គុណប្រយោជន៍នៃទម្លាប់អាក្រក់ ៤ ប្រការ

ទម្លាប់មិនល្អដែលដឹកនាំឱ្យជីវិតកាន់តែជួបស្ថានភាពអាក្រក់ទាំងនេះរួមមានការដែលដេកហើយមិនសារមុង ឬ សូម្បីតែផោមសំឡេងលាន់លឺឱ្យអ្នកដទៃបានស្តាប់ជាដើម ។ ទាំងអស់នេះសុទ្ធសឹងជាទម្លាប់អាក្រក់ដែលទោះបីបន្តិចបន្តួចប៉ុន្តែវាបានសន្សំនូវភាពខ្ជិលច្រអូសនិងជាទម្លាប់អាក្រក់មួយនាំឱ្យអ្នកដទៃមិនឱ្យតម្លៃនិងពេលខ្លះនាំយកទៅនិយាយអាសោចកេរ្តិ៍ឈ្មោះថែមទៀត ។ ទោះបីជាទម្លាប់អាក្រក់នេះត្រូវបានគេចាត់ទុកថាមិនល្អបែបណាក្តីប៉ុន្តែតាមការស្រាវជ្រាវក៏បានបង្ហាញដែរថាផលល្អរបស់វាមួយចំនួនក៏ផ្តល់មកវិញផងដែរ ។

តើទម្លាប់អាក្រក់ដែលគេចាត់ទុកថាតែងផ្តល់ផលល្អខ្លះៗមកវិញនេះមានអ្វីខ្លះ ?

*មិនរៀបចំកន្លែងដេកក្រោយភ្ញាក់ពីដំណេក
-ប្រការល្អ
អាចជួយកាត់បន្ថយការប្រមូលផ្តុំមេរោគផ្សិតនិងកមរមាស់ផ្សេងៗដែលតែងតែយាយីកន្លែងដេកញឹកញាប់ ។
-បទពិសោធ
តាមការស្រាវជ្រាវនៅក្នុងទីក្រុងឡុងប្រទេសអង់គ្លេសគេបានរកឃើញថា ក្រុមមនុស្សដែលធ្វើការសម្អាតគ្រែដេកជាប់ជាប្រចាំតែងបង្កធ្វើឱ្យគ្រែដេកស្ងួតដែលជាហេតុបង្កឱ្យមានការប្រមូលផ្តុំល្អងធូលីដីឬសត្វល្អិតនានាជាប្រភពបង្កឱ្យកើតរោគរមាស់ឬពកកន្ទួលណាមួយឡើង ។ ក្រៅពីនេះការមិនឧស្សាហ៍លាស់ភួយមុងជាប្រកាមួយល្អដែលជួយឱ្យមិនមានការប្រមូលផ្តុំល្អងធុលីដែលជាប្រភពមេរោគកើតឡើង ។

*តើអ្នកដឹងទេ ?
ការដែលបោកគក់កម្រាលដេក ស្រោមខ្នើយ ភួយ នៅក្នុងទឹកដែលមានសីតុណ្ហភាព ៤០ អង្សាសេនឹងជួយកម្ចាត់ល្អងធូលីបានត្រឹមតែ ៧ ភាគរយ ប៉ុណ្ណោះ ។ ចំណែកទឹកដែលអាចកំចាត់ល្អងធុលីបានច្រើនបំផុតគឺ ៦០ អង្សាសេពី ព្រោះថាវាអាចកម្ចាត់ល្អងធូលីរហូតដល់ ១០០ ភាគរយឯណោះ ។

*ចិត្តអណ្តែតអណ្តូង
-ប្រការល្អ
ជួយង្កើតឱ្យមានគំនិតច្នៃប្រឌិតកើតឡើង ។
-បទពិសោធ
តាមការសិក្សាស្រាវជ្រាវនៅប្រទេសអង់គ្លេសគេបានរកឃើញថាក្នុងចំណោមក្រុមមនុស្សដែលចូលចិត្តបណ្តែតអារម្មណ៍ទៅលើរឿងអ្វីមួយញឹកញាប់នោះគេបានរកឃើញថាក្នុងចំណោមក្រុមមនុស្សទាំងនេះតែងមានគំនិតច្នៃប្រឌិតក្នុងការធ្វើអ្វីមួយកាន់តែច្រើនឡើង ។

ក្រៅពីនេះបើតាមការសិក្សាស្រាវជ្រាវនៅប្រទេសសហរដ្ឋអាមេរិកវិញគេបានរកឃើញដែរថាក្នុងចំណោមក្រុមមនុស្សដែលគិតតែពីតាំងចិត្តធ្វើការម្យ៉ាងគត់តែងមានគំនិតច្នៃប្រឌិតទាបជាងក្រុមមនុស្សដែលមានចិត្តអណ្តែតអណ្តូងញឹកញាប់ ។

*តើអ្នកដឹងទេ ?
តាមការស្រាវជ្រាវបង្ហាញថាក្រុមមនុស្សភាគច្រើនតែងប្រើពេលវេលាក្អុងការប្រើអារម្មណ៍គិតរវើរវាយទៅលើអ្វីមួយស្ទើ ៤១ ភាគរយក្នុងការធ្វើអ្វីមួយរបស់ពួកគេឱ្យពិតប្រាកដនោះ។

*បញ្ចេញខ្យល់ផោមញឹកញាប់
-ប្រការល្អ
កាត់បន្ថយកម្រិតសង្វាក់លោតរបស់បេះដូងនិងកាត់បន្ថយសម្ពាធឈាមខ្ពស់ ។
-បទពិសោធ
តាមការស្រាវជ្រាវដែលបានចុះផ្សាយដោយសៀវភៅទស្សនាវដ្តី វេជ្ជសាស្ត្ររបស់ប្រទេសញូស៊ីលែនគេបានរកឃើញថាការផោមផ្តល់ផលល្អចំពោះសុខភាព ព្រោះថាវាជាការបញ្ចេញសារជាតិហ្គាសឱ្យចេញពីរាងកាយ ដែលជាឧបសគ្គដល់ការកិនរំលាយអាហារ ។ ចំណែកក្រុមមនុស្សដែលប្រឹងទប់ផោមវិញគេបានរកឃើញដែរថានឹងបង្កឱ្យសង្វាក់បេះដូងលោតញាប់ឡើងនិងក្រៅពីនេះនៅបន្ថែមបញ្ហា ប្រឈមគ្រោះថ្នាក់ដល់សម្ពាធឈាមខ្ពស់ថែមទៀត ។ ត្រូវចងចាំថាក្រុមមនុស្សដែលមានរោគបេះដូងត្រូវបញ្ចេញខ្យល់ផោមកាន់តែច្រើន ក៏កាន់តែផ្តល់ផលល្អចំពោះសុខភាពទៅតាមនោះដែរ។

*ចូលចិត្តនិយាយដើមនិន្ទាដល់អ្នកដទៃ
-ប្រការល្អ
កាត់បន្ថយការកើតក្តីទុក្ខកង្វល់(Anxiety) ។

-បទពិសោធ
ការនិយាយដើមបើទោះបីឃើញថាជាប្រការមួយមិនល្អក្តីប៉ុន្តែវាអាចជួយឱ្យអារម្មណ៍ដែលស្មុគ្រស្មាញនិងអារម្មណ៍តប់ប្រម៉ល់បានធូរស្បើយឡើងវិញនូវពេលរាយរាប់រឿងរាវស្មុគស្មាញទាំងនេះចេញពីខ្លួន។ដោយសារតែបញ្ហានេះហើយ0ទើបធ្វើឱ្យមានអារម្មណ៍ល្អ និងផ្តល់ភាពស្រស់ស្រាយដែលជាផ្នែកមួយជួយដល់សុខភាព ហើយក្រៅពីនេះវានៅជួយឱ្យកម្រិតអ័រម៉ូន Progesterone ធ្វើ់ការងារល្អ។ព្រោះថា អ័រម៉ូនមួយបែបនេះវាបានជួយដល់អារម្មណ៍ល្អនិងពិសេសជួយកាត់បន្ថយក្តីកង្វល់និងអារម្មណ៍តានតឹងកើតឡើង។

*តើអ្នកដឹងទេ ?
តាមការស្រាវជ្រាវនៅប្រទេសហូឡង់គេបានរកឃើញថា ៩០ ភាគរយនៃបទសន្ទនាទាំងអស់តែងមានការនិយាយ ពាក្យនិន្ទាបន្តិចបន្តួចរួមនៅជាមួយផង៕ ដេប៉ូ

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច