កត្តាអ្វីដែលធ្វើឲ្យ “ជ្រូក” មួយក្បាលនេះមានមុខដូច “សត្វស្វា” ទៅវិញ ?

ថ្មីៗនេះ បណ្តាអ្នកលេងអ៊ីនធឺរណេតចិនជាច្រើនកំពុងចាប់អារម្មណ៍នឹងរូបថតសត្វជ្រូកចម្លែក មួយក្បាលដែលមានមុខមាត់ស្រដៀងសត្វស្វា ។

«ជ្រូកមុខស្វា» រហ័ស្សនាមដែលអ្នកលេងអ៊ីនធឺរណេតដាក់ឱ្យនេះត្រូវបានគេដឹងថា មានកំណើតនៅខេត្ត Guizhou ហើយព្រោះតែភាពចម្លែកនេះ វាបានទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនជាច្រើន ។ យោងតាមសារព័ត៌មាន គេបានដឹងថា នាពេលនេះ គេពុំទាន់អាចរកបានមូលហេតុច្បាស់លាស់មួយដែលបណ្តាលឲ្យជ្រូកនេះមានមុខបែបនេះទេ តែអ្នកជំនាញបានព្រៀងទុកថា ប្រហែលជាអាចមកពីកត្តាបំពុលបរិស្ថានចូលរួម ។ ប្រិយមិត្តអ្នកអានយល់យ៉ាងដូចម្តេចដែរចំពោះសត្វជ្រូកចម្លែកនេះ ?

រិទ្ធី (ប្រភព ៖ សៀងហៃ អ៊ីស)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច