៥ វិធីដើម្បីបង្កើនការយកចិត្តទុកដាក់ដល់កូន

រពឹស គឺជាជំងឺរាំរ៉ៃដែលកើតលើកុមារ និង ច្រើនតែបន្តកើតឡើងរហូតដល់ពេលពេញវ័យ ។ អាការនៃក្មេងមានជំងឺនេះមានដូចជា មិនផ្តោតការយកចិត្តទុកដាក់ រពឹកចាប់មិនឈ្នះ និង ខឹងក្រោធខុសធម្មតា ដែលកើតឡើងជាប្រចាំមិនថមថយសោះ ។ ការយកចិត្តទុកដាក់ រពឹស គឺជាជំងឺរាំរ៉ៃដែលកើតលើកុមារ និង ច្រើនតែបន្តកើតឡើងរហូតដល់ពេលពេញវ័យ ។ អាការនៃក្មេងមានជំងឺនេះមានដូចជា មិនផ្តោតការយកចិត្តទុកដាក់ រពឹកចាប់មិនឈ្នះ និង ខឹងក្រោធខុសធម្មតា ដែលកើតឡើងជាប្រចាំមិនថមថយសោះ ។

ប្រសិនបើមាតាបិតាជួបនឹងបញ្ហានេះ មាតាបិតាត្រូវតែផ្លាស់ប្តូរឥរិយាបថចំពោះកូន និងឥរិយាបថកូន ទើបអាចកែប្រែកូនបាន ហើយវិធីនេះមានប្រសិទ្ធភាពទៅបាន ទាល់តែមានការសហការពីមាតាបិតា និងការប្រើថ្នាំពេទ្យស្របពេលជាមួយគ្នា។ ខាងក្រោមនេះ ជាការណែនាំដែលផ្តល់ដោយវេជ្ជបណ្ឌិតជំនាញខាងកុមារ ៖

១ – កុំដាក់ទោសកូន ត្រូវលើកទឹកចិត្ត
កុមារដែលមានបញ្ហានេះ ត្រូវការការលើកទឹកចិត្តពីឪពុកម្តាយ ដើម្បីកែប្រែ មិនមែនការប្រើទណ្ឌកម្មមកគំរាមនោះទេ។ ការប្រើទណ្ឌកម្មពុំបានបង្រៀននូវអ្វីដែលគួរធ្វើនោះទេ តែគ្រាន់ជាគេបញ្ជាឱ្យកុមារឈប់ធ្វើប៉ុណ្ណោះ។ ឥរិយាបថត្រលប់របស់ឪពុកម្តាយចំពោះកូន គួរតែជាការផ្ញើសារវិជ្ជមានមួយដល់កូន ដើម្បីជំរុញទឹកចិត្ត និងបង្កើនទំនុកចិត្តរបស់ក្មេងក្នុងការផ្លាស់ប្តូរ តួយ៉ាងដូចជាប្រើពាក្យសរសើដោយផ្តល់តម្រុយដោះស្រាយបញ្ហាដល់កុមារ «ម៉ាក់ប៉ាដឹងថាកូនខំប្រឹងខ្លាំងណាស់ តែបើកូនធ្វើបែបនេះប្រហែលជាឆាប់សម្រេចជាង កូនចង់សាកល្បងមើល៍ទេ ? ចាំម៉ាក់/ប៉ាប្រាប់ណា !» ។

២ – បង្កើតទម្លាប់ជាប្រចាំ
នៅផ្ទះ ម្តាយក៏ដូចជាឪពុក គួរសហការគ្នារៀបចំជាកាលវិភាគ ឬទម្លាប់ធ្វើអ្វីដដែល ដើម្បីជាគំរូ និង ឱ្យកូនងាយយល់ ក៏ដូចជាសញ្ញាប្រាប់ដល់ក្មេងថាគួរធ្វើអ្វីឱ្យប្រាកដ និង បានដឹងជាមុន ។

ឧទាហរណ៍ ៖
– បិតស្ទីកឃ័រលើកញ្ចក់ដើម្បីជំរុញឱ្យកូនរៀនដុសធ្មេញ
– បង្ហាត់ឱ្យកូនប្រកបពាក្យថ្មីៗ មុននឹងនិយាយរឿងមុនចូលគេង
– ឱ្យរង្វាន់នៅពេលកូនធ្វើអ្វីល្អ ដូចជា សន្សំគ្រាប់ឃ្លី ( គ្រាប់ឃ្លី ១ សម្រាប់ការស្តាប់បង្គាប់ ឬកែទម្លាប់បាន ១ ឬ ២ ដង ) ។

៣ – បង្ហាត់កូនឱ្យមានទំនាក់ទំនងជាមួយអ្នកដទៃ
មាតាបិតាជាបុគ្គលសំខាន់ជាងគេ ក្នុងការផ្លាស់ប្តូរឥរិយាបថកូន ប៉ុន្តែបុគ្គលខាងក្រៅក៏សំខាន់ដែរ ព្រោះគេនឹងជួយបង្រៀនកូនឱ្យចូលចុះក្នុងសង្គម ។ ឧទាហរណ៍ គ្រូបង្រៀននឹងជួយបង្រៀនកូនមួយផ្នែកទៀត ដើម្បីឱ្យកុមារចេះឆ្លើយតបភ្លាមៗ និង បង្ហាញកុមារថាគួរធ្វើអ្វីដោយខ្លួនឯង។

៤ – ផ្លាស់ប្តូរទីកន្លែង-នាំកូនឱ្យស្គាល់បរិស្ថានជុំវិញ
បរិស្ថានក្នុងផ្ទះ គួរជាកន្លែងដែលកុមារត្រូវសិក្សាពីទម្លាប់ប្រចាំថ្ងៃ ដែលមានភាពងាយស្រួលនឹងផ្តោតការយកចិត្តទុកដាក់។ ក្រោពីនេះ កុមារក៏ត្រូវការផ្លាស់ប្តូរបរិយាកាសដែរ ដូចជានៅសាលា ក្មេងត្រូវរៀនស្តាប់បង្គាប់អ្នកគ្រូ លោកគ្រូ ។

៥ – មាតាបិតាត្រូវយកចិត្តទុកដាក់ម៉ត់ចត់ និង មានការអត់ធ្មត់
ពីមួយថ្ងៃទៅមួយថ្ងៃហាក់ដូចជាយូរ និង នឿយហត់ ជាពិសេសសម្រាប់ស្ត្រីមេផ្ទះ ។ ទោះជាយ៉ាងណា អ្នកត្រូវប្រើឥរិយាបថវិជ្ជមានចំពោះកូន ដូចជា ជួយធ្វើកិច្ចការផ្ទះ ដោយជួយណែនាំកែកំហុស ពន្យល់ណែនាំចំណុចខុសមកពីអ្វី ជាជាងស្តីបន្ទោស ហើយប្រសិនបើកូនធ្វើបានល្អប្រសើរ មានកំហុសតិចតួច ឬគ្មានតែម្តងនោះ អ្នកគួរសរសើហើយបញ្ជោរឱ្យកូនធ្វើលំហាត់បន្ថែមទៀត ។

មាតាបិតាគួរចាំថា កុមារដែលមានបញ្ហានេះ ទាមទារការយកចិត្តទុកដាក់ផ្លាស់ប្តូរបន្តិចម្តងៗ ប្រៀបចជាដំណើរកំសាន្តទៅតំបន់ភ្នំ ទោះជាមិនបានឡើងដល់កំពូលភ្នំ អ្នកក៏មានភាពរីករាយនឹងការកំសាន្តមួយនេះដែរ ៕ លក្ខិណា

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច