មួយឈុតរបស់ សន ស៊ាវម៉ី ពិតជាស្រស់ស្អាតមិនចាញ់តារាម៉ូដែល!

កាលពីយប់ម៉ិញនេះ កីឡាការិនី សន ស៊ាវម៉ី បានបង្ហាញមុខនៅក្នុងកម្មវិធីខួបកំណើតរបស់តារាចម្រៀងរូបសង្ហារ អេឡិច ចាន់ត្រា ដែលមានការចូលរួមពីសំណាក់តារាល្បីស្រីប្រុសជាច្រើនដួង។អ្វីដែលគួរ អោយកត់សំគាល់ នោះ មានការនិយាយថា ថ្វីត្បិតតែ មិនមានការតុបតែងខ្លួនឆើតឆាយ តែកញ្ញា សន ស៊ាវម៉ី ស្រស់ ស្អាតទាក់ទាញមិនចាញ់តារាម៉ូដលប៉ុន្មានឡើយ ។

សន ស៊ាវម៉ី បានចូលរួមនៅក្នុងកម្មវិធីខួបកំណើតរបស់លោក អេឡិច ចាន់ត្រា នៅ Bottoms Up កាលពីយប់ម៉ិញ ដោយមានការតុបតែងខ្លួនបែបសាមញ្ញ តែមើលទៅស្រស់ស្អាតនិងទាក់ទាញ ក្នុង ចំណោមតារាស្រស់ស្អាតជាច្រើន ។

ក្នុងនោះក៏មានការនិយាយថា ក្រៅពីជាកីឡាការិនីតៃក្វាន់ដូ ដែលមានសមត្ថភាព សន ស៊ាវម៉ី ត្រូវបានគេចាត់ទុកជាកីឡាការិនី ដែលមានរូបសម្រស់ស្រស់ស្អាត ជាពិសេសរូបរាងរបស់នាងខ្ពស់ស្រលះ មិនចាញ់តារាបង្ហាញម៉ូដនោះទេ ៕ ចេនី

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច