ដឹងទេ? ខ្ទឹមស អាចជួយបង្ការការកើត «មុន» ដោយគ្រាន់តែ…

ខ្ទឹមស មានគុណសម្បត្តិក្នុងការកម្ចាត់បាក់តេរី បើយកខ្ទឹមស មកកិនយកតែទឹក រួចយកមកលាបលើក្បាលមុនជាប្រចាំរៀងរាល់ថ្ងៃ នោះមុននឹងរាបទៅវិញយ៉ាងរហ័សដោយមិនបន្សល់ស្នាមខ្មៅនៅលើស្បែកនោះឡើយ ។ ក្រៅពីនេះ ការសិក្សាបានឲ្យដឹងបន្ថែមទៀតថា បើចង់ការពារមិនឲ្យកើតមុនអ្នកគួរទទួលទានខ្ទឹមឆៅ មួយថ្ងៃឲ្យបាន៣កំពឹស ជារៀងរាល់ថ្ងៃ ប្រហែល៣ខែ ។ សារធាតុស៊ុលផួរ នៅក្នុងខ្ទឹមនឹងចូលទៅសម្អាត់ឈាម ជួយឲ្យអុកស៊ីហ្សែនចូលទៅចឹញ្ចឹមស្បែកបានប្រសើរជាងមុន ស្បែកមានសភាពរឹងមាំ មិនបង្កឲ្យកើតមុនទៀតនោះឡើយ ។ អ្នកអាចទទួលវាជាមួយអាហារ មិនចាំបាច់ទទួលទានទាំងពោះទទេនោះឡើយ ព្រោះភាពក្ដៅរបស់ខ្ទឹម អាចប៉ះពាល់ដល់ក្រពះ រហូតអាចបង្កជាជម្ងឺរលាកក្រពះបានថែមទៀតផង ៕

ចូលចិត្តអត្ថបទថ្មីៗទាក់ទងសុខភាព និងសម្រស់​​ សូមចុច