តិចនិចពិនិត្យមើលថា សង្សាររបស់អ្នកជាមនុស្សឆ្លាតកម្រិតណា?

ក្រៅពីមានអ្វីៗគ្រប់បែបយ៉ាងដែលខ្លួនពេញចិត្តហើយស្ត្រីជាច្រើនក៏តែងប្រាថ្នាចង់បានឱ្យគូស្នេហ៍របស់ខ្លួនជាមនុស្សឆ្លាតវាងវៃដែរ ។ បើចង់ដឹងថាសង្សាររបស់អ្នក ស្ថិតនៅក្នុងក្រុមមនុស្សឆ្លាតឬក៏អត់នោះអ្នកអាចសាកល្បងពិនិត្យខាងក្រោមនេះមើលថាគេមានលក្ខណៈពិសេសក្នុងនេះឬទេ?

គេជាមនុស្សកំប្លែង

ការដែលគេធ្វើឱ្យអ្នកផ្ទុះសំណើចឡើង បញ្ជាក់ថាគេពិតជាមនុស្សមានលក្ខណៈចេះច្នៃប្រឌិតនិងចេះប្រើខូក្បាលបានល្អ ។ តាមការស្រាវជ្រាវជាមួយអ្នកស្ម័គ្រចិត្រនៅប្រទេសអាល្លឺម៉ង់គេបានរកឃើញថាក្រុមមនុស្សដែលដើរជា ជាត្លុក ដោយក្នុងនេះគេបានធ្វើការសាកល្បងផ្នែកការនិយាយនិងការប្រើហេតុផលឃើញថាក្រុមមនុស្សទាំងនេះតែងមានគំនិតបានប្រសើរជាងមនុស្សទូទៅ ។ ហេតុនេះឃើញថាក្រុមមនុស្សដែលចូលចិត្តធ្វើអ្វីកំប្លែងៗឃើញថាតែងមានបញ្ញាវាងវៃមួយផ្នែកថែមទៀត។

គេជាមនុស្សគិតច្រើន

ក្នុងយុគសម័យនេះនរណាក៏ចាំបាច់ត្រូវមានការប្រើគំនិតច្រើនដែរ ហើយបើគ្មានការប្រើគំនិតនោះឃើញថាក៏មិនអាចធ្វើអ្វីទាន់គេដែរ។ដោយឡែកបើតាមការពិសោធន៍ទៅលើក្រុមមនុស្សដែលចូលចិត្តប្រើគំនិតគិតច្រើនវិញគេក៏បានរកឃើញដែរថា ជាមនុស្សឆ្លាត ហើយធ្វើអ្វីក៏តែងមិនងាយភ្លាំងភ្លាត់ផង។

គេស្ទាត់ដៃឆ្វេង

មានការស្រាវជ្រាវច្រើនណាស់ពាក់ព័ន្ធនឹងក្រុមមនុស្សដែលស្ទាត់នឹងប្រើប្រាស់ដៃខាងឆ្វេងឃើញថាក្រុមមនុស្សដែលប្រើដៃឆ្វេង មានចលនាគំនិតប្រសើរជាងក្រុមមនុស្សដែលប្រើស្ទាត់ដៃស្តាំ ។ ព្រោះថាដៃឆ្វេមានការគ្រប់គ្រងដោយខួរក្បាលជម្រៀកខាងស្តាំ ដែលជាទីតាំងផ្នែកមនោសញ្ចេតនា និងការចងចាំ ។ ទោះបីយ៉ាងណាក្នុងពិភពលោកនេះក្រុមមនុស្សដែលស្ទាត់ក្នុងការប្រើដៃឆ្វេងគឺមានត្រឹមតែ ១០ភាគរយប៉ុណ្ណោះ ។ បើសង្សាររបស់អ្នកជាមនុស្សប្រើដៃឆ្វេងឃើញថាគេជាក្រុមមនុស្សដែលមានបញ្ហាវាងវៃមិនអន់ទេ ។

គេជាមនុស្សស្រឡាញ់ឆ្មារ

បើទោះបីជាមនុស្សមើលទៅហាក់បីដូចជាខ្មាសអៀនច្រើនបន្តិចពិតមែន ប៉ុន្តែបើគេស្រឡាញ់សត្វពិសេសសត្វឆ្មារកុំភ្លេចផ្តល់ពិន្ទុឱ្យគេថាជាមនុស្សក្រុមអ្នកឆ្លាតហើយ ។ តាមការស្រាវជ្រាវគេបានរកឃើញថាក្រុមមនុស្សដែលស្រឡាញ់សត្វឆ្មារតែងមានបញ្ញាខ្ពស់ជាងក្រុមមនុស្សដែលស្រឡាញ់សត្វឆ្កែ។ទាំងនេះដោយសារថាសត្វឆ្មារចូលចិត្តប្រលែងលេងជាមួយម្ចាស់ល្អជាងសត្វឆ្កែ ដែលប្រលែងហើយប្រឡុកប្រឡាក់ដាក់ទឹកមាត់ដល់ម្ចាស់វា ។

គេជាកូនច្បង

មានការសិក្សាស្រាវជ្រាវគេបានរកឃើញថាក្រុមមនុស្សកូនច្បងក្នុងក្រុមគ្រួសារភាគច្រើនតែងមានបញ្ហាវាងវៃជាកូនប្អូនចំនួន៣ពិន្ទុ ។ពិន្ទុនេះបើទោះបីឃើញថាមិនច្រើនពិតមែនក្តីប៉ុន្តែវាបញ្ជាក់ថាមានភាពឆ្លាងជាងដែរ។ការដែលកូនច្បងមានភាពវាងវៃជាងគេនេះបានរកឃើញថាដោយសារឪពុកម្តាយយកចិត្តទុកដាក់ច្រើន ហើយពិសេសការបង្ហាត់បង្រៀនតាំងតែពីតូចក៏មានច្រើនជាងកូនក្រោយៗទៀតដែរ ។

គេជាអ្នកផឹក

បើទោះមានការប្រឆាំងជំទាស់ពីក្រុមមនុស្សពិភពលោកក្តី ប៉ុន្តែកាលពីឆ្នាំ២០១៣មានការស្រាវជ្រាវមួយបានបង្ហាញថា ក្រុមនិស្សិតដែលផឹកសារជាតិអាល់កុលច្រើននៅពេលពួកគេចេញធ្វើការតែងទទួលបានផលសម្រេចខ្ពស់ជាងក្រុមនិស្សិតដែលមិនមែនជាអ្នកផឹក ។ ហេតុផលទាំងនេះដោយសារថាក្រុមមនុស្សអ្នកផឹកតែងមានទំនាក់ទំនងជាមួយអ្នកដទៃច្រើនដែលស្មើជាមូយនឹងការបានហ្វឹកហាត់ក្នុងការនិយាយ ហើយពិសេសបានយល់ដឹងច្រើនពីសង្គមតាមរយៈការនិយាយពេលក្នុងវង់ស្រានេះឯង ។

គេអាចនិយាយបានច្រើនជាងមួយភាសា

ការនិយាយភាសាទី២តែងជួយបន្ថែមប្រសិទ្ធភាពដល់ខួរក្បាលបានយ៉ាងល្អ ហើយបើកាន់តែនិយាយបានច្រើនភាសាកាលណាខួរក្បាលរបស់គេក៏តែងធ្វើការងារបានច្រើនទៅតាមនោះជានិច្ច ។ ហេតុនេះបើចង់ដឹងថាគេជាមនុស្សបែបណាមុនទាក់ទងគ្នាអាចសាកល្បងសួរគេមើលថាចេះភាសាអ្វីខ្លះហើយបើឃើញថាអាចប្រើភាសាកាន់តែច្រើនកម្រិតនៃភាពបញ្ហារបស់គេក៏ខ្ពស់ទៅតាមជានិច្ច ។

គេជាមនុស្សឧស្សាហ៍គិតហើយឧស្សាហ៍ធ្វើ

ក្នងឆ្នាំ១៩៩៩ អ្នកវិទ្យាសាស្ត្រមានឈ្មោះ ចាស់ស្ទីនគ្រូគើ បានសរសេរទ្រឹះស្តីមួយទុកថា Dunning –Kruger EffeCt ដែលមានន័យថា ក្រុមមនុស្សដែលពូកែគិតពូកែធ្វើ តែងតែជាមនុស្សឆ្លាត ព្រោះថាគេបានត្រួតពិនិត្យពីកម្រិតចំណេះខ្លួនឯង ៕ ដេប៉ូ

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច