វិធីធ្វើ៖ តៅហ៊ូបំពងស្រោចទឹកម្ទេសដុត

គ្រឿងផ្សំ
តៅហ៊ូហាន់ជាចំណិតៗ                           ២០០ ក្រាម
គល់ស្លឹកគ្រៃចិញ្ច្រាំ                                  ៣ ស្លាបព្រាបាយ
ស្លឹកក្រូចសើចចិញ្ច្រាំ                               ១ ស្លាបព្រាបាយ
ម្ទេសខ្មាំងចិញ្ច្រាំ                                      ២ ស្លាបព្រាកាហ្វេ
ម្ទេសដុត                                                ២ ស្លាបព្រាបាយ
ក្រូចឆ្មារ                                                  ១ ស្លាបព្រាបាយ
ស្ករស                                                    ១ ភាគ ៤ ស្លាបព្រាកាហ្វេ
ទឹកត្រី                                                    ១ ស្លាបព្រាបាយ
អំបិលម៉ដ្ឋ
ជីរវ៉ាន់ស៊ុយហាន់ជាកង់ៗសម្រាប់រោយ
ប្រេងឆា

វិធីធ្វើ
១) រោយអំបិលម៉ដ្ឋ និង ម្ទេសខ្មាំងចិញ្ច្រាំ លើតៅហ៊ូឱ្យសព្វល្អ រួចផ្អាប់ទុក ។
២) ដាក់ឆ្នាំងខ្ទះ ដាក់ប្រេងឆា នៅពេលក្តៅហើយដាក់តៅហ៊ូចូលបំពងឱ្យក្រៀមល្មមរួចដួសទុក ។
៣) លាយផ្សំទឹកម្ទេសដោយដាក់ម្ទេសដុត ក្រូចឆ្មារ ស្ករស និង ទឹកត្រីចូលលគ្នា ហើយភ្លក់រសជាតិ ។
៤) ស្រោចទឹកញាំ(ត្រង់ប្រការទី៣)លើតៅហ៊ូ និង រោយគល់ស្លឹកគ្រៃស្លឹកក្រូចសើច ម្ទេសខ្មាំង និង ជីរវ៉ាន់ស៊ុយ រួចរៀបចំបរិភោគតែម្តង ៕ ដេប៉ូ

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច