មើលចរិកមនុស្ស តាមរយៈចំណង់ចំណូលចិត្ត

ជាការពិតគេបានរកឃើញថាចំណង់ចំណូលចិត្តឬកាយវិការរបស់ម្នាក់ៗតែងមានពាក់ព័ន្ធទៅនឹងនិស្ស័យពីកំណើតយ៉ាងពិតប្រាកដ ។ ដូច្នេះដើម្បីឱ្យលោកអ្នកដឹងខ្លួនឯងថាខ្លួនជាមនុស្សមានឧបនិស្ស័យពីកំណើតបែបណាឬអ្នកនៅជុំវិញកាយ ឬសូម្បីតែមនុស្សដែលខ្លួនបម្រុងចាប់យកនៅ ក្នុងជីវិតនោះគួរតែសាកល្បងធ្វើការទស្សន៍ទាយទាំងអស់គ្នាតាមរយះចំណង់ចំណូលចិត្តផ្សេងៗរបស់គេដូចខាងក្រោមនេះ ៖

ការសន្យំរបស់ផ្សេងៗ : អ្នកចូលចិត្តដំបូងយើងសូមធ្វើការទស្សន៍ទាយថាប្រសិនបើអ្នកជាមនុស្សមានចំណូលចិត្តសន្យំនូវរបស់ផ្សេងៗនោះគេគឺជាមនុស្សដែលព្យាយាមស្វែងរកចំណេះដឹងជាច្រើនមករក្សាទុកក្នុងខ្លួននិងជាមនុស្សចូលចិត្តជួបជុំជជែកគ្នាដើម្បីផ្លាស់ប្ដូរគំនិតរីកចម្រើនមកដាក់ខ្លួនហើយអាចសម្របសម្រួលខ្លួនចូលចុះក្នុងចំណោមមនុស្សពោរពេញទៅដោយគំនិតណែនាំគួរឲ្យយកតម្រាប់តាមនិងចេះធ្វើខ្លួនឲ្យមានសេចក្ដីសុខអាចចាត់ទុកបានថាជាមនុស្សម្នាក់មានគំនិតប្រាជ្ញាឈ្លាសវៃកំពូលម្នាក់ ។

ចូលចិត្តថតរូប : តាមសម្មភាពបែបនេះយើងអាចអះអាងបានថាគេជាមនុស្សដែលអ្នកដទៃពិបាកនឹងឈ្វេងយល់ចិត្តបានណាស់ពីព្រោះអារម្មណ៍របស់គេមានសភាពដូចជាទឹកសមុទ្រម្ដងជោរម្ដងនាចមិនទៀងទាត់នោះឡើយហើយក៍គ្នាននរណាម្នាក់ងាចមើលចិត្តរបស់មនុស្សនេះបានថាពេលនេះម៉ោងនេះគេមានអារម្មណ៍បែបណាបានផងដែរ ។ ក៏ប៉ុន្តែការពិតគេជាមនុស្សមានសន្តានចិត្តល្អចេះជួយយកអាសាអ្នកដទៃជាពិសេសអ្នកដែលនៅជុំវិញកាយខ្លួនរបស់គេនោះឯង ។

ចូលចិត្តគូររូបភាព : អាចពោលបានថាគេជាមនុស្សមានចរិតហ្មត់ចត់ហើយក៍មិនសូវចាប់អារម្មណ៍ជាមួយអ្នកដ៏ទៃថាគេកំពុងគិតឬមើលមកខ្លួនឯងក្នុងន័យយ៉ាងណានោះដែរព្រោះឧត្ដមគតិរបស់គេគឺព្យាយាមយ៉ាងណាធ្វើខ្លួនឯងឲ្យបានល្អបំផុតទុកជាការស្រេច ។ ជាមនុស្សមានចិត្តទន់ពូកែស្រមើស្រមៃនិងមានអារម្មណ៍ស្រាលដូចសំឡីនៅពេលអ្វីមិនត្រូវចិត្តអាចក្រេវក្រោធដាច់ក្បាលដាច់កន្ទុយក៍ថាបាន។

ចូលចិត្តមើលការប្រគំតន្ត្រី: សម្រាប់អ្នកការចូលចិត្តមើលការប្រគំតន្ត្រីជាប្រចាំរាល់ថ្ងៃចុងសប្ដាហ៍ថ្ងៃទំនេរនោះគេជាមនុស្សដែលមានសេចក្ដីសុខជាមួយនឹងចខ្លួនឯងមិនពឹងពាក់ខ្ចីដង្ហើមអ្នកដទៃដក និងមានគំនិតប្រាជ្ញាផ្ដួចផ្ដើមល្អៗព្រមទាំងមានទំនុកចិត្តលើខ្លួនឯងខ្ពស់ទើបរាល់ពេលជួបឧបសគ្គ ផ្សេងៗមនុស្សនេះរមែងយឺតយោងខ្លួនឯងឆ្លងរួចជានិច្ច។

ចូលចិត្តបង្ហាញម៉ូដ : យើងអាចពោលបានថា គេជាមនុស្សចេះរៀបចំគម្រោងក្នុងជីវិតរបស់ខ្លួន និងជាមនុស្សគិតអ្វីៗវែងឆ្ងាយមិនគិតខ្លីនៅក្នុងកិច្ចដំណើរការជីវិតរស់នៅប្រចាំថ្ងៃជាពិសេសមនុស្សនេះចូលចិត្តសប្បាយរីករាយនិងមានមោទនភាពបំផុតនៅក្នុងជីវិតរបស់ខ្លួន។ចំណុចសំខាន់រាល់ពេលមានបញ្ហាទាំងឡាយមនុស្សនេះតែងពិចារណាយ៉ាងម៉ត់ចត់គិតមុនទើបគូរតាមក្រោយ។

ចូលចិត្តលេងកីឡា : សម្រាប់អ្នកមានចំណូលចិត្តលេងកីឡារាល់ពេលទំនេរនោះគេជាមនុស្សមានគំនិតស្រស់ស្រាយ រីករាយអាចចូលក្នុងចំណោមមនុស្សទូទៅ ។ ជាមនុស្សចូលចិត្តសម្លឺងមើលពីភពលោកក្នុងផ្លូវណាមួយដែលនាំឲ្យខ្លួន ឯងនិងអ្នកដទៃកើតទុក្ខព្រួយ ដោយសារតែខ្លួននិងមានការទទួលខុសត្រូវខ្ពស់ ។ ដោយមូលហេតុនេះហើយទើបភាគច្រើនគេតែងតែធ្វើការងារអ្វីច្រើនទទួលបានជោគជ័យ។

ចូលចិត្តបច្ចេកវិឡា : ជាមនុស្សមានទឹកចិត្តទូលំទូលាយមិនចូលចិត្តវាយឫកក្រអឺតក្រទមមើលងាយអ្នកដទៃហើយបើមានចំណេះមិនសូវអួតក្អេងកអាងឲ្យអ្នកដទៃស្ដាប់ឬកោតក្រែងនោះឡើយ ។ ជាទូទៅមនុស្សនេះតែងតែស្វះស្វែងរកអ្វីដែលថ្មីៗដើម្បីភាពរីកចម្រើនដល់ខ្លួនជានិច្ច ។ ជាពិសេស នោះជាមនុស្សមិនចចេះដើរខ្សែលើអ្នកដទៃព្រោះជាមនុស្សមានចរិតទៀងត្រង់ចូលចិត្តសប្បាយរីករាយទៀតផង ។

ចូលចិត្តដើរកម្សាន្ត : ជាចុងក្រោយតាមចរិតបែបនេះយើងអាចដឹងបានថាគេជាមនុស្សមានការជឿជាក់លើខ្លួនឯង ។ មនុស្សនេះជាទូទៅតែងរក្សាបាននូវឥរិយាបថស្ងៀមស្ងាត់មិនចូលចិត្តសភាព អ៊ូអរនោះឡើយហើយក៍មិនសូវបង្ហាញពីគំនិតផ្ទាល់ខ្លួនឲ្យអ្នកដទៃបានស្តាប់ផងដែរ ។ ជាមនុស្សមិនចូលចិត្តទុកសោកត្បោងក្បាលជង្គង់ប្រៀមទុកនៅក្នុងជីវិតនោះឡើយ ៕

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច