វិធីធ្វើ៖ ញាំស៊ុតស្ងោរជ័រព្នៅ

គ្រឿងផ្សំ ៖   សម្រាប់មនុស្ស២នាក់

  • ស៊ុតស្ងោរជ័រព្នៅ                                       ៤ គ្រាប់
  • ទឹកត្រី                                                    ៣ ស្លាបព្រាបាយ
  • ស្ករត្នោត                                                 ១ ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ                                             ១ ស្លាបព្រាបាយ
  • ស្វាយខ្ចីចិតជាសរសៃៗ                            ១ ផ្លែ
  • ខ្ទឹមក្រហមចិញ្ច្រាំ                                     ៥ មើម
  • ម្ទេសខ្មាំងចិត្តជាសរសៃៗ                         ១០ គ្រាប់
  • ជីវ៉ានស៊ុយកាត់ជាកង់ៗ                            ១ ដើម

វិធីធ្វើ

  1. បកសំបកស៊ុតស្ងោរជ័រព្នៅប្រើអំបោះពុះតាមបណ្តោយស៊ុត រួចតម្រៀបដាក់ក្នុងចានឱ្យមានរបៀបរៀបរយត្រៀមទុកជាមុន ។
  2. ធ្វើទឹកញាំដោយលាយទឹកត្រី ស្ករត្នោត និងទឹកក្រូចឆ្មារ ដាក់ក្នុងចានលាយផ្សំ កូរឱ្យសព្វរហូតស្ករ
    ដាក់ខ្ទឹមក្រហម ម្ទេសខ្មាំង និង ជីរវ៉ាន់ស៊ុយច្របល់បញ្ចូលបន្ថែមទៀត ។
  3. ដួសទឺកញាំស្រោចពីលើស៊ុតជ័រព្នៅដែលដាក់តម្រៀបជាស្រេចនោះរួចលើកមកបរិភោគតាមការចូលចិត្ត ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច