាំង​លើ​សម្ភារៈ​ធ្វើ​ពី​ស្ពាន់ ដើម្បី​កម្ចាត់​ស្នឹម​
-​ ​ត្រដុស​ចំណិត​ខ្ទឹមបារាំង​លើ​បាតឆ្នាំង​អ៊ុត ការពារ​កុំឱ្យ​ច្រែះ ៕ លក្ខិណា​

Image may contain: one or more people, closeup and food

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច