នាង Sharon Chan នៅខ្វះតែមួយខែទៀត បានជួបមុខកូនហើយ

តារាសម្តែងស្រីហុងកុងល្បីឈ្មោះ នាង Sharon Chan ត្រូវបានគេដឹងថា បានរៀបការ កាលពីឆ្នាំ ២០១៤ តែនាងទើបនឹងបញ្ជាក់ពីការមានផ្ទៃពោះកាលពីខែកក្កដាកន្លងទៅនេះ ។

មកទល់ពេលនេះ នាងបានពរពោះ ៨ ខែរួចមកហើយ ដូចនេះវានៅសល់រយៈពេលប្រមាណត្រឹមតែមួយខែទៀតប៉ុណ្ណោះ នាងនឹងបានឃើញកូននាងហើយ ។ ថ្វីបើនាងពរពោះពិតមែនក្តី នាងក៏មិនសូវជាបាត់មុខពីបណ្តាញសង្គមប៉ុន្មានដែរ ដោយថ្មីៗនេះ នាងទើបនឹងបង្ហោះរូបថតបង្ហាញពោះដ៏ធំរបស់នាង ជាមួយនឹងសារខ្លីថា «ត្រឹមមួយខែទៀត» ។

ជុំវិញការបង្ហោះរូបថតនេះ មហាជនជាច្រើនក៏បានជូនពរនាង និង បង្ហាញពីអាការបារម្ភផងដែរ ព្រោះតែនេះជាកូនដំបូដរបស់នាង ស្របពេលដែលនាងមានវ័យជិត ៤០ ឆ្នាំទៅហើយ ។

គួរបញ្ជាក់ដែរថា នាង Sharon បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៩៤ តែទើបនឹងចាប់អាជិពសម្តែងនៅឆ្នាំ ២០០១ ៕ រិទ្ធី (ប្រភព ៖ ឡបលីផប)

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច