សុន ស្រីពេជ្រ បែកបាក់គូដណ្តឹងជាការពិត !

តារាចម្រៀង​អាច​ច្រៀង​បាន​យ៉ាង​ពីរោះ​រណ្ដំ​ចិត្ត ទាំង​សម័យ និង បុរាណ សុន ស្រី​ពេជ្រ ពេលនេះ​ពិតជា​បាន​បែកបាក់​ជា​មួយគូ​ដណ្តឹង​របស់​នា​ង​ប្រាកដ​ហើយ ដោយ​នាង​បានទទួល​ស្គាល់​រឿងនេះ​តាមរយៈ​ការ​បង្ហោះ​សារ​ក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

Image may contain: 1 person, plant, flower, outdoor and nature

​សារ​ដែល​កញ្ញា ស៊ុន ស្រី​ពេជ្រ សរសេរ​រៀបរាប់​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នោះ បានសរសេរថា «​ពិត ១០០% មាន​ហេតុ​ទើប​មាន​ផល មាន​ភ្លើង​ទើប​មាន​ផ្សែង មិនមែន​នៅ​សុខៗ​ក៏​បែក​គ្នា​នោះទេ ! អរគុណ​ណាស់​ទេវតា​ដែល​មិន​បំផ្លាញ​អនាគត​ខ្ញុំ អរគុណ​ដែល​ឲ្យ​ខ្ញុំ​ដឹង​រឿង​ទាន់ពេល ។ កូន​អាណិត​តែ​ពុក​ទេ បើ​ពុក​ដឹង​រឿងនេះ ពុក​នឹង​អោប​កូនស្រី​យ៉ាង​ណែន ហើយ​និយាយប្រាប់​កូនស្រី​ថា មិន​អី​ទេ​កូន !0 អ្វីៗ​នឹង​ប្រសើរឡើង តែ​នេះ​ពុក​និយាយ​មិនកើត​ទេ តើ​ពុក​នឹង​ឈឺចាប់​ណែន​ក្នុង​ទ្រូង​យ៉ាងណា​ទៅ បើ​មនុស្ស​ដែល​ពុក​ស្រឡាញ់​បំផុត គេ​ធ្វើឱ្យ​ពុក​ឈឺចាប់​បំផុត​នោះ ចំណែក​កូន​ឈឺចាប់​ខ្លាំងណាស់​ពុក ! ពេល​ទៅណា​មក​ណា កូន​ត្រូវ​ប្រឈមមុខ​ជាមួយ​ភាព​ហត់​នឹង​ឆ្លើយ​សំនួរ​របស់គេ​គ្រប់គ្នា​ពី​រឿងនេះ​» ។​

Image may contain: 3 people

«​សូម​បងប្អូន​កុំ​ទំលាក់កំហុស​ទៅលើ​អ្នកសិល្បៈ​ទាំង​មិនបាន​ដឹង​រឿង​ច្បាស់ អ្នកសិល្បៈ​ក៏​ចង់​មានគ្រួសារ​មួយ​មួយ​ប្រកបដោយ​សុភមង្គល​ដូច​គេឯង​គ្រប់គ្នា​ដែរ ខ្ញុំ​មិន​ស្អប់​អ្នកណាម្នាក់​ទេ ព្រោះ​មិនមែន​គូ ចុងក្រោយ​សូម​អរគុណ​បងប្អូន​ទាំងអស់ ដែល​នៅតែ​គាំទ្រ និង​លើកទឹកចិត្ត​នាង​ខ្ញុំ សូម​ជួប តែ​ក្តី​សុខ តែ​សូម​អ្នកឯង​ប្រយ័ត្ន​ផង ព្រោះ​អ្នក​សាង​អី​ទទួលផល​នោះ ដូចគ្នា​កម្ម​មាន​ពិត មិន​ចាំជាតិ​ក្រោយ​ទេ​» ៕ ដេវីត​

Image may contain: 3 people, people smiling, textImage may contain: 1 person, standingImage may contain: 2 people, closeupImage may contain: 2 people, closeup and indoorImage may contain: 4 people, people smiling, people standingImage may contain: 1 person, plant, closeup and outdoor
​ ​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច