វិធី ៤ ម្យ៉ាង ងាយស្រួលសម្គាល់ «អង្ករ ផ្លាស្ទិក»

អ្នកប្រាកដជាបានដឹងអំពីអង្ករផ្លាស្ទិកហើយមែនទេ ? 

អង្ករផ្លាស្ទិកពិតជាបង្កផលប៉ះពាល់ដល់សុខភាពជាខ្លាំង ដែលគេផលិតឡើងពីម្សៅដំឡូងលាយជាមួយផ្លាស្ទិក ដោយប្រើកម្តៅបញ្ចូលក្លិនអង្ករ ។ សារធាតុផ្លាស្ទិកក្នុងអង្ករមួយគ្រាប់ មានបរិមាណផ្លាស្ទិក ប្រហែលនឹងថង់ផ្លាស្ទិកតូចមួយ ។

ស្ត្រីមេផ្ទះទាំងឡាយ ការជ្រើសរើសអាហារសុខភាពសម្រាប់សមាជិកគ្រួសារជាបញ្ហាសំខាន់ណាស់ក្នុងជីវភាពប្រចាំថ្ងៃ ដូចនេះ យើងសូមណែនាំវិធីសម្គាល់ថាតើអង្ករបែបណាជាអង្ករផ្លាស្ទិក ។

១ – ត្បាល់ និង អង្រែ
ប្រើត្បាល់ និង អង្រែបុកអង្ករ ហើយពិនិត្យមើល បើម្សៅនោះមានពណ៌សល្អមានន័យថាជាអង្ករពិត ប៉ុន្តែបើមានស្នាមលឿងៗជាប់នឹងត្បាល់ មានន័យថាជាអង្ករផ្លាស្ទិក ។

២ – ភ្លើង
យកអង្ករ ២-៣ គ្រាប់ដុតមើល ហើយចាំមើល ប្រសិនបើឆេះមានន័យថាជាអង្ករផ្លាស្ទិកយ៉ាងប្រាកដ ។

Image may contain: 1 person, text

៣ – ទឹក
យកអង្ករប្រមាណ ១ ស្លាបព្រាដាក់បង់ក្នុងទឹក ប្រសិនបើគ្រាប់អង្ករធ្លាក់ចូលទៅក្នុងបាតទឹកនោះជាអង្ករធម្មជាតិ តែបើអណ្តែត គឺជាអង្ករផ្លាស្ទិក ។

៤ – ដុះផ្សិត
ដួសបាយដែលដាំឆ្អិន ដាក់ចូលក្នុងកំប៉ុង ឬ ក្រឡតូចមួយ ទុកចោលពីរទៅបីថ្ងៃ ។ ប្រសិនបើពិនិត្យឃើញថាវាផ្លាស់ប្តូរទៅជាដុះផ្សិតនោះ គឺជាអង្ករពិត តែបើគ្មានមានន័យថាជាអង្ករផ្លាស្ទិក ៕ លក្ខិណា

Image may contain: food

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច