ការងារ និង ស្នេហារបស់បុរសកើតឆ្នាំ ម្សាញ់ ថោះ និង ជូត សម្រាប់ឆ្នាំ ២០១៧

១-បុរសកើតឆ្នាំម្សាញ់ (ពស់)
ចំពោះបុរសដែលកើតក្នុងឆ្នាំម្សាញ់ ពិតមែនតែមានរូបរាងស្រស់សង្ហារ មានមុខរបរច្បាស់លាស់ និង មានទ្រព្យច្រើនទាក់ទាញនូវការចាប់អារម្មណ៍ពីស្ត្រីជាច្រើនរូបក្តី ប៉ុន្តែក្រោយពីមានទំនាក់ទំនងជាក់លាក់នោះទើប ដឹងថា បុរសម្នាក់នេះជាមនុស្សម្នាក់ដែលអាត្មានិយម និង មានមោទនភាពហួសហេតុ ជាពិសេសមានសម្តី គម្រោះគម្រើយធ្វើឲ្យស្ត្រីជាច្រើនមិនអាចស៊ូទ្រាំបាន ទើបម្នាក់ៗនាំគ្នាជ្រើសរើសរកផ្លួវបំបែក និង ចាកចេញពី លោកពស់ដោយគ្មានស្តាយស្រណោះអ្វីបន្តិចទាល់តែសោះ ។ ដូច្នេះអាចបញ្ជាក់បានថា ពិតមែនតែមានរូបរាង ស្រស់សង្ហារ និង មានមាសប្រាក់ស្តុកស្តម្ភក្តី តែនៅមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះត្រូវមានបេះដូង មានចិត្តទូលំ ទូលាយគួបផ្សំមានសម្តីសម្តៅឲ្យពីរោះពិសាផង ទើបរឿងរ៉ាវស្នេហាមិនបរាជ័យ ។


២-បុរសកើតឆ្នាំថោះ (ទន្សាយ)
តាមពិតទៅចំពោះបុរសដែលកើតក្នុងឆ្នាំថោះ គឺជាមនុស្សដែលមានអត្តចរឹតស្លូតបូត និង ចេះគិតគូរ រឿងគ្រួសារខ្លាំងណាស់ ហើយកាលដែលពួកគេចាប់ចិត្តស្រឡាញ់នារីណាម្នាក់ហើយ គឺតែងតែតស៊ូ និង ព្យាយាម ដល់ទីបំផុតមិនហ៊ានក្បត់ចិត្តឡើយ ។ បើនិយាយពីមុខរបររកស៊ីជួញដូវិញ គឺលោកទន្សាយទទួលបានជោគជ័យ និង រកប្រាក់ចំណូលបានច្រើន ។ ដូច្នេះអាចនិយាយបានថា ជាបុរសគួរជាទីស្រឡាញ់ ហើយបើបានយកមកធ្វើជាប្តី គឺមិនខុសបំណងឡើយ ប៉ុន្តែទីបំផុតលោកទន្សាយនៅតែត្រូវបានស្រីៗរត់ចោលដដែល ។ ចំពោះមូលហេតុពិត គឺផ្តើមចេញពីពួកបុសរសទាំងនេះជាមនុស្សល្មោភកាម ដែលស្រីជាច្រើនមិនអាចស៊ូទ្រាំបានឡើយ ។

៣-បុរសកើតឆ្នាំជូត (កណ្តុរ)
ចំពោះបុរសដែលកើតក្នុងឆ្នាំជូត គឺជាមនុស្សមានអត្តចរឹតស្លូតបូត ហើយបើប្រៀបធៀបទៅនឹងបុរស ដែលមនុស្សស្រីពិបាកស៊ូទ្រាំនោះ គឺបានត្រឹមតែរអ៊ូរទាំច្រើន និង អង្គុយផឹកទឹកតែតែប៉ុណ្ណោះ ។ លោកកណ្តុរ ចេះនិយាយពាក្យលួងលោមបំបោសអង្អែល ធ្វើឲ្យស្រីៗទន់ចិត្តមិនស្ទើរឡើយ ។ លោកកណ្តុរផ្តោតទៅលើតែការ ងាររកស៊ីជួញដូរ និង រកប្រាក់ចំណូលចូលផ្ទះប៉ុណ្ណោះ ។ ម្យ៉ាងទៀតពួកគេតែងធ្វើឲ្យមិត្តស្រីយល់ឃើញថា កាល ដែលបានរស់នៅជាមួយពួកគេនោះក៏ព្រោះតែអំណាចទឹកប្រាក់តែប៉ុណ្ណោះ ដូច្នេះមិនយូរមិនឆាប់ចំណងស្នេហា បែបនេះអាចប្រែទៅជាភាពសោះកក្រោះជាក់ជាមិនខាន ៕ គ ឡេង

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច