តិចនិកបង្រ្កាប និង ទប់ទល់ជាមួយស្វាមីដែលមានចិត្តស្រាលដូចចំបើង

ការរួមរស់នៅជាមួយគ្នាយូរទៅកាន់តែស្កាល់ចិត្តថា«គាត់ ( ស្វាមី ) ជាមនុស្សឆាប់ខឹងគ្មានហេតុផល ។ ជជែកគ្នាពេលណាកើតមានតែការទាស់សម្តីគ្នា ហើយពិសេសបើមានការតមាត់ផង រឿងរាវពិតជារិករាលដាលពីរឿងប៊ុនចានរីកធំប៉ុនចង្អេរជាក់ជាពុំខាន ។  តើយើងត្រូវបង្ក្រាប «មនុស្សឆាប់ខឹង»ដូចម្តេចឱ្យបានលទ្ធផលល្អហើយមិនចាំបាច់ត្រូវមកទទួលរងទុក្ខផ្លូវចិត្តបន្តទៀត ។

សម្រាប់ការងារសំខាន់នៅទីនេះត្រូវឱ្យអ្នកចេះដាក់គម្រោងការនិងចាត់ការឱ្យបានម៉ត់ចត់ ៖

ផ្អាកពាក្យសម្តីដែលបញ្ជាក់ថាគេជាអ្នកខុស
ពេលដែលគេកំពុងចាប់ផ្តើមឡើងកម្តៅ មិនត្រូវប្រើវិធីជះប្រេងសាំងលើគេឡើយឬមានន័យថាមិនត្រូវនិយាយពាក្យលែបខាយ ក្លែមសម្តីនាំកើតការឈ្លោះរីករាល់ដាលកាន់តែខ្លាំង។ក្រៅពីនេះក៏មិនត្រូវណែនាំឱ្យគេឈប់និយាយដោយព្យាយាមពន្យល់ពីកំហុសរបស់គេ ( ស្វាមី ) ឬ ប្រាប់ឱ្យគេធ្វើបែបនេះបែបនោះឡើយព្រោះនោះសុទ្ធសឹងធ្វើឱ្យបទសន្ទនារបស់អ្នកកាន់តែក្តៅគគុកថែមទៀត ។

ទោះបីយ៉ាងណាវិធីសាស្ត្រមួយដែលជួយពន្លត់បញ្ហាឱ្យធូរស្រាលវិញគឺ អ្នកអាចសាកល្បងនូវពាក្យថា «ខ្ញុំនេះគឺជាអ្នកខុស» នោះ អាចធ្វើឱ្យគេស្ងប់ចិត្តឬរលត់កំហឹងទៅវិញ ។

ជាអ្នកស្តាប់ដ៏ល្អ
ការដែលដៃគូសន្ទនាដ៏ល្អគឺ ត្រូវស្តាប់នូវអ្វីដែលគេកំពុងនិយាយ ពិសេសចំពោះរឿងរាវដែលគេតាំងចិត្តនិយាយជាមួយយើង ព្រោះថានឹងឱ្យគេទទួលអារម្មណ៍ថាខ្លួនឯងមានភាពសំខាន់ ហើយត្រូវបណ្តោយឱ្យគេនិយាយរាល់អ្វីដែលរកាំចិត្តដើម្បីបានបញ្ចេញមកក្រៅខ្លះទៅ ។

ទោះបីយ៉ាងណាការនិយាយរបស់គេមិនមែនថាជឿតាម ឬ ផ្តល់ភាពសំខាន់នោះឡើយ ព្រោះថានេះគ្រាន់តែជាការស្តាប់ហើយចោល ឬ ឱ្យគេបានដឹងថាអ្នកព្រមស្តាប់ហេតុផលតែប៉ុណ្ណោះ ។

សេចក្តីស្នេហាស្មើនឹងពាក្យថា អត់ធ្មត់
ការអត់ធ្មត់មិនមែនមានន័យថាស្ងប់ស្ងាត់ ដាក់គ្នានោះទេ ប៉ុន្តែគឺជាការព្រមទទួលថាម្នាក់ៗតែងមានហេតុផលនិងការ
យល់ឃើញផ្សេងៗគ្នា និស្ស័យរបស់មនុស្សម្នាក់ៗខុសគ្នា ។ ក្រៅពីនេះត្រូវទទួលស្គាល់ថាជីវិតប្តីប្រពន្ធ ម្នាក់ៗរួមរស់នៅជាមួយគ្នាស្ទើរពាក់កណ្តាលជីវិត ។ហេតុនេះគួរប្រើទឹកត្រជាក់ដើម្បីបង្ក្រាបក្តៅនិងត្រូវយល់ពីភាពខុសប្លែកនៃខាងអារម្មណ៍និងត្រូវចេះអត់ធ្មត់នៅពេលដឹងថាគេត្រូវបញ្ចប់ត្រឹមណា ។

ទោះបីយ៉ាងណាបើមានការធ្វើបាប ឬ ប្រើហឹង្សាដល់រាងកាយក៏មិនត្រូវអត់ធ្មត់នោះដែរពីព្រោះថារឿងនេះវាទាក់ទងនឹងច្បាប់ហើយមិនត្រូវសម្ងំដែរត្រូវតែការពារខ្លួននិងរកសុវត្តិភាពដើម្បីអនាគតផងដែរ ។

ស្វែងរកហេតុផលដែលមានកន្លងមក
គេអាចមានអារម្មណ៍សេសសល់ពីមូលហេតុដទៃទៀឬរឿងរាវដែលបានប្រមូលផ្តុំទុកកាលពីអតីតកាលមក ។ អារម្មណ៍ទាំងនេះគេអាចបញ្ចេញនាពេលនេះឡើង។តួយ៉ាងដូចជាអ្នកខ្លះអាចកើតមានការផ្ទុះកំហឹងរៀងរាល់លើកពេលដែលនឹងកឃើញរឿងចាស់កើតឡើង។អ្នកខ្លះទៀតអាចផ្ទុះកំហឹងឡើងនៅពេលដែលមានបទពិសោធន៍មិនល្អ កាលពីអតីកាល ។

ហេតុនេះអ្នកត្រូវនិយាយសួរដេញដោល និង ផ្តល់កំលាំងចិត្ត ព្រោះថាបញ្ហាដែលនៅសេសសល់ឬបង្កប់ជ្រៅទាំងប៉ុន្មាននឹងរលាយបាត់អស់ទៅវិញពុំខាន ។

រង់ចាំពេលវេលាដ៏សមរម្យ
បើសិនគេកំពុង«មានកំហឹង» ចាំបាច់ត្រូវសង្កត់ចិត្ត ហើយត្រូវយល់ថាមនុស្សម្នាក់ៗតែងមានចិត្តគំនិតនិងអារម្មណ៍ខុសពីគ្នាហេតុនេះការផ្ទុសកំហឹងអាចនឹងកើតមានបានគ្រប់ពេលវេលា ។

វិធីល្អបំផុតអ្នកចាំបាច់ត្រូវមានចិត្តត្រជាក់ ហើយរកគំនិតធ្វើការពន្យល់នៅពេលគេត្រជាក់ចិត្តវិញក៏ជាវិធីមួយល្អផងដែរ ។

ជាមួយក្នានេះត្រូវចងចាំថារកពេលវេលាសមរម្យសម្រាប់ពន្យល់ ដល់គេ ដោយចិត្តត្រជាក់នោះឃើញថាជាវិធីវ័យឆ្លាត និង អាចគ្រប់គ្រងស្ថានការណ៍បានគ្រប់ពេលផង ។

ត្រូវទទួលស្គាល់បើអ្នកមានកំហុស
រណីនេះកើតឡើងនៅពេលដែលយើងជាអ្នកបានបង្កើតឡើងឱ្យមាកំហុស ។ នៅពេលជួបបញ្ហាបែបនេះអ្នកចាំបាច់ត្រូវតែទទួលកំហុសពីអ្វីដែលយើងធ្វើឡើង ។ ការសុំទោសវាមិនមានអ្វីធ្ងន់ធ្ងរទេ ហើយពិសេសអាចជួយពន្យល់បញ្ហាឱ្យរលត់ទៅវិញ ។

អ្នកត្រូវតាំងចិត្តថាចេះសុំទោសនិងទទួលកំហុសរៀងរាល់លើកព្រោះថាបញ្ហានេះមិនត្រឹមតែចេះសុជីវធម៌ទេប៉ុន្តែវានៅជួយឱ្យជម្លោះវិវាទនឹងធូរស្រាលលែងសូវមានបញ្ហាបន្តទៅទៀត ៕   ដេប៉ូ

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច