បាល់ទាត់ កម្ពុជា All Star និង ម៉ារ៉ុក​ All Star មួយស្មើរ

នៅ​យប់​ថ្ងៃ​ភ្នំពេញ ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៦​នេះ​មានការ​ប្រ​គួ​ត​បាល់ទាត់​មិត្តភាព រវាង កម្ពុជា​ All Starនិង ម៉ា​រ៉ុ​ក All Star ដើម្បី​អប់អរ​ចំណង​ការទូត​រយៈពេល​២០​ឆ្នាំ​នៃ រវាង ប្រទេស​កម្ពុជា និង ប្រទេស​ម៉ា​រ៉ុ​កនៅ​ទីលាន​បាល់ទាត់ ភ្នំ​ក្រោ​ន RSN ជា​លទ្ធ​ផល គឺ​មួយស្មើ ​។

Image may contain: one or more people, people standing, stadium, grass and outdoor

ការ​ប្រ​គួ​ត​បាល់ទាត់ ​កម្ពុជា ​All Star និង ម៉ា​រ៉ុ​ក All Star​ បាន​ប្រព្រឹត្តទៅ​នៅ​ម៉ោង​៥ និង ៣០​នាទី​ពេល​ចាប់​ផ្តើមដំបូង ម៉ា​រ៉ុ​ក ​All Star បានធ្វើការ​គាបសង្កត់​យ៉ាងខ្លាំង​មកលើ​ កម្ពុជា All Star គ្រាន់​ឈានដល់​នាទី​៦ ម៉ា​រ៉ុ​ក ​All Star បា​នរក​គ្រាប់​នាំមុខ ​កម្ពុជា​ All Star មុន ដោយ កីឡាករ សា​ឡេស ពាក់អាវ​លេខ​៧​ ។​ នៅក្នុង​តង់​ទីមួយ​នេះ​ ម៉ា​រ៉ុ​ក All Star ហាក់បីដូចជា​ធ្វើការ គាបសង្កត់​មកលើ​ កម្ពុ​ជា All Star យ៉ាងខ្លាំង ប៉ុន្តែ​រហូត​ចប់​តង់​ទីមួយ​គឺ​ម៉ា​រ៉ុ​ក All Star ​មួយ កម្ពុជា​ All Star សូន្យ​ ។​ ប៉ុន្តែ​គ្រាន់តែ​ឈាន​ចូរ​ដល់​តង់​ទី​ពីរ​ភ្លាមខាង​ កម្ពុជា​ All Star ហាក់បី ដូច​ជាមាន​ប្រៀម​លើ​ ម៉ា​រ៉ុ​ក​ All Star វិញ​ម្តង​គឺ​ខាង កម្ពុជា​ All Star មាន​ឳកាស​ស៊ុត​ជាច្រើន គ្រាប់ ប៉ុន្តែ​មិនបាន​សម្រេច រហូតដល់​នាទី ទី​៦៧​ទើប​កីឡាករ​របស់​ កម្ពុជា All Star ឈ្មោះ ម៉ា​ស៊ូ អូ​សា ពាក់អាវ​លេខ ២៤​បា​នរក​គ្រាប់​ឲ្យ​ កម្ពុជា All Star ​មួយ​គ្រាប់​ដែរ ដែល​ធ្វើ​ឲ្យ​ក្រុម ទាំងពីរ មាន​គ្រាប់​បាល់ មួយស្មើ​ ។ ​

Image may contain: 6 people, outdoor

ខាង​ កម្ពុជា All Star​ មាន​ឳកាស់​ស៊ុត​ជាច្រើន​គ្រាប់​ទៀត តែ​មិនអាច​ធ្វើបាន រហូតដល់​ចប់ ​៩០​នាទី​គឺ​ក្រុម​ទាំងពីរ មួយ​ស្មើ ​។ ក្រោយពី​ចប់​ការ​ប្រ​គួ​ត​ក្រុម​ទាំងពីរ​ក៏បាន​ទទួលពាន់​រួមគ្នា ដែល​នេះ​ជា​ពាន​អបអរ ចំណង​ការទូត​រយៈពេល​ ២០ឆ្នាំ ​របស់​ប្រទេស​ទាំងពីរ​​ ៕ ​សុថា​ត់​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច