សេចក្ដីស្នេហារវាងសាច់ញាតិ និង សាច់ញាតិ ជួបបញ្ហាអ្វីខ្លះ?

មានពាក្យគេពោលថា “ការមានសេចក្តីស្នេហាគឺតែងនាំមកនូវសេចក្តីទុក្ខ” ប៉ុន្តែបើសេចក្តីស្នេហានោះកើតឡើងរវាង សាច់ញាតិខ្លួនឯងផងឃើញថាភាពទុក្ខលំបាកផ្លូវចិត្តអាចនឹងកើតមានទ្វេដងឡើងព្រោះថាក្រៅពីងាយប្រឈមការរិះគន់ហើយនៅជួបបញ្ហាជម្លោះដែលកើតរវាងសាច់ញាតិច្រើនថែមទៀត ។

តាមច្បាប់ហើយបញ្ជាក់ថាការរៀបអាពាហ៍ពិពាហ៍រវាងសាច់ញាតិបង្កើតត្រូវហាមឃាត់ ពោលគឺរវាងស្ត្រី បុរសដែលមានឪពុកម្តាយតែមួយ ប៉ុន្តែបើជាបងប្អូនជីដូនមួយឬសាច់ញាតិដែលឆ្ងាយជាងនេះច្បាប់ក៏អនុញ្ញាតឱ្យ រៀបការជាប្តីប្រពន្ធផងដែរ ។

  • ចិត្តវិទ្យានៃសេចក្តីស្នេហារវាងសាច់ញាតិ
    ហេតុផលនៃខាងចិត្តវិទ្យាបានធ្វើការវាយតម្លៃនៃរបកគំហើញរបស់ខ្លួនថាមូលហេតុដែលធ្វើឱ្យសាច់ញាតិបងប្អូនស្រឡាញ់គ្នាអាចកើតមកពីខាងតំណពូជការគ្រប់គ្រងរមុខរបរ ខាងផ្នែកគំនិត ការលាក់ខ្លួន មិនសូវចេញទៅណាឬអាចកើតឡើងទៅលើក្រុមមនុស្សដែលមាននិស្ស័យពូកែខ្មាសអៀន ។ ក្រៅពីនេះក្រុមមនុសុ្សដែលធ្លាក់ក្នុងសភាពអារម្មណ៍អផ្សុកឬក្រុមមនុស្សដែលខូចចិត្តក្នុងសេចក្តីស្នេហាក៏អាចកើតនូវ បញ្ហានេះឡើងដូចគ្នា ។ ទោះបីយ៉ាងណាខាងវិទ្យាសាស្ត្រហើយបានបញ្ជាក់ថាការរៀបចំអាពាហ៍ពិពាហ៍ជាមួយសាច់ញាតិជិតអាចប្រឈមបញ្ហាជាមួយបញ្ហាកូនកើតមកមិនប្រក្រតីខាងDNA ឬមានការពិការភាពក្នុងរាងកាយផ្នែកណាមួយផង ។
  • កើតពីអារម្មណ៍និងហេតុផល
    នាកន្លងមកគេឃើញមានតែពាក្យណែនាំដែលជួយដោះស្រាយបញ្ហាផ្លូវចិត្តរបស់គេខ្លះគឺ“បើស្រឡាញ់គ្នាពិតក៏ប្រហែលមិនមានបញ្ហា ប៉ុន្តែបើដល់ថ្នាក់រៀបការប្រើជីវិតរួមរស់នៅជាប្តីប្រពន្ធពិតជាជួបបញ្ហារិះគន់” ។ទោះបីយ៉ាងណាក្រុមមនុស្សដែលស្រឡាញ់សាច់ញាតិខ្លួនឯងបើមានការភ្លាំងភ្លាត់មានកូនផងឱកាសកូនដែលកើតមកមានភាពខុសពីប្រក្រតីនោះស្ថិតក្នុងអត្រាខ្ពស់ ប៉ុន្តែសម័យនាពេលបច្ចុប្បន្នដោយសារវិទ្យា សាស្ត្រជឿនលឿន ហេតុនេះភាពខុសពីប្រតិរបស់ទារកក្នុងគភ៌គេទើបគេអាចរកឃើញហេតុនេះការដោះស្រាយបញ្ហាអាចទាន់ពេលវេលា ។ ចំពោះបញ្ហាការមានបុត្រដែលចម្លងមេរោគក៏ដូច្នេះដែរប្រសិន បើជាសាច់ញាតិហ្សែនតែងមានលក្ខណៈដូចគ្នា ហេតុនេះបើត្រកូលមួយហ្នឹងមានមេរោគតំណពូជ ឱកាសកូនកើតមកចម្លងមេរោគតំណពូជគឺមានអត្រាខ្ពស់ជាង់អ្នកដទៃ ។
  • ធ្វើយ៉ាងណាផ្លាស់ប្តូរគំនិតស្រឡាញ់សាច់ញាតិ
    ត្រូវព្យាយាមដកខ្លួនឱ្យឆ្ងាយ ត្រូវចេះទប់ស្កាត់ផ្លូវចិត្ត ។ ក្រៅពីនេះត្រូវតែក្រឡេកមើលសង្គមនិងបញ្ហាផ្លូវច្បាប់ត្រូវព្យាយាមនៅឱ្យជិតបណ្តាមិត្តភក្តិឱ្យបានច្រើនរកការងារធ្វើឱ្យបានច្រើនហាត់ប្រាណ ។ ជាមួយគ្នាត្រូវចេះពិភាក្សាជាមួយចាស់ទុំដែលទុកចិត្តកុំរស់នៅម្នាក់ឯង។ការព្យាយាមធ្វើបែបនេះវានឹងជួយលុបបំបាត់នូវអារម្មណ៍ស្រឡាញ់របស់អ្នកឱ្យចយចុះពុំខាន ។ ត្រូវចងចាំថាការស្រឡាញ់សាច់ជាតិទោះឆ្ងាយឬជិតបើនៅពេលកើតជម្លោះឡើងមិនត្រឹមប្រកាប់ប្រចាក់បងប្អូនឯងទេប៉ុន្តែបង្កបញ្ហាផ្នែកសុខភាពដល់កូនកើតមកថែមទៀត៕ ដេប៉ូ (Lisa)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច