គន្លឹះងាយៗដើម្បីជួយឱ្យសេចក្តីស្នេហារបស់អ្នកកាន់តែប្រសើរឡើង

សេចក្តីស្នេហារបស់អ្នកបើកំពុងស្ថិតនៅក្នុងអំឡុងពេលដែលត្រូវសាបរលាបចុះខ្លះ ដោយសារតែការបានរួមរស់នៅជាមួយគ្នាជាយូរខែឆ្នាំមកហើយនោះមកដល់ពេលនេះល្មមដល់ពេលត្រូវដោះស្រាយហើយ ។

ហេតុនេះបើងចង់ឱ្យសេចក្តីស្នេហារបស់អ្ន្កមានភាពផ្អែមល្ហែមនិងកាន់តែមានភាពស្រស់បំព្រងទៀតនោះគប្បីអនុវត្តវិធីដូចខាងក្រោម ៖

១ – ត្រូវចេះធ្វើម្ហូប
សេចក្តីស្នេហាត្រូវមានអ្វីៗរួមផ្សំច្រើនគ្រឿងក្នុងនេះរាប់ទាំងចំណីចំណុកផង។ហេតុនេះបើអ្នកជាស្ត្រីមេផ្ទះដ៏ប៊ិនប្រសព្វគប្បីមានការស្រាវជ្រាវលើប្រព័ន្ធអ៊ីនធើណែតខ្លះក្នុងនោះដូចជាចេះជ្រើសរើសនូវមុខម្ហូបប្លែកៗសម្រាប់ចម្អិនដើម្បីចងចិត្តដល់ស្វាមីខ្លះដើម្បិបង្កើនចំណងដៃថ្មីៗនឹងប្លែកដល់គេ ។

គួរបញ្ជាក់ថាម្ហូបក្តៅៗនិងរស់ជាតិបែបប្លែកថ្មីឃើញថាមិនត្រឹមតែជួយដល់ភាពឆ្ងាញ់ពិសារទេប៉ុន្តែវានៅបានផ្តល់នូវភាពភ្ញាក់ផ្អើលដល់គេថែមទៀត ។

២- ទៅដើរកម្សាន្តមិនចាំបាច់រៀបចំគម្រោង
ទោះមានកូន ក៏គួរទុកចោលឱ្យតាយាយជាអ្នកជួយមើលជំនួសខ្លះហើយ ជិះរថយន្តធ្វើដំណើរទៅកម្សាន្តតាមបណ្តាខេត្តតែពីរនាក់ប្តីប្រពន្ធឱ្យបានពីរយប់ ។

មិនចាំបាច់រកសេចក្តីសុខ ឬ ដំណើរកម្សាន្តនៅបរទេសហើយដេកស្នាក់នៅសណ្ឋាគារប្រណីត និង ថ្លៃៗនោះទេ គឺគ្រាន់តែសណ្ឋានគារតូចៗមួយប៉ុន្តែអ្នកពេញចិត្តហើយបានរួមភេទយ៉ាងពេញទី និង ព្រមទាំងបានដំណើរកម្សាន្តជាមួយគ្នានាគ្រានោះ ជាការគ្រប់គ្រាន់ហើយ ។ បរិយាកាសបែបនេះគឺវាជាការរំលឹកនៃសេចក្តីស្នេហាដ៏ផ្អែមល្ហែមឱ្យឡប់មកវិញ ។

៣ – ងូតទឹកជាមួយគ្នា
បើបានទៅកម្សាន្តនៅតាមបណ្តាខេត្តហើយ ចាំបាច់ត្រូវឆ្លៀតឱកាសនេះងូតទឹកក្នុងអាងទឹកជាមួយគ្នាម្តង ។ ត្រូវដេកត្រាំជាមួយនឹងពពុះទឹកសាប៊ូព្រមជាមួយនឹងត្រូវរកស្រាសំប៉ាញម្នាក់មួយកែវ ដើម្បីកំដរបរិយាកាសរ៉ូម៉ាទិកជាមួយគ្នាម្តង ។ ជាមួយគ្នានេះ ត្រូវឆ្លៀតឱកាសដ៏កក់ក្តៅនេះរួមភេទដើម្បីបង្កើតបរិយាកាសប្លែក និង មានភាពសែនមនោរម្យនេះទៅជាមួយផង ។

៤ – ចូលដំណេកព្រមជាមួយគ្នា
ព្យាយាមកំណត់ពេលវេលាប្រចាំថ្ងៃដោយក្នុងេះសំខាន់បំផុតត្រូវចូលដំណេកព្រមគ្នា ពីព្រោះថាការធ្វើបែបនេះវាជាការសាងឱ្យយើងកាន់តែយល់ចិត្តនិងមានភាពកក់ក្តៅកាន់តែច្រើនពីជីវិតការរស់នៅជាមួយគ្នា ។

អ្នកចិត្តវិទ្យាបាននិយាយថា រស្វាមីភរិយាដែលបានអនុវត្តនូវវិធីមួយនេះអាចជួយឱ្យមានភាពធូរស្បើយផ្លូវចិត្តនិងមានភាពស្និទ្ធស្នាលកើនឡើង និង ពិសេសការដេកលង់លក់បានស្កប់ស្កល់ ។

៥ – ថើបដើម្បីទទួលថ្ងៃថ្មី
ការអោបក្រសោបគ្នាតែងជួយបង្កើនភាពស៊ាំនិងមានទំនាក់ទំនងគ្នាស្អិតរមួតរវាងគូរស្នេហាប្តីប្រពន្ធកាន់តែប្រសើរច្រើនឡើង ពិសេសនោះការថើប ហើយត្រូវមានការថើបដោយបឺតជញ្ជក់មាត់គ្នាខ្លះ ពីព្រោះវាបានជួយសាងបរិយាកាសភាពផ្អែមល្ហែមកាន់តែច្រើនឡើងបន្តបន្ទាប់ ។

ត្រូវចងចាំថាភាពផ្អែមល្ហែមនិងបញ្ហាផ្លូវភេទជារឿងមួយសំខាន់ដែលយើងមិនអាចមើលរំលងបានជាដាច់ខាតពីព្រោះថាវារបស់មួយដែលសេចក្តីស្នេហារវាងប្តីប្រពន្ធមិនអាចខ្វះវាបានទេ ។

៦ – សិចបែបមិនឱ្យគេបានដឹងខ្លួន
បង្កើតភាពភ្ញាក់ផ្អើលដោយបង្កើតបញ្ហាសិច ដោយមិនឱ្យគេបានតាំងចិត្តដឹងមុន ។ ដូចជាពេលនៅកន្លែងណាមួយ ឬ សូម្បីតែក្នុងផ្ទះ បង្កើតបរិយាកាសរួមរ័កយ៉ាងប្លែកមួយកើតឡើង ។ អ្នកអាចធ្វើអ្វីដែលប្លែកក្នុងនេះដូចជាប្រើឧបករណ៍ជួយ ឬ សូម្បីតែប្រើអូរ៉ាល់សិចថ្មីៗដើម្បីសាងបរិយាកាសកាន់តែរំភើបថែមទៀត ៕   ដេប៉ូ

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច