តើដាក់ទីតាំងម៉ាស៊ីនត្រជាក់កន្លែងណា ឱ្យមានផាសុខភាព ?

នៅក្នុងគេហដ្ឋាននីមួយៗ បើចង់ឱ្យគ្រួសារមានសុភមង្គល មានកិត្តិយស យសស័ក្តិ ប្រាក់លាភ ត្រូវតែរៀបចំផ្ទះឱ្យត្រូវតាមក្បួនហុងស៊ុយ សូម្បីតែទីតាំងម៉ាស៊ីនត្រជាក់ ក៏ត្រូវដាក់តាមហុងស៊ុយដែរ
។ ខាងក្រោមនេះជាចំណុចណែនាំ របស់គ្រូហុងស៊ុយបរទេស ៖

១. ម៉ាស៊ីនត្រជាក់ មិនគួរដាក់នៅខាងលើក្បាល លើតុធ្វើការ ឬ ខាងលើក្បាលដំណេក ព្រោះថា នៅពេលយើងបើកប្រើ ថាមពលអគ្គិសនីនឹងមានកម្តៅ មានភាពញ័ររន្ថើន បណ្តាលឱ្យអ្នកអង្គុយ ឬ គេងនៅខាងក្រោម ត្រូវរំខានការងារ ឬ ការសម្រាកមិនបានពេញលេញ ។

២. មិនត្រូវដាក់ឱ្យខ្យល់ម៉ាស៊ីនត្រជាក់ត្រូវរាងកាយចំពេកទេ ដោយសារខ្យល់នោះនាំសំណើមមកជាមួយ បណ្តាលឱ្យយើងឧស្សាហ៍ឈឺ ។

៣. មិនគួរដាក់ម៉ាស៊ីនត្រជាក់នៅខាងលើទ្វារ ព្រោះពេលយើងបើកទ្វាយទៅ នឹងធ្វើឱ្យកម្តៅពីខាងក្រៅភាយចូលមកខាងក្នុង វានឹងបង្កើនភាវៈធ្វើការរបស់ម៉ាស៊ីនត្រជាក់កាន់តែខ្លាំងឡើង ។

៤. គួរដាក់ម៉ាស៊ីនត្រជាក់ ឱ្យខ្យល់បក់ចំពេញទំហំគ្រែ និង ចំចុងជើង ។

៥. មុននឹងដាក់ម៉ាស៊ីនត្រជាក់ គួរគិតដល់ការចូលទៅសម្អាតឱ្យបានងាយស្រួល និង ងាយស្រួល ក្នុងការដោះទៅជួសជុល ឬ ដោះលាង ជាដើម ៕ សូរ្យកាន្ត (សានុក)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច